ព័ត៌មានជាតិ
ឆ្នាំ ២០២៤ មន្ទីរពេទ្យគន្ធបុប្ផា បានពិគ្រោះព្យាបាលកុមារនិងស្រ្តីមានផ្ទៃពោះជាង១លាន ករណី
ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៤ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នៅខេត្តសៀមរាប បានទទួលពិគ្រោះព្យាបាលអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួន ១ ២៥៣ ៧៧៤ ករណី។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងចំណោមតួរលេខខាងលើនេះ មន្ទីរពេទ្យបានពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ៩៤១ ១៦៥ ករណី និងកុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មានចំនួន ១៨៥ ៧៣៥នាក់។
ចំណែកស្ត្រីមានផ្ទៃពោះ បានពិនិត្យតាមដានផ្ទៃពោះ ចំនួន ១០៥ ៣៩៦ករណី, សម្រាលកូន បានចំនួន ២១ ១៣៩នាក់ , ការវះកាត់ទូទៅ ចំនួន ៣១ ២៤៧នាក់ និងវះកាត់ជំងឺបេះដូងពីកំណើត បានចំនួន ១ ០២៩នាក់។ បច្ចុប្បន្ននេះ បុគ្គលិកដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផា សរុប ២៦៨១នាក់ ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីវេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ តាងនាមឱ្យគណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញ និងសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល មូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលតែងតែចូលរួមគាំទ្រដល់មន្ទីរពេទ្យដើម្បីជួយបន្តនិរន្តភាពក្នុងការផ្តល់សេវាព្យាបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ។
លោកស្រីបញ្ជាក់ថា ការផ្តល់ជំនួយពីសប្បុរជនគឺជាការជួយសង្គ្រោះជីវិតកុមារ និងផ្តល់អនាគតដល់ទំពាំងស្នងឬស្សីរបស់កម្ពុជា។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា ៖«ជំនួយពីសប្បុរជន ដើម្បីបន្តនូវនិរន្តភាពរបស់មន្ទីរពេទ្យ ក្នុងទិសដៅមនុស្សធម៌ដើម្បីជួយសង្គ្រោះអាយុវជីវិតកុមារកម្ពុជាទូទាំងប្រទេសឱ្យបានជាសះស្បើយ និងផ្តល់នូវពន្លឺនៃក្តីសង្ឃឹមសម្រាប់អនាគតកុមារដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ៕
-
កីឡា៧ ម៉ោង ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ៥ ម៉ោង ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល