Connect with us

សុខភាព

ក្រសួងសុខាភិបាលបង្ហាញថា ករណីជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ថយចុះ៤៦% បើធៀបនឹងឆ្នាំ២០២៣

បានផុស

នៅ

បើតាមក្រសួងសុខាភិបាល ជំងឺគ្រុនឈាមនៅឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣ គឺថយចុះរហូត ៤៦% ចំពោះករណីស្លាប់មានការថយ ៥៤%។ នេះបើតាមការផុសលើទំព័រហ្វេសប៊ុកក្រសួង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវអន្តរាគមន៍ទាំងឡាយ ក្នុងការកាត់បន្ថយការឆ្លង និងករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម។ តាមរយៈសកម្មភាពទាំងអស់នេះ  ក្រសួងបញ្ជាក់ថា ករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤ មានថយចុះគួរឱ្យកត់សម្គាលបើបៀបធៀបនឹងឆ្នាំ២០២៣។ នៅឆ្នាំ២០២៤ ចំនួនករណីសរុបករណីគ្រុនឈាមមាន ១៨ ៩៨៧នាក់ ពោល គឺមានការថយចុះជាងឆ្នាំ២០២៣ ចំនួន១៦ ៤០៣នាក់ ឬ ថយ ៤៦%។ ចំពោះករណីស្លាប់មាន ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំ២០២៣ ចំនួន ៥៣នាក់ ឬ ថយ ៥៤%។

បើតាមប្រភពដដែល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានចុះបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេស កន្លែងដែលមានហានីភ័យខ្ពស់ ក្នុងរាជធានីភ្នំពេញ និងតាមទីកន្លែងសាធារណ: ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម។ បន្ថែមពីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ការិយាល័យស្រុកប្រតិបត្តិឱ្យបន្តអនុវត្តជាប់ជាប្រចាំ នូវការអប់រំណែនាំ ដើម្បីបំបាត់ជម្រកមូសខ្លា និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសជាប្រចាំផងដែរ។

តាមរយៈការទទួលបានលទ្ធផលល្អពីការថយចុះករណីគ្រុនឈាមនេះ ក្រសួងសុខាភិបាល លើកទឹកចិត្តអាជ្ញាធរ រាជធានី ខេត្ត មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍ ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកក្ដៅខ្លួនខ្លាំងភ្លាមៗមកមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុតក្នុងអំឡុងពេល៤៨ម៉ោង។ ក្រសួង ក៏បានកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគម្រូល្អក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈាម រួមជាមួយអាជ្ញាធរខេត្តទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ការជំងឺគ្រុនឈាម ជូនប្រជាជនគ្រប់រូប ក្នុងគ្រប់រាជធានី ខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សុខភាព២៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម