Connect with us

សុខភាព

លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យពលរដ្ឋកាត់បន្ថយការសេពគ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទដើម្បីសុខភាព

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងសុខភិបាល លោកស្រី ឱ វណ្ណឌីន បានណែនាំដល់ពលរដ្ឋឱ្យកាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិចផង និងត្រូវមានការថែទាំងសុខភាពឱ្យបានល្អ។ នេះបើតាមផេកក្រសួងសុខភិបាល នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

រូបភាពពី ក្រសួងសុខាភិបាល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសលោកស្រីជាអធិបតីភាពក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកពេទ្យនៃមណ្ឌលសុខភាពរវៀង នៅខេត្តព្រះវិហារ ដែលមានកម្ពស់១ជាន់​ មានបន្ទប់ចំនួន១៣ និងបន្ទប់ទឹកចំនួន៤ ហើយមានទីតាំងស្ថិតនៅ ក្នុងភូមិបាក់ក្ដោង ឃុំរបៀប ស្រុងរវៀង ខេត្តព្រះវិហារ។ អគារនេះ ជាអំណោយរបស់ប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Grassroot Human Security Project) រឺ KUSANONE នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងពិធីសម្ពោធ លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យចេះថែរក្សាសុខភាពផ្ទាល់ខ្លួន​ កុំរង់ចាំទាល់តែឈឺខ្លាំងទេីបទៅរកពេទ្យមេីល​។ លោកស្រីណែនាំឱ្យកាត់បន្ថយការប្រេីប្រាស់គ្រឿងស្រវឹង​ និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទ​ រួមទាំងបារីអេឡិចត្រូនិចផង និងត្រូវចូលរួមកាត់បន្ថយនូវជំងឺមិនឆ្លង​ ដោយអនុវត្ត​ “តិចអំបិល​ តិចខ្លាញ់​ តិចស្ករ”។ លោកស្រីក៏បានចាត់ទុក​ “បុគ្គលម្នាក់​ គឺជាអ្នកអប់រំ​ និងជាអ្នកថែទាំសុខភាពផ្ទាល់ខ្លួន​ និងក្រុមគ្រួសារខ្លួនជាបឋមដ៏ល្អប្រសេីរ” ផងដែរ។

ជាមួយគ្នានេះ ក្រៅពីការណែនាំឱ្យពលរដ្ឋចេះគិតគូរពីសុខភាពខ្លួន ក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពរវៀង លោកស្រីរដ្ឋលេខាធិការ បានណែនាំឱ្យមានការចេះថែទាំអគារមណ្ឌលសុខភាព​ ត្រូវជួសជុលឱ្យបានទាន់ពេលវេលា​ ហេីយចំពោះអគារថ្មីនេះ​ ក៏ត្រូវថែរក្សាឱ្យនៅស្អាតបាតជាប្រចាំដូចគ្នា​។ បន្ថែមពីនេះ លោកស្រីថា មណ្ឌលសុខភាព​ ត្រូវមានអនាម័យល្អ​ និងលើកទឹកចិត្តបុគ្គលិកពេទ្យទាំងអស់ យកចិត្តទុកដាក់បម្រើអតិថិជនដោយភាពទន់ភ្លន់គ្រប់ពេលវេលា និងបង្កេីនចំណេះដឹង​ ចំណេះធ្វេី​។ មួយវិញទៀត អាជ្ញាធរខេត្ត​ ស្រុក​ ឃុំ​ ភូមិ​ និងបុគ្គលិកពេទ្យទាំងអស់​ ត្រូវសហការគ្នាជំរុញការអភិវឌ្ឍមណ្ឌលសុខភាពនៅទូទាំងខេត្ត​ ប្រែក្លាយទៅជាមណ្ឌលសុខភាពគំរូ​ដូចគ្នា។ នេះបើតាមផេកក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម