សុខភាព
ពិតជាល្អ ស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងកូវីដរួចអាចផ្ទេរអង់ទីគ័រទៅទារកបាន
ការស្រាវជ្រាវពីដំបូងបង្ហាញថា អង់ទីករការពារកូវីដ-១៩អាចផ្ទេរពីម្តាយទៅទារកបានទាំងនៅពេលស្ត្រីកំពុងពរពោះ និងពេលបំប៉ៅដោះកូនក្រោយសម្រាល។
ការសិក្សាបឋមជាច្រើនបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលបានចាក់វ៉ាក់សាំងប្រភេទ mRNA ដូចជាវ៉ាក់សាំង Pfizer ឬ Moderna មានអង់ទីករការពារកូវីដ-១៩ នៅក្នុងឈាមផ្ចិតរបស់ពួកគេ។
ការសិក្សាផ្សេងទៀតបានរកឃើញអង់ទីករនៅក្នុងទឹកដោះម្តាយ មានន័យថា ភាពស៊ាំមួយចំនួនអាចផ្ទេរទៅកូនទាំងកំឡុងពេលពរពោះ និងក្រោយពេលសម្រាល។

អនុប្រធានផ្នែកសម្ភព និងគុណភាពនៅសកលវិទ្យាល័យ Duke University អ្នកស្រីវេជ្ជបណ្ឌិត Brenna Hughes បានប្រាប់កាសែត The Washington Post ថា ឯកសារខ្លះមិនទាន់បានពិនិត្យមើលឡើងវិញគឺទី១បង្ហាញពីអ្វីដែលសង្ឃឹមថា នឹងក្លាយជាការពិត ដែលវ៉ាក់សាំងទាំងនោះអាចការពារបានដ៏មានប្រសិទ្ធភាពតាមរយៈអង់ទីករទៅទារក។
អ្នកស្រីបន្ថែមថា ៖«ការព្រួយបារម្ភអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានប្រហែលជាបង្ហាញផ្ទុយពីការពិត។ តាមពិតទៅ វាប្រហែលជាបង្ហាញថា វ៉ាក់សាំងពិតជាផ្តល់ការការពារដល់ទារកកំពុងលូតលាស់មែន»។
តាមប្រភពព័ត៌មាន CBS បានផ្សាយថា បុគ្គលិកសុខាភិបាលរដ្ឋហ្លរីដាខាងត្បូង(South Florida)ម្នាក់ដែលបានចាក់វ៉ាក់សាំងបានរយៈពេល៣សប្តាហ៍មុនពេលសម្រាលកូនដែលកូននោះមានអង់ទីករការពារកូវីដ-១៩។
វេជ្ជបណ្ឌិត Paul Giblert និងវេជ្ជបណ្ឌិត Chad Rudnick បានសរសេររៀបរាប់នៅក្នុងការសិក្សាស្រាវជ្រាវកំណែមួយថា អង់ទីករអាចរកឃើញនៅសំណាកឈាមទងផ្ទិតរបស់ទារក បន្ទាប់ពីចាក់វ៉ាក់សាំង Moderna តែមួយដូស។ ដូច្នេះ វាមានសក្តានុពលសម្រាប់ការការពារ និងកាត់បន្ថយហានិភ័យនៃការឆ្លងពីវីរុស Sars-CoV-2 តាមរយៈម្តាយចាក់វ៉ាក់សាំង»។

អ្នកស្រាវជ្រាវមុនៗបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលជាសះស្បើយពីជំងឺនេះអាចផ្ទេរភាពស៊ាំពីធម្មជាតិទៅកូនដែរ។
ឯកសារមួយពីការស្រាវជ្រាវមិនទាន់បានពិនិត្យមើលឡើងវិញបានធ្វើលើស្ត្រីដែលបានចាក់វ៉ាក់សាំងចំនួន១៣១នាក់ ក្នុងនោះមានស្ត្រីពរពោះចំនួន៨៤នាក់។ ការសិក្សានោះបានបង្ហាញថា ស្ត្រីមានផ្ទៃពោះមានប្រតិកម្មភាពស៊ាំប្រហាក់ប្រហែលគ្នា ហើយដូច្នេះប្រហែលជាទទួលបានការការពារពីវ៉ាក់សាំងច្រើន ដូចស្ត្រីដែលគ្មានផ្ទៃពោះដែរ។
អ្នកស្រីវេជ្ជបណ្ឌិត Andrea Edlow អ្នកជំនាញវេជ្ជសាស្ត្រផ្នែកទារកនៅមន្ទីរពេទ្យ Massachusetts General Hospital ដែលបានសហការក្នុងការសិក្សាស្រាវជ្រាវបានប្រាប់ CBSថា ៖«អង់ទីករដែលបានបង្កើតដោយវ៉ាក់សាំងការពារម្តាយត្រូវបានរកឃើញនៅក្នុងឈាមទងផ្ចិតរបស់ទារកទាំង១០នាក់ដែលត្រូវបានយកទៅសិក្សារបស់យើង»។
អ្នកស្រីបន្ថែមថា ៖«ទិន្នន័យរបស់យើងបង្ហាញថា ការចាក់វ៉ាក់សាំងទាំងពីរដូសនៃវ៉ាក់សាំង mRNA បានធ្វើឲ្យប្រសើរឡើងនូវការផ្ទេរអង់ទីករទៅទារក»។
ការសិក្សាបន្ទាប់នឹងស្វែងរកថាតើអង់ទីករមានប្រសិទ្ធភាពយ៉ាងណាសម្រាប់ការពារទារក និងថាតើវាអាចការពារបានយូរកម្រិតណា។
អ្នកស្រីវេជ្ជបណ្ឌិត Denise Jamieson ប្រធានយកដ្ឋានរោគស្ត្រី និងសម្ភពនៅសកលវិទ្យាល័យ Emory University បានប្រាប់ The Washington Post ថា ៖«វាជារឿងសំខាន់ដែលត្រូវចាំមូលហេតុចម្បងថា ហេតុអ្វីបានជាយើងយកចិត្តទុកដាក់លើស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងការពារកូវីដ-១៩ គឺពីព្រោះម្តាយមានហានិភ័យខ្ពស់ ហើយទារកក៏ប្រឈមនឹងការហានិភ័យដែរ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The Washington Post

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល