Connect with us

សុខភាព

អ្វី​ខ្លះ​អ្នក​បើកបរ និង​អ្នក​ដំណើរ​លើ​រថយន្ត​សាធារណៈ​ ​គួរ​អនុវត្ត​ការពារ​កូវីដ​

បានផុស

នៅ

សម្រាប់​អ្នកបើកបរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំអាត​កន្លែង​អ្នក​ដំណើរ​លើ​យានយន្ត​របស់​អ្នក​ជា​ប្រចាំ ​ជាមួយ​សាប៊ូ​ ផលិតផល​សម្លាប់​មេរោគ ​ឬ​ទឹក​សំអាត​មេរោគ​មុន​និង​ក្រោយ​ពេល​ធ្វើ​ដំណើរ​នីមួយៗ។

ប្រាប់​អ្នក​ដំណើរ​ឲ្យ​មាន​ម៉ាស ​មុន​នឹង​ឡើង​ជិះ​លើ​រថយន្ត​ឬ​កង់​បី​របស់​អ្នក។

ផ្ដល់​ទឹក​អាកុល​ឲ្យ​អ្នកដំណើរ​មុន​នឹង​ឲ្យ​ពួកគេ​ជិះ​លើ​យានយន្ត​របស់​អ្នក។

ប្រសិន​បើ​មាន​អ្នកដំណើរ​ណា​ម្នាក់​មាន​ក្អក​ឬ​ពិបាក​ដង្ហើម​ សូម​សម្រាក​ឈប់​បើកបរ​ជា​បណ្ដោះ​អាសន្ន​ឬ​ទូរសព្ទ​ទៅ​១១៥ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​សុខភាព។

សម្រាប់​អ្នកដំណើរ​ទូទៅ

មុន​ពេល​ឡើង​លើ​មធ្យោបាយ​ធ្វើដំណើរ

ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ​ដែល​មិន​សូវ​ចង្អៀត។ លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក ​ឬ​បាញ់​អាកុល​មុន​ឡើង​លើ​យានយន្ត​នោះ។ ប្រសិន​បើ​មាន​អាការ​ក្ដៅ​ខ្លួន​ក្អក​ឬ​ពិបាក​ដកដង្ហើម​ សូម​សម្រាក​នៅ​ផ្ទះ ​រួច​ទូរសព្ទ​ទៅ​លេខ​ក្រសួង​សុខាភិបាល​១១៥​ និង​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ឬ​មេកោយ​របស់​យើង​ជា​បន្ទាន់។

២ នៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ

ពាក់​ម៉ាស​គ្រប់​មាត់​និង​ច្រមុះ​គ្រប់​ពេល​វេលា ​កុំ​យក​ដៃ​ប៉ះ​ភ្នែក​និង​ច្រមុះ​និង​មាត់ ​កុំ​បរិភោគ​អាហារ​និង​ខាក​ស្ដោះ ​កុំ​ប៉ះពាល់​អ្នក​ដំណើរ​ផ្សេង​ទៀត​ដាច់​ខាត។

៣ ក្រោយ​ចាកចេញ​ពី​មធ្យោបាយ​ធ្វើ​ដំណើរ

លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ឬ​អាកុល ​ប្រញាប់​ដោះ​សំលៀកបំពាក់​ដែល​បាន​ស្លៀក​រួច​បោក​ជាមួយ​សាប៊ូ​និង​ហាល​ថ្ងៃ​ឲ្យ​ស្ងួត។ បន្ទាប់មក​ងូត​ទឹក​សំអាត​ខ្លួន​ប្រាណ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ស្អាត​ដូចគ្នា។

យើង​ត្រូវ​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ​ដើម្បី​បញ្ចៀស​នូវ​ជំងឺ​កូវីដ​ដែល​កំពុង​រីក​រាលដាល​ខ្លាំង​ក្នុង​សហគមន៍ ៕

ប្រែសម្រួល៖ ​សាង​ ស្រីល័ក្ខ

ប្រភព៖WOH

ចុចអាន៖ជិះឡានជាមួយអ្នកផ្ទុកកូវីដ តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?

ចុចអាន៖អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក ​គួរ​អនុវត្ត​គោលការណ៍​ណែនាំ​ទាំង​នេះ ការពារ​ខ្លួន​ឆ្លង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម