សុខភាព
ខែមករា ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យព្យាបាលជំងឺកុមារជាង ៨ ម៉ឺន ៨ ពាន់នាក់
នៅក្នុងខែមករា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលជំងឺដល់កុមារចំនួន ៨៨ ៦៤៨ នាក់ និងកុមារមានជំងឺធ្ងន់ធ្ងរ ១៥ ៤៦៥ នាក់។

យោងតាមព័ត៌មានពិត នៃតួលេខ ក្នុងខែមករា ឆ្នាំ ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានចុះផ្សាយកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញនេះ បានឲ្យដឹងថា កុមារឈឺចំនួន ៨៨ ៦៤៨ នាក់ ត្រូវបានពិនិត្យព្យាបាល ក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ រីឯកុមារមានជំងឺធ្ងន់ៗ ចំនួន ១៥ ៤៦៥ នាក់ ដាក់ឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ចំពោះកុមារមានជំងឺគ្រុនឈាម ចំនួន ២៨២ នាក់ បានព្យាបាលក្នុងមន្ទីរពេទ្យ និងកុមារចំនួន ២ ៦៦២ នាក់ ត្រូវបានទទួលការវះកាត់។ ចំណែកកុមារវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាប មានចំនួន ៨៧ នាក់។

ដោយឡែកនៅផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ស្ត្រីមានផ្ទៃពោះចំនួន ៨ ៥៦៦ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូនចំនួន ១ ៧១៦ នាក់។

សូមបញ្ជាក់ថា រាល់ការព្យាបាលជំងឺទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី