Connect with us

សុខភាព

មន្ត្រីជាន់ខ្ពស់ ៖ ឆ្នាំនេះ កម្ពុជា អាចមានជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ប្រសិនបើមិនធ្វើអន្តរាគមន៍បានល្អទេ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា តាម​ការ​ប៉ាន់ស្មាន​សន្ទុះ​ នៃ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ ២០២៥​ នេះ​ កម្ពុជា​ អាចមាន​ករណី​ជំងឺគ្រុនឈាម​ពី ​៣ ​ម៉ឺន​ ទៅ​ ៧​ ម៉ឺន​ ៦​ ពាន់​ករណី ​ខណៈ​ឆ្នាំ ២០២៤ កន្លងទៅ​ ប៉ាន់ស្មាន​ត្រឹម​ ៧៥ ០០០ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៣​ កុម្ភៈ ​នេះ​ថា​ ការ​ប៉ាន់ស្មាន​ករណី​ជំងឺ​គ្រុនឈាម​ពី​ ៣​ ម៉ឺន​ ទៅ​ ៧​ ម៉ឺន ​៦​ ពាន់ ​ករណីនេះ​ ដោយសារ​ឆ្នាំ​ ២០២៥ ​នេះ ​ស្ថិតក្នុង​ឆ្នាំ​ដែល​អាច​នឹង​ផ្ទុះ​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ ​បន្ទាប់ពី​ជំងឺគ្រុនឈាម​បាន​ផ្ទុះ​លើក​ចុងក្រោយ​នៅ​ឆ្នាំ​ ២០១៩ កន្លងទៅ។

លោក​វេជ្ជបណ្ឌិត បាន​បន្តថា «ជាធម្មតា​ជំងឺគ្រុនឈាម​តែងតែ​មាន​ការ​ផ្ទុះ​រៀងរាល់​ ៥ ​ឆ្នាំ ​ម្តង ​តែ​ឆ្នាំ ២០២៤​ ដែល​ត្រូវ​ផ្ទុះ​យើង​បាន​ទប់ស្កាត់បាន​ជោគជ័យ​ពី​ការ​ប៉ាន់ស្មាន​ថា​ នឹង​កើត​មាន ​៧៥ ០០០ ករណី​ មក​ត្រឹម ​១៨ ៧៤២ ករណី និង​ស្លាប់​ចំនួន​ ៤៥ ​ករណី។ មានន័យថា​ ឆ្នាំ​ ២០២៤ ​យើង​បាន​កាត់បន្ថយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺគ្រុនឈាម​ប្រមាណ​ពី​ ៤ ​ម៉ឺន​ ទៅ ​៥​ ម៉ឺន​ករណី។ ដូចនេះ​យើង​រំពឹង​ថា ​ឆ្នាំ ​២០២៥​ នេះ ​ជំងឺគ្រុនឈាម​ អាច​នឹង​ផ្ទុះ​ដោយសារ​វា​មាន​ការ​ប្រែប្រួល​មុន ​ឬ​ ក្រោយ ​១ ឆ្នាំ បន្ទាប់ពី​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​ចុងក្រោយ​»។

លោក​វេជ្ជបណ្ឌិត បាន​បន្តទៀតថា តាម​ការប៉ាន់ស្មាន​សន្ទុះ​ នៃ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ ​២០២៥ ​នេះ អាចមាន​ករណី​ជំងឺគ្រុនឈាម​ពី​ ៣ ​ម៉ឺន​ ទៅ ​៧​ ម៉ឺន ​៦​ ពាន់​ករណី ​ប្រសិនបើ​យើង​មិន​បានធ្វើ​អន្តរាគមន៍​បែប​បុ​រេ​សកម្ម​បានល្អ​ និង​មិនមាន​វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​ទេនោះ។

យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត ដាក់​ក្តី​សង្ឃឹមថា ​ឆ្នាំ​ ២០២៥​ នេះ នឹង​អាច​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​បាន​ជោគជ័យ​ដូច​ឆ្នាំ​ ២០២៤​ ដែរ​ ដោយសារ​ស្ថានភាព​ជំងឺគ្រុនឈាម​ចាប់ពី​ខែ​មករា រហូត​ដល់​ថ្ងៃទី ​៧​ ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៥ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​ដោយ​មាន​ករណី​ជំងឺ​គ្រុនឈាម​ចំនួន​ ៦៤០​ ករណី​ មិនមាន​អ្នកស្លាប់​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៤ កន្លងទៅ ​ឃើញថា ​មានការ​ថយចុះ ​៦៨%​ ក្នុងចំណោម​ករណី​ជំងឺគ្រុនឈាម​ ១ ៩៨៦ ​ករណី និង​ស្លាប់ ៦ ករណី។

ក្នុង​ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​អាណាព្យាបាល មាតាបិតា កុមារា​កុមារី គ្រប់រូប រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្ម ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ដែល​មាន​ទឹក​ដក់ ដូចជា ពាង អាងទឹក ថូផ្កា ​ចាន​ទ្រ​ជើង​តុ​ទូ ក្រឡ ធុង ខាប់ ជាដើម ដោយ​ការ​ផ្លាស់ប្តូរ​ទឹក ​និង​លាង​សម្អាត​ជាប្រចាំ​ឱ្យបាន​យ៉ាងតិច​មួយដង ក្នុង​មួយ​អាទិត្យ ឬ ​ត្រូវ​គ្រប​គម្រប​ឱ្យ​បាន​ជិត​ល្អ និង​ត្រូវ​សហការ​ជាមួយ​បណ្តាញ​សុខាភិបាល​នៅ​តាម​មូលដ្ឋាន ដើម្បី​ដាក់​ថ្នាំ​បាណក​ឃាដ​សម្លាប់ ដង្កូវទឹក នៅ​ក្នុង​អាងទឹក ពាង​ទឹក កន្លែង​ដែល​ស្តុក​ទឹក ឬ​ ចិញ្ចឹម​កូន​ត្រី​ប្រាំពីរ​ពណ៌ នៅ​កន្លែង​ដែល​អាច​ចិញ្ចឹម​បាន។ ចំណែក​ម្ចាស់​ការដ្ឋាន​សំណង់ រួម​ទាំង​កម្មករ និង​កម្មការិនី​ទាំងអស់​ដែល​កំពុង​បំពេញ​ការងារ​នៅ​តាម​ការដ្ឋាន​សំណង់​ទាំងអស់​ ត្រូវធ្វើ​អនាម័យ​បរិស្ថាន​ឱ្យ​បាន​ស្អាត​នៅ​ក្នុង​បរិវេណ​ការដ្ឋាន​សំណង់​របស់​ខ្លួន ជាពិសេស​ត្រូវ​លុបបំបាត់​វត្ថុ​ដក់​ទឹក និង​ថ្លុក​ដក់​ទឹក​ ដោយ​រៀបចំ​ទុកដាក់​សម្ភារៈ​សំណង់​ដែល​អាច​ដក់​ទឹក​នៅក្នុង​ទីកន្លែង​ដែលមាន​ដំបូល​ត្រឹមត្រូវ​ ដើម្បី​កុំ​ឱ្យ​ដក់​ទឹក​។ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ទុកដាក់​សំរាម​ឱ្យ​បាន ត្រឹមត្រូវ លុបបំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់បន្ថយ​ជម្រក​សត្វ​មូស​មក​តោង​ជ្រក​ជុំជិត​ខ្លួន​យើង​ដែល​អាច​ងាយ​នឹង​ខាំ​យើង។

លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ទៀត​ថា ករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​រក​សេវា​ពិនិត្យ និង ព្យាបាល​របស់​រដ្ឋ (​សេវា​សាធារណៈ​) ដូចជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់ (​មិន​ឱ្យ​យឺត​ជាង​ ៤៨ ​ម៉ោង បន្ទាប់ពី​ក្តៅខ្លួន​)។ សូម​កុំ​សាកល្បង​ព្យាបាល​អ្នកជំងឺ​គ្រុនក្តៅ​ភ្លាមៗ​ នេះ​ ដោយ​ខ្លួនឯង ឬ​ ពន្យារ​ពេល​តាមដាន​ព្យាបាល​ជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​ឱ្យ​សោះ​ ព្រោះ​អាចធ្វើឱ្យ​អ្នកជំងឺ​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម