Connect with us

សុខភាព

អ្នកជំងឺជិត ៧ ពាន់នាក់ បាន​ទទួលសេវាព្យាបាលឥតគិតថ្លៃ ពី​គ្រូពេទ្យស្ម័គ្រចិត្ត​សមាគមសុខាភិបាល​ខ្មែរអាមេរិក

បានផុស

នៅ

អ្នកជំងឺប្រមាណជិត ៧ ពាន់នាក់ បានមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរអាមេរិក នៅតាមមន្ទីពេទ្យបង្អែក ចំនួន៣ ក្នុងខេត្តក្រចេះរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរសុខាភិបាលខេត្តខេត្តក្រចេះ លោក វេជ្ជបណ្ឌិត ងី ប៊ុន ឡែន បាន​ឲ្យ​ដឹងថា ក្រុមគ្រូពេទ្យសមាគមសុខាភិបាល​ខ្មែរនៅអាមេរិក (CHPAA) សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះបានចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះរយះពេល ៥ ថ្ងៃ គឺមានអ្នកជំងឺចំនួន ៦ ៧១១ នាក់ បានមកទទួលសេវាព្យាបាល។

លោកវេជ្ជបណ្ឌិតបន្តថា ក្នុងរយះពេល ៥ ថ្ងៃ ក្រុមគ្រូពេទ្យបានចុះព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកចំនួន ៣ នៅក្នុងខេត្តក្រចេះរួមមាន មន្ទីរពេទ្យបង្អែកខេត្តក្រចេះ  មន្ទីរពេទ្យបង្អែកស្រុកឆ្លូង និងមន្ទីរពេទ្យបង្អែកស្រុកសំបូរ ដែលមានអ្នកជំងឺ​មកទទួលសេវាព្យាបាលសរុបចំនួន ៦,៧១១ នាក់។ ក្នុងនោះមានអ្នកជំងឺវះកាត់ចំនួន ១៤៥ នាក់ ជំងឺភ្នែកចំនួន​២៧៥ នាក់ ជំងឺធ្មេញចំនួន ៩៤៣ នាក់ និងអ្នកជំងឺទូទៅចំនួន ៥ ៣៤៨ នាក់។ ក្រៅពី នោះក៍មានចាក់ម្ជុលវិទ្យាសាស្ត្រ និង​ចែកវ៉ែនតា​ជូនចាស់ៗ និងវ៉ែនតាការពារកម្ដៅថ្ងៃផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម