សុខភាព
ក្រុមមនុស្សមួយប្រភេទនេះក៏ប្រឈមនឹងការឆ្លងកូវីដខ្ពស់ដែរ
មនុស្សគ្រប់រូបសុទ្ធតែអាចប្រឈមនឹងការឆ្លងពីវីរុសដ៏កាចសាហាវ COVID-19 បានងាយស្រួលបំផុត ប្រសិនបើមិនប្រុងប្រយ័ត្នទេនោះ ហើយអ្នកដែលមានហានិភ័យប្រឈមនឹងឆ្លងវីរុសនេះខ្ពស់ជាងគេ គឺមនុស្សចាស់ អ្នកដែលជំងឺប្រចាំកាយជាដើម ក៏ប៉ុន្តែមានមនុស្សមួយក្រុមទៀតក៏ប្រឈមនឹងការឆ្លងវីរុស COVID-19 ខ្ពស់ដែរ។

អង្គការសុខភាពពិភពលោក (WHO) បានផ្សព្វផ្សាយឲ្យដឹងថា ក្រៅពីមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ “ជនពិការ” ក៏មានហានិភ័យខ្ពស់ការឆ្លងវីរុស COVID-19 បានដែរ។ ហេតុដែលជនពិការមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុស COVID-19 ក៏ព្រោះតែ៖
– ពិបាកក្នុងការចូលទៅធ្វើអនាម័យដៃ
– ត្រូវការប៉ះពាល់វត្ថុផ្សេងៗ ដើម្បីផ្លាស់ទី
– ពិបាកក្នុងការរក្សាគម្លាតពីសង្គម (ឧទាហរណ៍. ត្រូវការមនុស្សជួយនាំផ្លូវ ដឹកដៃ ឬរុញរទះ។ល។)
– ពិបាកក្នុងការទទួលបានការណែនាំ ឬព័ត៌មានទាក់ទងនឹងវីរុសCOVID-19។

ទាក់ទងនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក បានណែនាំឲ្យដឹងពីវិធីការពារខ្លួនសម្រាប់ជនពិការដើម្បីបង្ការមិនឲ្យឆ្លងវីរុស COVID-19 នេះរួមមាន៖
– ចៀសវាងកន្លែងដែលមានមនុស្សច្រើន
– ធ្វើការពីផ្ទះ
– សម្លាប់មេរោគលើវត្ថុដែលប្រើជាជំនួយ(ឈើច្រត់ រទះរុញ។ល។)
– ប្រមូលទុកនូវវត្ថុសំខាន់ៗដូចជា អាហារ ឧបករណ៍សម្អាត ថ្នាំ ឬឧបករណ៍វេជ្ជសាស្រ្តជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សាថ្មីបង្ហាញថា អ្នកជំងឺកូវីដបន្តរោគសញ្ញាយ៉ាងហោច៣ខែ ក្រោយចេញពីមន្ទីរពេទ្យ
ចុចអាន៖ បើអ្នកស្ថិតក្នុងក្រុមប្រភេទនេះ អត្រាឆ្លងកូវីដ មានកម្រិតខ្ពស់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?