Connect with us

សុខភាព

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

បានផុស

នៅ

បើតាមផេករបស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺគីសបបូរមាត់ Mucocele of lip ខុសពីជំងឺមហារីកមាត់ធ្មេញ ហើយចំពោះការព្យាបាលវិញ គឺត្រូវព្យាបាលដោយការវះកាត់ មិនអាចព្យាបាលត្រឹមតែការលេបថ្នាំឡើយ។

រូបភាពពី មន្ទីរពេទ្យកាល់ម៉ែត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ ដែលបង្កឱ្យកើតជំងឺគីសបបូរមាត់ មន្ទីរពេទ្យកាល់ម៉េត បានបញ្ជាក់ថា បណ្តាលមកពី ការស្ទះនៃក្រពេញទឹកមាត់តូចៗ ហើយមូលហេតុចម្បង មកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់។ ចំពោះ រោគសញ្ញា នៃការកើតគីសបបូរមាត់នេះវិញ មិនធ្វើឱ្យមានការឈឺចាប់នោះទេ, មានពណ៌ក្រហមថ្លា ឬខៀវ ហើយមានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់។

រូបភាពពី មន្ទីរពេទ្យកាល់ម៉ែត

ចំណែកវិធីសាស្ត្រព្យាបាលជំងឺនេះ មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា ក្នុងករណីមានទំហំតូច វាអាចបាត់ទៅវិញដោយឯងៗ ប៉ុន្តែ ប្រសិនជាក្នុងករណីឡើងប៉ោងទំហំលើសពី ១សង់ទីម៉ែត្រឡើង គឺត្រូវការវះកាត់យកចេញភ្លាម។ ប្រភពខាងលើបញ្ជាក់ទៀតថា ការលេបថ្នាំ មិនអាចព្យាបាលដុំគីសនេះបានឡើយ។

បន្ថែមពីនេះ ជំងឺគីសបបូរមាត់ ក៏ងាយកើតឡើងវិញដែរ ប្រសិនបើមិនបានវះកាត់យកដុំនោះចេញទាំងស្រុង នឹងក្រពេញទឹកមាត់នៅជុំវិញ បើមិនដូចនោះទេ វានឹងកើតឡើងវិញ ហើយការខាំបបូរមាត់កន្លែងដដែល ក៏អាចឱ្យកើតឡើងវិញដែរ។ ហេតុនេះហើយ វេជ្ជបណ្ឌិត ស្នើឱ្យមានការពិគ្រោះ និងប្រឹក្សាផ្ទាល់ជាមួយទន្តបណ្ឌិតឯកទេស ពីជំងឺ ឬដំបៅផ្សេងៗក្នុងមាត់ និងទទួលបានសេវាព្យាបាលមាត់ធ្មេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

រូបភាពពី មន្ទីរពេទ្យកាល់ម៉ែត

សូមជម្រាបថា ជំងឺគីសបបូរមាត់ គឺកើតនៅក្នុងប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ (Minor salivary glands) រាប់លានដែលស្ថិតនៅក្រោមភាសស្តើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឲ្យមានកំណើនទឹកដក់(Mucin) ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់ ដែលប្រភេទគីសនេះវាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនកើតឡើងញឹកញាប់លើបបូរមាត់។ បន្ថែមពីនេះ ជំងឺគីសបបូរមាត់នេះ មិនមែនជាជំងឺមហារីកមាត់ធ្មេញឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២០ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម៣៩ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៦០ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

Sokha Hotels

ព័ត៌មានពេញនិយម