សុខភាព
ហេតុអ្វីបានជាអ្នកជក់បារីងាយឆ្លង និងចម្លងកូវីដ?
តាមការបង្ហាញពីអង្គការសុខភាពពិភពលោកកន្លងមកបានឲ្យដឹងថា មនុស្សមានជំងឺអ្នកជំងឺទឹកនោមផ្អែម បេះដូង របេង លើសសម្ពាធឈាម អ្នកជក់បារី សុទ្ធសឹងជាប្រភេទអ្នកងាយប្រឈមនឹងការឆ្លង COVID-19។ ក្នុងនោះអ្នកជក់បារី ងាយឆ្លង និងងាយចម្លង។
លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា បានជាអ្នកជក់បារីងាយឆ្លង ព្រោះមនុស្សប្រភេទនេះមានសួតខ្សោយ ហើយ COVID-19 ពេលឆ្លងចូលទៅ គឺវាយបំផ្លាញសួត ដែលធ្វើឲ្យអ្នកជំងឺកាន់តែពិបាកដង្ហើម ហើយសួតក៏កាន់តែចុះខ្សោយថែមទៀត។
លោកវេជ្ជបណ្ឌិតក៏បានឲ្យដឹងទៀតថា អ្នកជក់បារីបើឆ្លង COVID-19 ហើយងាយចម្លងតាមរយៈការក្អក និងការបង្ហុយបារី ព្រោះអ្នកជក់បារីមានបញ្ហាសួត បូករួមនឹង COVID-19 ចូលទៅបំផ្លាញសរីរាង្គមួយនោះបន្ថែមទៀត កាន់តែឈឺសួត ពិបាកដកដង្ហើម ក្អក ហើយបើសំណាកតូចៗខ្ទាតចេញពីមាត់ទៅប៉ះអ្នកដទៃ ហើយនោះពិតជាអាចឆ្លងបានយ៉ាងពិតប្រាកដ។
រឿងដែលយើងគួរចងចាំមួយទៀត គឺអ្នកមានសួតខ្សោយ ឬបញ្ហាឈឺសួតអ្វីផ្សេងៗ ពេល COVID-19 ចូលទៅ ធ្វើឲ្យសភាពជំងឺកាន់តែខ្លាំង និងចម្លងចេញទៅមានគ្រោះថ្នាក់ជាងអ្នកមានសុខភាពល្អ។
ដូចនេះហើយលោកវេជ្ជបណ្ឌិតបានណែនាំឲ្យអ្នកជក់បារីថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនពាក់ម៉ាស់លាងសម្អាតដៃឲ្យបានញឹកញាប់ កុំក្អកដោយគ្មានអ្វីបិទបាំងមាត់ និងរក្សាគម្លាតពីអ្នកដទៃលើសពី ១ ម៉ែត្រ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូវីដកំពុងរីករាលដាលខ្លាំង ប្រុសៗគួរផ្ដាច់បារីក្នុងពេលនេះល្អបំផុត
ចុចអាន៖ ក្រុមមនុស្សមួយប្រភេទនេះក៏ប្រឈមនឹងការឆ្លងកូវីដខ្ពស់ដែរ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់