សុខភាព
ហាត់ប្រាណ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រយុទ្ធនឹងមេរោគឆ្លងបានទេ?
ដឹងស្រាប់ហើយជំងឺផ្សេងៗ រួមទាំង វីរុសកូវីដ១៩ ដ៏សាហាវផង បានវាយប្រហារគ្នាយើងមានសុខភាពខ្សោយ ពិសេសប្រព័ន្ធភាពស៊ាំខ្សោយតែម្តង។ ហេតុនេះ អំឡុងពេលសម្ងំនៅផ្ទះគេចពីវីរុសកំណាចនេះ គ្នាយើងក៏ត្រូវពង្រឹងប្រព័ន្ធភាពស៊ាំយើងឲ្យល្អដែរ ក្នុងនោះក្រៅពីអាហារ ការហាត់ប្រាណ ក៏អាចជួយបានដូចគ្នា។

១- ទំនាក់ទំនងរវាងការហាត់ប្រាណ និងប្រព័ន្ធភាពស៊ាំ
បើយើងដើរហាត់ប្រាណឲ្យបានរាល់ថ្ងៃ ឬយ៉ាងហោច ២-៣ ដង/សប្តាហ៍ គឺអាចជួយឲ្យរាងកាយមានសុខភាពល្អ អាចប្រយុទ្ធបញ្ហាក្អក ឬផ្តាសាយ ក៏ដូចជាធ្វើឲ្យយើងលែងមានអារម្មណ៍ល្ហិតល្ហៃទៀតហើយ។
លើសពីនេះ ហាត់ប្រាណ អាចជួយកាត់បន្ថយកត្តាប្រឈមវិវត្តទៅរកជំងឺសរសៃឈាមបេះដូង ជួយឲ្យឆ្អឹងរឹងមាំ និងមានសុខភាពល្អ។
បើទោះជាពេលនេះ នៅមិនទាន់មានការអះអាងជាក់លាក់ ហាត់ប្រាណអាចពង្រឹងប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងជំងឺបានក៏ពិតមែន ប៉ុន្តែមានទ្រឹស្តីមួយចំនួន បើទោះជាគ្មានអំណះអំណាងជាក់លាក់ តែត្រូវអ្នកវិទ្យាសាស្ត្រជឿថា ហាត់ប្រាណល្អខ្លាំងសម្រាប់ប្រព័ន្ធភាពស៊ាំយើង ខណៈទ្រឹស្តីទាំងនោះមានដូចជា៖

– សកម្មភាពរាងកាយ អាចជួយបណ្តេញពពួកបាក់តេរីពីក្នុងសួត និងបំពង់ខ្យល់យើងចេញមកក្រៅបាន ដែលជាហេតុជួយយើងចៀសឆ្ងាយពីជំងឺផ្សេងៗដែលបង្កដោយបាក់តេរីទាំងនោះ ពិសេសជំងឺផ្តាសាយតែម្តង។
– លំហាត់ប្រាណ អាចនឹងធ្វើអង្គបដិប្រាណការពាររាងកាយ និងកោសិកាឈាមស មានការប្រែប្រួលបាន។ កោសិកាឈាមស គឺជាប្រព័ន្ធភាពស៊ាំក្នុងរាងកាយយើង ដែលមានលទ្ធភាពប្រយុទ្ធប្រឆាំងជំងឺពីខាងក្រៅ។
នៅពេលអង្គបដិប្រាណ ឬកោសិកាឈាមសយើងមានសុខភាពល្អ គឺអាចបញ្ចេញសកម្មភាពបានលឿន ពិសេសអាចរកឃើញពពួកមេរោគដែលបង្កជំងឺ និងទប់ស្កាត់បានទាន់ពេលវេលា មុនវីរុស ឬបាក់តេរីទាំងនោះ បញ្ចេញសកម្មភាពប៉ះពាល់ដល់សុខភាពយើង។
ទោះជាយ៉ាងណា នៅមិនទាន់មានអ្នកវិទ្យាសាស្ត្រណាម្នាក់ មានភស្តុតាងគ្រប់គ្រាន់ ថាបម្រែបម្រួលនេះ ពិតជាអាចជួយទប់ស្កាត់ការឆ្លងវីរុស ឬបាក់តេរីពីខាងក្រៅបាន ឬយ៉ាងណានៅឡើយទេ។
– អ្នកវិទ្យាសាស្ត្រជឿថា កំណើនកម្តៅរាងកាយដោយសារហាត់ប្រាណ គឺអាចការពារបាក់តេរី មិនឲ្យលូតលាស់ខ្លាំង។ ការកើនកម្តៅរាងកាយនេះ អាចជួយរាងកាយប្រយុទ្ធនឹងការឆ្លងរោគពីខាងក្រៅកាន់តែប្រសើរ។

– ហាត់ប្រាណ ធ្វើឲ្យរាងកាយបញ្ចេញអ័រម៉ូនស្ត្រេស ខណៈបញ្ហាស្ត្រេសមួយចំនួន អាចវិវត្តទៅជាជំងឺបាន។ នេះមានន័យថា អ័រម៉ូនស្ត្រេសក្នុងរាងកាយមានកម្រិតទាប អាចជួយយើងចៀសឆ្ងាយពីជំងឺ។
ការហាត់ប្រាណ គឺល្អសម្រាប់សុខភាពយើង ប៉ុន្តែគ្រាន់តែកុំធ្វើឲ្យជ្រុលពេល។ គ្នាយើងដែលមានទម្លាប់ហាត់ប្រាណជាប្រចាំហើយនោះ កុំព្យាយាមហាត់ឲ្យខ្លាំង ឬយូរថែមទៀតដើម្បីទប់ស្កាត់ជំងឺឲ្យសោះ ព្រោះ ហាត់ប្រាណ រយៈពេលយូរ ឬខ្លាំងៗជ្រុល ក៏អាចបង្កបញ្ហាដល់សុខភាពយើងដែរ។
២- ការហាត់ប្រាណស័ក្ដិសមបំផុតដើម្បីការពារជំងឺ

ការសិក្សាជាច្រើនសុទ្ធតែបង្ហាញថា គ្នាយើងរស់នៅក្នុងទម្លាប់ស្វាហាប់ តែងទទួលបានគុណប្រយោជន៍ច្រើនពីការរៀបចំកម្មវិធីហាត់ប្រាណជាក់លាក់មួយ ខណៈកម្មវីធីហាត់ប្រាណជាទូទៅ មានដូចជា៖
– ជិះកង់ហាត់ប្រាណ ជាមួយក្មេងៗ ២-៣ ដង/សប្តាហ៍។
– ដើរហាត់ប្រាណ ឲ្យបាន ២០-៣០ នាទី/ថ្ងៃ។
– ថ្ងៃណាមានអារម្មណ៍ខ្ជិលដើរ ឬជិះកង់ អាចទៅក្លិបហាត់ប្រាណជំនួសក៏បាន។
– វាយកីឡាវាយកូនហ្គោលកាន់តែល្អ។
ការហាត់ប្រាណ និងធ្វើឲ្យយើងមានអារម្មណ៍ថា មានផាសុកភាព និងស្វាហាប់ជាងមុន ក៏អាចជួយយើងមានអារម្មណ៍ល្អចំពោះរាងកាយខ្លួនឯងដែរ។ ប៉ុន្តែអំឡុងពេលសម្ងំនៅផ្ទះ ពិសេសដើម្បីគេចពីរីរុសកូវីដ ១៩ គ្នាយើងមិនត្រូវចេញទៅក្រៅហាត់ប្រាណទេ អាចហាត់នៅផ្ទះ ឬជុំវិញផ្ទះបានហើយ ឬអាចហាត់តាម Yuotube ដូចជារបៀបហាត់ប្រាណបែបអេរ៉ូទិក ក៏បានដែរ ព្រោះជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយបាន។
ត្រូវចាំថា គ្មានអំណះអំណាងជាក់លាក់ណាមួយបង្ហាញថា ញ៉ាំថ្នាំបំប៉នប្រព័ន្ធភាពស៊ាំ និងហាត់ប្រាណតិចតួច អាចជួយយើងចៀសផុតពីជំងឺ ឬឆ្លងរោគនោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល