សុខភាព
ការសិក្សា៖ អ្នកធ្លាប់កើតជំងឺគ្រុនឈាម ទំនងមានអង់ទីគ័រប្រឆាំងកូវីដ-១៩
ការសិក្សាមួយចំនួនបានលើកឡើងថា អ្នកធ្លាប់កើតជំងឺគ្រុនឈាមទំនងជាមានអង់ទីករខ្លះអាចប្រឆាំងនឹងវីរុសកូវីដ១៩ បាន ប៉ុន្តែការសិក្សានេះមិនបានបញ្ជាក់ថាអ្នកធ្លាប់កើតជំងឺគ្រុនឈាមអាចមានអង់ទីករក្នុងរយៈពេលយូរប៉ុនណានោះទេ។

អត្ថបទព័ត៌មានសុខភាពមួយចុះផ្សាយនៅលើវិបសាយសុខភាព Health Shots បានចុះផ្សាយកាសិក្សាមួយរបស់សាកលវិទ្យាល័យ Duke នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ។ ការសិក្សានេះបានរកឃើញទំនាក់ទំនងរវាងការឆ្លងជំងឺគ្រុនឈាម និងការឆ្លងវីរុសកូវីដ១៩ នៅក្នុងតំបន់ដែលធ្លាប់មានផ្ទុះជំងឺគ្រុនឈាម។
ការសិក្សាបានផ្ដោតសំខាន់លើប្រទេសប្រេស៊ីល និងបានរកឃើញថាតំបន់ដែលមានជំងឺគ្រុនឈាមផ្ទុះខ្លាំង កាលពីឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ គឺមិនសូវមានករណីឆ្លងវីរុសកូវីដ១៩ ឬការរាតត្បាតវីរុសនេះក្នុងសហគមន៍ដូចតំបន់ផ្សេងនោះទេ។ ពោលគឺតំបន់ទាំងនោះមិនសូវមានអ្នកឆ្លង ឬឆ្លងវីរុសកូវីដ១៩ មិនសូវលឿនដូចតំបន់ដែលមិនធ្លាប់មានផ្ទុះជំងឺគ្រុនឈាមនោះទេ។

ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញប្រហាក់ប្រហែលគ្នាដែរពីទំនាក់ទំនងរវាងការផ្ទុះជំងឺគ្រុនឈាម និងការរាលដាលយឺតនៃវីរុសកូវីដ១៩ នៅតំបន់ខ្លះនៅអាមរិកឡាទីន អាស៊ី និងមហាសមុទ្រឥណ្ឌា។
អ្នកស្រាវជ្រាវថាបើទំនាក់ទំនងនេះជាការពិត នោះអ្នកមានអង់ទីករប្រឆាំងជំងឺគ្រុនឈាម អាចនឹងមានលទ្ធភាពផលិតអង់ទីករក្នុងកម្រិតណាមួយប្រឆាំងនឹងវីរុសកូវីដ១៩ ដែរ។
រឿងមួយដែលអ្នកស្រាវជ្រាវស្ទើរមិនជឿដែរនោះ គឺអ្នកមានអង់ទីករប្រឆាំងជំងឺគ្រុនឈាម អាចធ្វើតេស្តឃើញមានវត្តមានវីរុសកូវីដ១៩ បើទោះបីជាអ្នកនោះមិនមានឆ្លងវីរុសនេះក៏ដោយ។ ត្រង់ចំណុចនេះក្រុមអ្នកស្រាវជ្រាវថានេះជាអ្វីដែលត្រូវមានការសិក្សាបន្ថែមទៀតពីទំនាក់ទំនងនេះ។
ទោះយ៉ាងណាការសិក្សានេះមិនបានបញ្ជាក់ច្បាស់ថាអ្នកមានអង់ទីករប្រឆាំងជំងឺគ្រុនឈាមកម្រិតណាទើបអាចប្រឆាំងវីរុសកូវីដ១៩បាន ហើយក៏មិនបានបញ្ជាក់ដែរថាតើអង់ទីករប្រឆាំងជំងឺគ្រុនឈាមអាចនៅក្នុងខ្លួនមនុស្សយើងបានយូរដល់ពេលណានោះដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖ តើការពាក់ម៉ាសនិងរក្សាគម្លាត អាចការពារបានប៉ុន្មានភាគរយ?
ចុចអាន៖ ចំណុចសំខាន់ៗមួយចំនួន ការពារក្រុមគ្រួសារគេចផុតកូវីដ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ