សុខភាព
ការសិក្សា៖ អ្នកជំងឺកូវីដស្ថិតក្នុងសភាពធ្ងន់ធ្ងរអាចបណ្តាលឱ្យមានបញ្ហាខួរក្បាល
ការសិក្សាមួយចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយ JAMA Network Open បានរកឃើញថា ១០% នៃអ្នកជំងឺកូវីដដែលមានសភាពធ្ងន់ធ្ងរបង្ហាញសញ្ញាខូចផ្នែកខ្លះនៃខួរក្បាល អំឡុងពេលកំពុងផ្ទុកមេរោគ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា អ្នកជំងឺកូវីដទាំងអស់ដែលកំពុងសម្រាកព្យាបាលសុទ្ធតែប្រទះនឹងអាការភ្លេចភ្លាំង ការភាន់ច្រលំ ជួនកាលប្រកាច់ និងស្ពឹកស្រពន់ បន្ទាប់ពីឈប់ប្រើថ្នាំ។
យោងតាមលទ្ធផលនៃការស្កេនខួរក្បាល បញ្ជាក់ថា ពេលអ្នកជំងឺធ្ងន់ធ្ងរខ្លាំង ផ្នែកខាងមុខនៃខួរក្បាលដែលគ្រប់គ្រងលើអារម្មណ៍ ការដោះស្រាយបញ្ហា ការចងចាំ ភាសា និងការវិនិច្ឆ័យលើមុខងារផ្សេងទៀត ចាប់ផ្ដើមដំណើរការខុសប្រក្រតី។ វាអាចធ្វើឱ្យអ្នកជំងឺរងបញ្ហារលាកខួរក្បាលរួមមានបញ្ហាផ្សេងទៀតដូចជា ខ្សោយការចងចាំ ការរំលាយអាហារ និងការផ្លាស់ប្តូរចលនារាងកាយ។ល។ លើសពីនោះទៀត អ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺអាចមានដំបៅខួរក្បាល ឬខូចជាលិកាផងដែរ។

ដោយឡែក វេជ្ជបណ្ឌិត Virginie Lambrecq ជាអ្នកជំនាញខាងផ្នែកសរសៃប្រសាទនៅទីក្រុងប៉ារីសមានប្រសាសន៍ថា រោគសញ្ញាប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ លើកលែងតែអ្នកជំងឺមានសភាពធ្ងន់ធ្ងរប៉ុណ្ណោះ។ រីឯរោគសញ្ញាប្រព័ន្ធសរសៃប្រសាទទាំងនោះអាចជា ការភ្លេចភ្លាំង ជំងឺឆ្កួតជ្រូក រួមទាំងខួរក្បាលមិនអាចបញ្ជាចលនារាងកាយបាន។
ការរកឃើញនេះផ្អែកលើការវិភាគអ្នកជំងឺបារាំងចំនួន ៦៤៤ នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរវាងថ្ងៃទី ៣០ ខែមីនា និងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០។

ចំណែកលទ្ធផលផ្សេងទៀតបង្ហាញថា អ្នកជំងឺចំនួន ៦៩ នាក់រងការរលាកខួរក្បាល និងការផ្លាស់ប្តូររចនាសម្ព័ន្ធដទៃក្នុងខួរក្បាល។ ៥៧ នាក់មានដំបៅខួរក្បាល, ៥២ នាក់ខ្សោយតំរងនោម បញ្ហាមុខងារថ្លើម និងរោគសើស្បែក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UPI
ចុចអាន៖ ស្វែងយល់អាការខុសគ្នារវាងអ្នកវិជ្ជមាន និងអវិជ្ជមានកូវីដ ក្រោយចាក់វ៉ាក់សាំង
ចុចអាន៖ ការសិក្សាថ្មីបង្ហាញថា អ្នកជំងឺកូវីដបន្តរោគសញ្ញាយ៉ាងហោច៣ខែ ក្រោយចេញពីមន្ទីរពេទ្យ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?