Connect with us

សុខភាព

របប​អាហារ​ត្រឹមត្រូវ​ សម្រាប់​អ្នកជំងឺ​ខ្សោយ​តម្រងនោម​កម្រិតធ្ងន់​!

បានផុស

នៅ

​ជំងឺ​ខ្សោយតម្រងនោម​កម្រិតធ្ងន់​ ជាការ​ថយចុះ​នូវ​សមត្ថភាព​ការងារ​របស់​តម្រងនោម​តិចជាង ៣០​មីលីលីត្រ​/១​នាទី​/១,៧៣​ម៉ែត្រការ៉េ។

ក្នុងករណីនេះ​អ្នកជំងឺ​ត្រូវមាន​ការប្រុងប្រយ័ត្ន ខ្ពស់​ទៅលើ​របប​អាហារ​បន្ថែម​ពីលើ​ការប្រើប្រាស់​ថ្នាំ​ទៀងទាត់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ ជាយថាហេតុ (​ការឡើង​សំពាធ​ឈាម​, ហើម​សួត​, វិបត្តិ​ចលនា​បេះដូង​…..)​។​

១) អាហារ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​៖

– អំបិល​មិន​លើសពី ៥​ក្រាម​ក្នុង​អាហារ​សរុប​ប្រចាំថ្ងៃ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– សូម​ជៀសវាង​អាហារ​ដែល​ប្រៃ​ខ្លាំង​ដូចជា​ប្រហុក​, ផ្អក​, ឆៃប៉ូវ​ជាដើម​។​

– សារធាតុ​ប៉ូ​តា​ស្យូ​ម (Potassium) ការទទួល​ទាន​អាហារ​ដែលមាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​បេះដូង​ចំពោះ​អ្នកជំងឺ​ខ្សោយតម្រងនោម​កម្រិត​ធ្ងន់​។ អាហារ​ទាំងនោះ​រួមមាន​ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន ផ្លែឈើ​ពិសេស ចេក ក្រូច ផ្លែ​ប័​រ និង​ផ្លែ​ដូង​ជាដើម​។​

– កាត់បន្ថយ​សារធាតុ​ខ្លាញ់ ដែលមាន​ប្រភពពី​សត្វ​

– សារធាតុ​ផូស្វ័រ (phosphorus): ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ដែលមាន​សារធាតុ​ផូស្វ័រ​។​

២) អាហារ​ដែល​គួរ​បរិភោគ ៖

– ទឹកសាប​ស្អាត ក្នុង​កម្រិត​ធម្មតា (១,៥ – ៣​លីត្រ​/​ថ្ងៃ​)

– បាយ​

– បន្លែ​ឆ្អិន​

– សាច់​ដូចជា​ត្រី​, មាន់​, ទា​ក្នុង​កម្រិត​សមល្មម​

(​ឧទាហរណ៍ៈ សម្រាប់​អ្នកជំងឺ​ទម្ងន់ ៥០​គីឡូក្រាម អាច​បរិភោគ​សាច់​សរុប​មិន​លើសពី ១៥០ ក្រាម ឬមួយ​ខាំ​កន្លះ​ក្នុង​មួយថ្ងៃ​)

​សូម​ចងចាំ​ថា ការប្រើប្រាស់​ថ្នាំ​សម្រាប់​ការ​ព្យាបាល​តែមួយ​មុខ មិន​គ្រប់គ្រាន់​ទេ ចំពោះ​អ្នកជំងឺ​ខ្សោយតម្រងនោម​កម្រិតធ្ងន់​។ ការ​បរិភោគ​ត្រឹមត្រូវ អាចជួយ​ថែរក្សា​សុខភាព និង​កាត់បន្ថយ​គ្រោះថ្នាក់​ប្រឈម​ផ្សេងៗ ជាយថាហេតុ​។ ក្រុមគ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​យើងខ្ញុំ​រង់ចាំ​ទទួល​ផ្តល់​ការប្រឹក្សា និង​ការព្យាបាល រាល់​ករណី​ជំងឺ​តម្រងនោម​គ្រប់​ប្រភេទ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​វិធីសាស្ត្រ​ព្យាបាល​រលាក​ឆ្អឹង ឬ​ជំងឺ​ឫស​ដូង​ច្រមុះ ជាមួយ​បច្ចេកវិទ្យា​ឆ្លុះ​អង់​ដូ​ស្កូ​ប ទំនើប​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម