សុខភាព
វ៉ាក់សាំងមហារីកមាត់ស្បូន ក្មេងស្រីអាយុប៉ុន្មានអាចចាក់បាន? ចាក់ប៉ុន្មានដង?
ជំងឺមហារីកមាត់ស្បូនបង្កឡើងដោយមេរោគ HPV ដែលបច្ចុប្បន្ននៅលើពិភពលោកមានវ៉ាក់សាំងប្រឆាំងជំងឺមហារីកមាត់ស្បូន២ប្រភេទ គឺវ៉ាក់សាំងរបស់អាមេរិក និងអឺរ៉ុប ដែលទាំង២មុខនេះមានប្រសិទ្ធភាពដូចគ្នា។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា។
តើត្រូវចាក់វ៉ាក់សាំងមហារីកមាត់ស្បូននៅពេលណា?
វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាម រូបនេះឆ្លើយថា ក្មេងស្រីអាយុចាប់ពី ៩ ឆ្នាំឡើងទៅ អាចចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបានហើយ ដោយត្រូវចាក់ចំនួន ៣ ដង។
លើកទី១៖ ពេលចាក់ដំបូង
លើកទី២៖ ១ ខែក្រោយចាក់លើកទី ២
លើកទី៣៖ ៦ ខែក្រោយចាក់លើកទី ៣
ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនហើយ តើយើងត្រូវធ្វើម៉េចទៀត?

ការចាក់វ៉ាក់សាំងតែមួយមុខមិនអាចការពារជំងឺមហារីកមាត់ស្បូនបាន ១០០% ឬពេញមួយជីវិតនោះទេ។ លោកវេជ្ជបណ្ឌិតពន្យល់ថា កាលណាស្ត្រីឆ្លងកាត់ការរួមភេទលើកទី១ ១ឆ្នាំក្រោយត្រូវតែពិនិត្យកោសិកាមាត់ស្បូន ហើយបើយើងអាយុនៅក្មេង ២ឆ្នាំត្រូវពិនិត្យកោសិកាមាត់ស្បូនម្តង រហូតអាយុ ៤៥ឆ្នាំឡើង ត្រូវពិនិត្យកោសិកាមាត់ស្បូនរកជំងឺមហារីកមាត់ស្បូន ១ឆ្នាំ/ម្តង រហូតដល់អាយុ ៧០ឆ្នាំ។
នៅពេលអាយុ ៧០ឆ្នាំហើយ បើការពិនិត្យកោសិកាមាត់ស្បូនមិនរកឃើញមេរោគ HVP នោះមានន័យថា ១ជីវិតនេះ ស្ត្រីមិនប្រឈមនឹងជំងឺមហារីកមាត់ស្បូនទេ។
ចុះស្ត្រីឆ្លងកាត់ការរួមភេទហើយ អាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់? មានប្រសិទ្ធភាពកម្រិតណា?
ចម្លើយ អាចចាក់បាន តែស្ត្រីត្រូវពិនិត្យកោសិកាមាត់ស្បូន និងទឹករម្អិលនៅក្នុងទ្វារមាសជាមុនសិន បើលទ្ធផលមិនមានមេរោគ HPV ឯកោសិកាមាត់ស្បូនមិនមានកោសិកាមហារីក នោះទើបអាចចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបាន ឯប្រសិទ្ធភាពបានត្រឹម ៧០% ប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ