Connect with us

សុខភាព

យល់ដឹង! ប្រើអាល់កុលខុសបច្ចេកទេសអាចបង្កើនហានិភ័យដល់ស្បែក

បានផុស

នៅ

ស្របពេលដែលវីរុសកូវីដ-១៩ ហាក់មិនថមថយនូវការរីករាលដាល គ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន ព្រមទាំងរក្សាអនាម័យខ្ពស់ជានិច្ច។

Premium Photo | Prevention travel surgical hygienic face mask and alcohol  gel sanitizer hand gel cleaners for anti bacteria and virus, people using  alcohol gel to wash hands to prevent corona virus [
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរក្សាអនាម័យត្រូវបានក្រសួងសុខាភិបាលណែនាំឱ្យសម្អាតដៃជាប្រចាំជាមួយសាប៊ូនិងទឹក ជែល ឬអាល់កុល។ល។ ក្នុងនោះអាល់កុល ជាទំនិញពេញនិយមដែលមនុស្សនាំគ្នាប្រញាយទិញទុកលាងដៃ ដើម្បីសម្លាប់មេរោគ។

ទោះយ៉ាងណា ប្រជាពលរដ្ឋមួយចំនួនមិនទាន់ចេះពីរបៀបលាងសម្អាតដៃដោយប្រើអាល់កុលដូចនៅតាមមន្ទីពេទ្យនៅឡើយ។ តាមពិត អាល់កុលនៅក្នុងកម្រិត ៩៧-៩៩% មិនអាចការពារបានទាំងស្រុងនោះទេ ព្រោះវាឆាប់ស្ងួត ដែលនាំឱ្យប្រសិទ្ធភាពនៃការសម្លាប់វីរុសមានកម្រិតទៅតាមនោះ។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយចំនួនព្រមានថា ការលាងសម្អាតដៃដោយប្រើជាតិអាល់កុលច្រើនពេក និងខុសបច្ចេកទេស អាចបង្កើនហានិភ័យនៃការខូចស្បែកធ្ងន់ធ្ងរ។

អ្នកជំនាញបញ្ជាក់ថា ប្រសិនលាងដៃជាមួយអាល់កុលច្រើនជ្រុល នឹងបណ្ដាលឱ្យស្បែកស្ងួត ក៏ដូចជាខូចអាចក្លាយជាពពួកបាក់តេរីនៃជំងឺ ហើយក៏បង្កើនហានិភ័យនៃវីរុសចូលក្នុងខ្លួនតាមរយៈស្បែកខូចបាន។

ការប្រើអាល់កុលក្នុងកម្រិតលើសលុប នាំឱ្យស្បែកដៃឆាប់ស្ងួតប្រះ គ្មានសំណើម ហើយអាចនឹងប្រតិកម្មក៏មាន។ ​ជាពិសេសអាល់កុល ដាក់លក់តាមទីផ្សារដែលគ្មានម៉ាកសញ្ញាត្រឹមត្រូវ អាចជារបស់ក្លែងក្លាយ ដែលនាំឱ្យកម្រិតគ្រោះថ្នាក់កើនកាន់តែខ្ពស់ថែមទៀត។

Alcohol-Free Hand Sanitizer Just As Effective Against COVID-19 Virus As  Alcohol-Based Versions

ដូច្នេះ ការលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ជាជម្រើសល្អបំផុត សម្រាប់សុខភាពផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសារទាំងមូល។ រីឯការលាងដៃជាមួយអាល់កុលគួរតែជាជម្រើសបន្ទាប់ ពេលចេញក្រៅផ្ទះ ឬធ្វើដំណើរជាដើម ដើម្បីបង្ការការខូចស្បែក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ ជិះឡានជាមួយអ្នកផ្ទុកកូវីដ តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?

ចុចអាន៖ អ្វី​ខ្លះ​អ្នក​បើកបរ និង​អ្នក​ដំណើរ​លើ​រថយន្ត​សាធារណៈ​ ​គួរ​អនុវត្ត​ការពារ​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម