សុខភាព
ប្រយ័ត្ន! វីរុសកូវីដ-១៩ អាចចម្លងតាមក្រដាសប្រាក់
យោងតាមការសិក្សារបស់អ្នកសិក្សាវិទ្យាសាស្ត្រអូស្ត្រាលី បានឱ្យដឹងថា វីរុសកូវីដ-១៩ អាចរស់នៅលើក្រដាសប្រាក់ និងផ្ទៃនានាបានជិត១ខែ ។

ក្រុមស្រាវជ្រាវ បានធ្វើការពិសោធន៍នៅក្នុងសីតុណ្ហភាពចំនួន ៣ គឺ សីតុណ្ហភាព ២០ អង្សាសេ ៣០ អង្សាសេនិង ៤០ អង្សាសេ។ ក្រោយការពិសោធន៍នេះ គេរកឃើញថា វីរុសកូវីដ-១៩ អាចរស់បានយូរបំផុតនៅលើផ្ទៃរលោងដូចជា កញ្ចក់និងប្លាស្ទិក ហើយវាផ្ដើមអសកម្ម ៩០% ចាប់ពី ៦ ឡើងទៅ។ ចំណែកក្រដាសប្រាក់ ថយចុះឥទ្ធិពលចម្លងវីរុសបាន ៩០% ចាប់ពី ៩.១៣ ថ្ងៃ នៅក្នុងសីតុណ្ហភាព ២០ អង្សាសេ។
ទោះយ៉ាងណា មេរោគនៅតែបន្តរស់លើវត្ថុទាំងនោះ រហូតដល់ ២៨ ថ្ងៃ ប្រសិនបើមិនមានអនាម័យ ឬការពាឱ្យបានខ្ជាប់ខ្ជួននោះទេ។

រីឯហេតុផលដែលមេរោគជំងឺកូវីដ១៩អាចឆ្លងតាមក្រដាសប្រាក់ គឺនៅពេលណាដែលអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដទៃ លុះនៅពេលម្នាក់នោះចាប់កាន់លុយ រួចយកដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លង ព្រោះក្រដាសប្រាក់អាចផ្ទុកទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេស ទឹកមាត់ ។ ល។
ដោយឡែក កាលពីពេលកន្លងទៅ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានឱ្យដឹងដូចគ្នាដែរថា កូវីដ-១៩ អាចរស់នៅលេីក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ថ្ងៃ ។

ដូច្នេះហើយ បានជាការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុមិនថា តេឡេកុំម៉ង់ ទូរស័ព្ទដៃ កញ្ចក់ ក្រដាសប្រាក់ ឫក្រដាសស្នាមផ្សេងៗ ត្រូវលាងសម្អាតដៃភ្លាមៗ និងលាងឲ្យបានញឹកញាប់ ដើម្បីបង្ការការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយពុំដឹងខ្លួន។

សម្រាប់ដំណោះស្រាយបន្ថែមក្នុងករណីនេះ សូមអនុវត្តតាមការណែនាំរបស់ក្រសួងរួមមាន ៖
–ឧស្សាហ៍លាងអាល់កុល ឬជែល និងលាងដៃជាមួយទឹកនិងសាប៊ូ
–ពាក់ម៉ាស់គ្រប់ពេលវេលា ជាពិសេសពេលចេញក្រៅផ្ទះ
–ហាមយកដៃប៉ះមុខ ភ្នែក និងច្រមុះ។
-រក្សាគម្លាតជានិច្ចយ៉ាងហោច ១.៥ ម៉ែត្រពីគ្នា៕
អត្ថបទ៖ សន្យា
ចុចអាន៖ តើមេរោគកូវីដ១៩ ឆ្លងតាមក្រដាសប្រាក់ដែរ ឬ ទេ??
ចុចអាន៖ តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ