សុខភាព
តើស្រ្តីមានផ្ទៃពោះ គួរចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ដែរទេ?
ប្រជាពលរដ្ឋដែលមានវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយផងដែរ ស្ថិតក្នុងចំណោមក្រុមមនុស្សដែលក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទើបតែចេញ សេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ស្របពេលជាមួយគ្នានោះដែរ មានសំណូរថា តើស្រ្តីកំពុងពពោះ គួរតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែរឬក៏អត់។

នៅពេលវ៉ាក់សាំងកូវីដចាប់ផ្តើមដាក់ឲ្យចាក់ជាលើកដំបូង អង្គការសុខភាពពិភពលោកបានព្រមានថា វ៉ាក់សាំងមិនគួរត្រូវបានប្រើលើស្ត្រីមានផ្ទៃពោះទេ ដោយសារតែខ្វះភស្តុតាងអំពីសុវត្ថិភាពនិងប្រសិទ្ធភាព។
ក្រោយមក អង្គការនេះបានផ្លាស់ប្តូរដំបូន្មានរបស់ខ្លួនវិញ ហើយនិយាយថា វ៉ាក់សាំងអាចចាក់ចំពោះស្រ្តីម្នាក់ផ្ទៃពោះប្រកបដោយសុវត្ថិភាព។

បន្ថែមពីលើនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ, មហាវិទ្យាល័យរោគស្ត្រីនិងអង្គការសង្គមវេជ្ជសាស្ត្រម្តាយនិងទារកក៏បាននិយាយផងដែរថា វ៉ាក់សាំងគួរតែត្រូវបានចាក់ជូនស្ត្រីមានផ្ទៃពោះ។
នេះគឺដោយសារតែស្រ្តីមានផ្ទៃពោះ មានហានិភ័យខ្ពស់នៃការមានជំងឺធ្ងន់ធ្ងរឬស្លាប់ប្រសិនបើពួកគេឆ្លងជំងឺកូវីដ១៩ បើប្រៀបធៀបទៅនឹងស្ត្រីមិនមានផ្ទៃពោះដែលមានអាយុដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ស្ត្រីមានផ្ទៃពោះគួរតែពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេជាមុនសិន និងគួរទទួលបានព័ត៌មានអំពីហានិភ័យដែលអាចកើតមាននៅពេលចាក់វ៉ាក់សាំង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ម្តាយចាក់វ៉ាក់សាំងកូវីដ អាចបញ្ជូនអង់ទីគ័រ ទៅកូន តាមរយៈការបំបៅដោះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង