Connect with us

សុខភាព

មិនបាច់​ចាយ​ប្រាក់កាសច្រើន​ ទទួលទានតែភេសជ្ជៈ​មួយឲ្យទៀងទាត់ ដូចប្រឆាំង​មហារីក

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford បានរកឃើញភេសជ្ជៈមួយផ្សេងទៀត ដែលមាននៅក្នុងទូរទឹកកកគ្រប់គ្រួសារ។ វាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងរន្ធគូថ បានយ៉ាងមានប្រសិទ្ធភាព និងពុំបាច់ចំណាយលុយច្រើននោះទេ។

យោងតាមអ្នកស្រាវជ្រាវ បានវិភាគដោយប្រើ ស្ត្រីជាង ៥ម៉ឺននាក់ ត្រូវបានរួមបញ្ចូលនៅក្នុងការវិភាគរយៈពេល១៦ ឆ្នាំនៃទំនាក់ទំនងរវាងផលិតផល ៩៧ និងសារធាតុចិញ្ចឹមនៅក្នុងរបបអាហាររបស់ពួកគេ និងហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ការស្រាវជ្រាវបានរកឃើញថា ការ​ទទួលទាន​ទឹកដោះគោ​មួយ​កែវ​ធំ​ ដែល​ផ្ទុក​ជាតិ​កាល់ស្យូម​ប្រហែល ៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​បាន​ដល់​ទៅ ១៧% អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទៀតថា ទំនាក់ទំនង​រវាង​ទឹកដោះគោ និង​មហារីក​ពោះវៀនធំ​ ភាគច្រើនបណ្តាលមកពីកាល់ស្យូម។

កាល់ស្យូមគឺជាសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹម ដែលអាចការពាររាងកាយពីជំងឺមហារីកដោយការភ្ជាប់ទៅនឹងអាស៊ីតទឹកប្រមាត់ និងអាស៊ីតខ្លាញ់សេរី ដើម្បីបង្កើតជាសារធាតុដែលមិនបង្កគ្រោះថ្នាក់ ដែលត្រូវបានបញ្ចេញចេញពីរាងកាយ ដែលជួយការពារ mucosa ពោះវៀន ហើយកាល់ស្យូមក៏ជួយជំរុញការបំផ្លាញកោសិកាមិនប្រក្រតីផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ទឹកដោះគោ​ក៏​ជួយ​បន្ថែម​វីតាមីន D ក្នុង​ខ្លួន​ផងដែរ។ ក្នុងពេលដែល វីតាមីន D មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក និងអាចជួយគ្រប់គ្រងការលូតលាស់ និងការបែងចែកកោសិកា ខណៈដែល lactose នៅក្នុងទឹកដោះគោ ក៏អាចជំរុញការលូតលាស់នៃបាក់តេរីមានប្រយោជន៍នៅក្នុងពោះវៀនដែលផលិត butyrate ។ វាគឺជាអាស៊ីតខ្លាញ់ខ្សែសង្វាក់ខ្លី ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងនឹងជំងឺមហារីក។

ដោយឡែក នៅក្នុងការសិក្សាមួយពីប្រភពមួយផ្សេងទៀត អត្ថប្រយោជន៍នៃទឹកដោះគោត្រូវបានបោះពុម្ពផ្សាយក្នុងឆ្នាំ ២០២១ វាត្រូវបានគេរកឃើញថាទឹកដោះគោមានផ្ទុកអាស៊ីត linoleic ដែលជាអាស៊ីតខ្លាញ់មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក។ នេះធ្វើឲ្យភស្តុតាងកាន់តែគួរឲ្យជឿជាក់ដែលថា ការផឹកទឹកដោះគោអាចមានអត្ថប្រយោជន៍សុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

វេជ្ជបណ្ឌិត Keren Papier ដែលដឹកនាំការស្រាវជ្រាវបាននិយាយថា «នេះគឺជាការសិក្សាដ៏ទូលំទូលាយបំផុតដែលមិនធ្លាប់មាន ។ ការ​សិក្សា​នេះ​ទៀតសោត ក៏​បង្ហាញ​ពី​តួនាទី​ការពារ​មហារីក​ពោះវៀនធំ ពី​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ដូច​ជា​ទឹកដោះគោ»។

លោកវេជ្ជបណ្ឌិតបាននិយាយបន្ថែមថា ការផឹកស្រាពីរកែវក្នុងមួយថ្ងៃ ក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំរហូតដល់ ១៥% ប៉ុន្តែក្នុងពេលតែមួយ ការទទួលទានសាច់កែច្នៃ និងសាច់ក្រហមចំនួន ៣០ ក្រាមក្នុងមួយថ្ងៃអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ ៨% ។

យ៉ាងណាមិញ Sophia Lowes អ្នកគ្រប់គ្រងព័ត៌មានសុខភាពជាន់ខ្ពស់នៅ Cancer Research UK បាននិយាយថា មហារីកពោះវៀនគឺជាមហារីកមួយក្នុងចំណោមមហារីកទូទៅបំផុត ហើយ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ដល់​សុខភាព ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកទឹកចិត្តមនុស្សឲ្យដឹងពីវិធីការពារជំងឺមហារីកប្រភេទនេះ។ ​បន្ថែមពីលើការថែរក្សាសុខភាព បរិភោគអាហារដែលមានសុខភាពល្អ ការឈប់ជក់បារី កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង រួម​ទាំង​ការ​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​ក្រហម និង​សាច់​កែ​ច្នៃ វា​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ផង​ដែរ។ ចំណែកទឹក​ដោះ​គោ​ ជា​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​ល្អ​សម្រាប់​សុខភាព និង​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្នុងសៀវភៅចិនបុរាណថា គ្រឿងក្នុងរបស់មាន់មួយប្រភេទ ជាឱសថជួយតម្រងនោម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម