សុខភាព
យោងតាមឱសថបុរាណចិនថា ជើងជាច្រកទ្វារដ៏សំខាន់ជួយអាយុវែង និងការពាររាងកាយពីជំងឺ
យោងទៅតាមឱសថបុរាណបានប្រាប់ថា ការថែរក្សា និងរក្សាជើងឲ្យក្ដៅ នឹងនាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើន។ ដោយសារតែជើងមានចំណុចចាក់ម្ជុលវិទ្យាសាស្ត្ររាប់រយចំណុច ចំនុចសំខាន់ៗមួយចំនួនរួមមាន: Yongquan, Taixi, Zusanli, Xingjian និង Taichong។
ជើងជាសរីរាង្គឆ្ងាយបំផុតពីបេះដូង ដូច្នេះវាងាយនឹងត្រជាក់ ព្រោះឈាមធ្វើដំណើរយឺតជាង។ នេះក៏ជាផ្នែកដែលមានទំនាក់ទំនងជាមួយផ្ទៃដី និងងាយរងឥទ្ធិពលដោយខ្យល់ត្រជាក់ និងវិញ្ញាណអាក្រក់។
មិនតែប៉ុណ្ណោះ ជើងរបស់យើងត្រូវបានគេចាត់ទុកថាជាច្រកទ្វារដ៏សំខាន់មួយដើម្បីគ្រប់គ្រងចរន្តឈាម និងការពាររាងកាយពីជំងឺ។ ដោយហេតុផលនោះ នៅពេលដែលជើងត្រជាក់ ឈាមនឹងនៅទ្រឹង ហើយភាពធន់របស់រាងកាយក៏នឹងថយចុះផងដែរ។ ខ្យល់ត្រជាក់ចូលជើងនឹងបង្កឲ្យកើតជំងឺដូចជា៖ ឈឺខ្នង ត្រជាក់ ឈឺពោះ រលាកសន្លាក់ ។
ការថែរក្សាជើងសម្រាប់រាងកាយដែលមានសុខភាពល្អ
វេជ្ជបណ្ឌិត Vu បាននិយាយថា ជើងត្រជាក់អាចជាសញ្ញានៃកង្វះ yang (កង្វះថាមពលក្តៅពីតម្រងនោម) ដែលបណ្តាលឲ្យរាងកាយមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីកក់ក្តៅជើង ទោះបីជាមនុស្សស្លៀកសំលៀកបំពាក់កក់ក្តៅក៏ដោយ។ នៅពេលមានជើងត្រជាក់ មនុស្សអាចត្រាំជើងរបស់ពួកគេក្នុងទឹកក្តៅមុនពេលចូលគេង ម៉ាស្សាជើង និងប្រើថ្នាំចាក់ម្ជុល។ នេះគឺជាវិធីថែទាំជើងដ៏សាមញ្ញមួយ ដែលគ្រប់គ្នាអាចធ្វើបាន ដើម្បីរក្សាជើងរបស់ពួកគេឲ្យក្តៅ។
នៅពេលត្រាំជើង មនុស្សគួរប្រើទឹកក្តៅប្រហែល ៣៧-៤០អង្សាសេ។ រយៈពេលនៃការត្រាំជើងគឺ ១៥-២០ នាទី និងអាចត្រាំជើងក្នុងទឹកអំបិលផងដែរ។
ទោះបីជាការត្រាំជើងបានជួយដល់សុខភាពយ៉ាងច្រើនជាពិសេសជួយឲ្យអាយុវែងក៏ពិតមែន ប៉ុន្តែវេជ្ជបណ្ឌិតបានហាមប្រាមក្នុងករណីមានជំងឺដូចខាងក្រោម:
– ជំងឺទឹកនោមផ្អែម; ភាពមិនគ្រប់គ្រាន់នៃសរសៃឈាមវ៉ែនរ៉ាំរ៉ៃឬសរសៃ varicose; មនុស្សដែលមានជំងឺឆ្លង; របួសជើង; អ្នកដែលមានសម្ពាធឈាមទាបឬវិលមុខញឹកញាប់; ស្ត្រីមានផ្ទៃពោះក្នុងដំណាក់កាលពិសេស: ជាពិសេសក្នុងរយៈពេល ៣ ខែដំបូង; អ្នកដែលមានគ្រុនក្តៅខ្លាំង ឬការឆ្លងមេរោគតាមប្រព័ន្ធ។
ក្នុងករណីមិនត្រាំជើង មនុស្សអាចជូតបាតជើងដើម្បីរក្សាភាពកក់ក្តៅ ជួយថែរក្សាជើង។ ខាងក្រោមលោកវេជ្ជបណ្ឌិត Vu ចែករំលែកពីវិធីជូតជើងដើម្បីរក្សាកម្ដៅ៖
₋ ជូតបាតជើងរបស់អ្នក៖ ជូតឲ្យខ្លាំង ជូតបាតជើងរបស់អ្នកជាមួយគ្នា ១០-២០ ដង ដកដង្ហើមមួយៗ។
₋ ជូតបាតជើងដោយប្រើជើង៖ ជូតបាតជើងទល់នឹងជើងម្ខាងទៀត ជូតពីលើចុះក្រោម និងពីក្រោយទៅខាងមុខ ជូត ១០-២០ ដង ផ្លាស់ប្តូរជើង ដកដង្ហើមមួយៗ។
ជារៀងរាល់ថ្ងៃ មនុស្សគួរតែម៉ាស្សាជើងពីរដង ៥០-៦០ ដងក្នុងមួយលើក។ មនុស្សគួរម៉ាស្សាជើងជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីរក្សាជើងឲ្យក្តៅ ជួយពង្រឹងសុខភាព និងបង្កើនគុណភាពជីវិតកាន់តែយឺនយូរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?