Connect with us

សុខភាព

ហេតុអ្វីធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩តែម្តងមិនគ្រប់គ្រាន់?

បានផុស

នៅ

វីរុសកូរ៉ូណាថ្មីបានកើតឡើងលើកដំបូងនៅទីក្រុងអ៊ូហាន​ ប្រទេសចិនកាលពីខែធ្នូ​ ឆ្នាំ២០១៩ និងមានមនុស្សឆ្លងរហូតដល់រាប់ម៉ឺននាក់។ វីរុសនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) បានដាក់ ឈ្មោះជាផ្លូវការថា COVID-19

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Charles Chiu អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ UC San Francisco បានធ្វើការសិក្សាទៅលើវីរុសនេះតាំងពីមានការផ្ទុះឡើង និងផ្តល់នូវព័ត៌មានថ្មីៗអំពីវិធីចម្លង អាការៈអ្នកឆ្លង និងមូលហេតុអ្វីបានជា​ការធ្វើរោគវិនិច្ឆ័យតែម្តងមិនគ្រប់គ្រាន់។

COVID-19: MoPH announces 168 new cases and 216 new recoveries | Qatar Living

វីរុសកូរ៉ូណាថ្មី​ (COVID-19) នេះអាចចម្លងបានតាមរយៈដំណក់វត្ថុរាវដែលចេញពីការកណ្ដាស់ ឬការក្អកជាដើម។ លោក Chiu បានលើកឡើងទៀតថា​ វីរុសនេះមិនឆ្លងតាមខ្យល់អាកាសទេ។ វីរុសកូរ៉ូណាថ្មី (COVID-19) អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់អ្នកឆ្លងជំងឺនេះដូចជាការចាប់ដៃ ការប៉ះពាល់នូវវត្ថុណាមួយដែលប៉ះដោយអ្នកឆ្លង​ រួចយកមកប៉ះច្រមុះ ភ្នែក​ និងមាត់របស់ខ្លួន។ មកដល់ពេលនេះមិនទាន់មានទិន្នន័យច្បាស់លាស់ថាតើវីរុសនេះអាចនៅបរិយាកាសខាងក្រៅបានយូរប៉ុណ្ណាទេ​ ប៉ុន្តែយោងតាមវីរុសកូរ៉ូណាផ្សេងទៀតដូចជា SARS វីរុសកូរ៉ូណាអាចនៅបានរហូតដល់ពីរថ្ងៃនៅសីតុណ្ហភាពជាង២០​អង្សាសេ។ ម៉្យាងទៀត​ របាយការណ៍ថ្មីបានលើកឡើងថាវីរុសកូរ៉ូណាថ្មី​នេះអាចឆ្លងតាមការបន្ទោបង់ដូចជាការធ្លាយនូវប្រព័ន្ធបង្ហូរទឹកដែលករណីនេះធ្លាប់កើតមានពេលផ្ទុះជំងឺ SARS។

Proof of Negative COVID-19 Test Needed for Travel to the United States |  U.S. Embassy in The Czech Republic

វីរុសកូរ៉ូណាថ្មី​ (COVID-19) មានអត្រាស្លាប់ទាបជាងជំងឺ SARS ប៉ុន្តែខ្ពស់ជាងជំងឺផ្តាសាយ ដែលគិតជាភាគរយត្រឹមតែពីរភាគរយប៉ុណ្ណោះ។ អត្រានៃការស្លាប់នេះអាចនឹងទាបជាងនេះ ប្រសិនជាមានទិន្នន័យច្បាស់លាស់របស់អ្នកឆ្លង​ ប៉ុន្តែដោយសារការមិនមានរោគសញ្ញាធ្វើឲ្យមានការពិបាកក្នុងការកំណត់។ លោក​Chiu បានបញ្ជាក់ថាការធ្វើរោគវិនិច្ឆ័យត្រឹមតែម្តងមិនអាចកំណត់ថាមនុស្សម្នាក់ឆ្លងវីរុសកូរ៉ូណាថ្មី​នេះទេ​ ឬអ្នកជំងឺបានជាពីជំងឺនេះដែរ​ ព្រោះមនុស្សមួយចំនួនបានឆ្លង និងមិនមានរោគសញ្ញា​ ឬអាការៈអ្វីទាល់តែសោះ។

ការវិវត្តនៃវីរុសកូរ៉ូណាថ្មី​ (COVID-19) នឹងមានរោគសញ្ញាក្រោយប្រាំថ្ងៃនៃការឆ្លង ឬអាចក្នុងចន្លោះពី ២ទៅ១១ថ្ងៃ។ រោគសញ្ញាអាចមានលក្ខណៈដូចទៅនឹងផ្តាសាយ ហើយអ្នកជំងឺអាចជាសះស្បើយដោយមិនមានអាការៈធ្ងន់ធ្ងរ។ ក្នុងករណីធ្ងន់ធ្ងរ បន្ទាប់ពីថ្ងៃទីបួននៃការចេញរោគសញ្ញា អ្នកជំងឺអាចមានអាការៈពិបាកដកដង្ហើម និងជំងឺរលាកសួតដំណាក់កាលដំបូង និងកាន់តែធ្ងន់ធ្ងរនៅថ្ងៃទីប្រាំពីរ។ បន្ទាប់ពីថ្ងៃទី១១ អ្នកជំងឺដែលមានអាការៈធូរស្រាលនឹងជាសះស្បើយ។

COVID-19 testing will remain key even as vaccines enter into the fray, says  Cytiva as it invests in diagnostic inventory and service labs

លោក​ Chiu បានបន្ថែមទៀតថា ទោះបីជាអ្នកធ្លាប់ឆ្លងជំងឺនេះមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺនេះក៏ដោយ ប៉ុន្តែនៅ​តែប្រឈម​​នឹង​ការ​ឆ្លងជាថ្មី​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៣ សំណួរ ឆ្លើយជាមួយពល​រដ្ឋទាក់ទងវ៉ាក់សាំងកូវីដ១៩

ចុចអាន៖ កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់កូវីដ-១៩បានទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

វប្បធម៌ ជំនឿ១៧ ម៉ោង មុន

ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ

Sokha Hotels

ព័ត៌មានពេញនិយម