សុខភាព
អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុសកូវីដ-១៩
អ្នកជំងឺឆ្លងវីរុស COVID-19 អាចនឹងមានអាការៈលើក្រពះពោះវៀន ជាពិសេសគឺរាករូសជារោគសញ្ញាដំបូងនេះបើយោងតាមការសិក្សាថ្មី។
ក្នុងចំណោមអ្នកជំងឺដែលមានរោគសញ្ញាស្រាល រោគសញ្ញាដែលទាក់ទងនឹងផ្លូវដង្ហើមភាគច្រើននឹងកើតមាននៅដំណាក់កាលក្រោយ ប៉ុន្តែអ្នកជំងឺមួយចំនួននឹងមិនមានរោគសញ្ញាផ្លូវដង្ហើម។ ការរកឃើញនេះគឺសំខាន់សម្រាប់អ្នកមិនមានរោគសញ្ញាដូចជាក្អក ពិបាកដកដង្ហើម និងក្ដៅខ្លួន ព្រោះអ្នកមិនមានរោគសញ្ញាអាចមិនត្រូវបានគេធ្វើតេស្ដ និងអាចចម្លងវីរុសនេះទៅអ្នកដទៃ។
អ្នកស្រាវជ្រាវក៏បានលើកឡើងថាបញ្ហាប្រព័ន្ធរំលាយអាហារគឺជាបញ្ហាទូទៅ និងមិនមានន័យថាអ្នកមានរោគសញ្ញារាករូសនេះគឺឆ្លងវីរុស COVID-19ទេ។ ប៉ុន្តែគ្រូពេទ្យគួរយកចិត្តទុកដាក់ទៅលើរោគសញ្ញាក្រពះពោះវៀននេះទៅលើអ្នកដែលមានប៉ះពាល់ជិតស្និទ្ធនឹងអ្នកឆ្លងវីរុស COVID-19 នេះ។ ការមើលរំលងអ្នកជំងឺបែបនេះអាចបណ្ដាលឲ្យមានការឆ្លងរាតត្បាតកាន់តែខ្លាំង។
ការសិក្សានេះមិនមែនជាការរកឃើញលើកដំបូងដែលរាករូសអាចជារោគសញ្ញាមួយនៃវីរុស COVID-19ទេ។ ការសិក្សាចេញផ្សាយនៅថ្ងៃទី១៨ ខែមីនាក៏បានរកឃើញថាក្នុងចំណោមអ្នកជំងឺឆ្លងវីរុស COVID-19 ២០០នាក់នៅអ៊ូហាន ប្រទេសចិន មានប្រហែល៥០%មានបញ្ហាប្រព័ន្ធរំលាយអាហារ និង១៨%ទៀតមានអាការៈរាករូស ក្អួត និងឈឺពោះ។ ប៉ុន្តែការសិក្សាច្រើនតែផ្ដោតសំខាន់ទៅលើអ្នកមានអាការៈធ្ងន់ធ្ងរប៉ុណ្ណោះ។
នៅក្នុងការសិក្សាថ្មី អ្នកស្រាវជ្រាវបានវិភាគព័ត៌មានអ្នកជំងឺ២០៦នាក់នៅមន្ទីរពេទ្យ Union នៅក្រុងអ៊ូហាន ដើម្បីរួមបញ្ចូលទាំងអ្នកមានរោគសញ្ញាស្រាលដែលមិនមានអាការៈពិបាកដកដង្ហើម ឬកម្រិតអុកស៊ីសែនទាបក្នុងឈាម។ សរុបរួមមកអ្នកជំងឺ៤៨នាក់មានរោគសញ្ញាលើប្រព័ន្ធរំលាយអាហារ ៨៩នាក់មានតែរោគសញ្ញាផ្លូវដង្ហើមប៉ុណ្ណោះ និង៦៩នាក់មានទាំងរោគសញ្ញាផ្លូវដង្ហើម និងលើប្រព័ន្ធរំលាយអាហារ។
ក្នុងចំណោមអ្នកជំងឺមានរោគសញ្ញាលើប្រព័ន្ធរំលាយអាហារ១១៧នាក់ មាន៦៧នាក់មានអាការៈរាករូស និងក្នុងនោះ១៣នាក់គឺមានអាការៈរាករូសជារោគសញ្ញាដំបូង។ អាការៈរាករូសនេះគឺមានរយៈពេលពីមួយថ្ងៃទៅ១៤ថ្ងៃ។ ប្រហែលមួយភាគបីនៃអ្នកជំងឺមានរោគសញ្ញាលើប្រព័ន្ធរំលាយអាហារគឺមិនអាការៈក្ដៅខ្លូនទេ។
អ្នកជំងឺមានរោគសញ្ញាប្រព័ន្ធរំលាយអាហារច្រើនតែមកពិនិត្យយឺតជាងអ្នកមានរោគសញ្ញាផ្លូវដង្ហើម ដែលជាមធ្យមគឺ១៦ថ្ងៃក្រោយចេញរោគសញ្ញាលើកដំបូង ហើយអ្នកជំងឺមានរោគសញ្ញាប្រព័ន្ធរំលាយអាហារត្រូវការពេលយូរក្នុងការព្យាបាល និងតេស្ដអវិជ្ជមាននៃវីរុសនេះ គិតជាមធ្យមត្រូវការ៤១ថ្ងៃ។ ចំណែកអ្នកមានរោគសញ្ញាផ្លូវដង្ហើមត្រូវការតែ៣៣ថ្ងៃទេ។ សម្រាប់អ្នកមានរោគសញ្ញាប្រព័ន្ធរំលាយអាហារអាចមានឱកាសខ្ពស់ក្នុងការមានរកឃើញវីរុស COVID-19 ក្នុងលាមកជាងអ្នកមានតែរោគសញ្ញាផ្លូវដង្ហើម។ ការសិក្សានេះគ្រាន់តែផ្តល់ការណែនាំ និងមិនទាន់មានការសន្និដ្ឋានច្បាស់ទេថាវីរុសនេះអាចឆ្លងទៅក្នុងក្រពះពោះវៀនបានឬយ៉ាងណា។
អ្នកស្រាវជ្រាវក៏លើកឡើងថាអ្នកជំងឺមានអាការៈរាករូសក្រោយពីមានការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺឆ្លងវីរុស COVID-19 គួរធ្វើតេស្ដរកមើលវីរុសនេះ ទោះបីជាមិនមានអាការៈក្អក ពិបាកដកដង្ហើម និងក្ដៅខ្លួនក៏ដោយ។ ការធ្វើតេស្ដក៏គួរតែប្រើប្រាស់ទាំងសំណាកយកពីផ្លូវដង្ហើម និងលាមក។
អ្នកវិទ្យាសាស្ត្រក៏បានសង្កត់ធ្ងន់ថាការសិក្សានេះមានលក្ខណៈតូច និងត្រូវការការសិក្សាបន្ថែមដើម្បីធ្វើការពណ៌នាទៅលើរោគសញ្ញាប្រព័ន្ធរំលាយអាហារនៃអ្នកជំងឺមានរោគសញ្ញាស្រាល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តើអ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ អាចឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនដែរឬទេ?
ចុចអាន៖ ការសិក្សា៖ អ្នកជំងឺកូវីដស្ថិតក្នុងសភាពធ្ងន់ធ្ងរអាចបណ្តាលឱ្យមានបញ្ហាខួរក្បាល
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង