សុខភាព
ក្រសួងសុខាភិបាល គ្រោងដាក់ឱ្យប្រើថ្នាំប្រឹពប្រភេទដាក់កងក្នុងស្បូនសម្រាប់ស្ត្រី អាចការពារកុំឱ្យឆ្លងមេរោគអេដស៍ ២៨ ថ្ងៃ
ក្រសួងសុខាភិបាល គ្រោងនឹងដាក់ឱ្យប្រើប្រាស់ថ្នាំប្រឹពប្រភេទដាក់កងសម្រាប់ស្ត្រីដែលអាចការពារកុំឱ្យឆ្លងមេរោគអេដស៍ បានរយៈពេល ២៨ ថ្ងៃ ខណៈបច្ចុប្បន្នមានថ្នាំប្រឹពសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និង ថ្នាំប្រឹពសម្រាប់លេបក្រោយពេលមានការប្រឈមនឹងការឆ្លងមេរោគអេដស៍។

លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៨ កុម្ភៈ នេះថា បច្ចុប្បន្នយើងមានថ្នាំប្រឹពសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និងថ្នាំប្រឹពសម្រាប់លេបក្រោយរួមភេទ ៧២ ម៉ោង នៅពេលរួមភេទដោយមិនមានសុវត្ថិភាពដូចជា ស្រោមអនាម័យដាច់រហែក និងភ្លេចពាក់ស្រោមអនាម័យជាដើម។ ដូចនេះតម្រូវឱ្យអតិថិជនឆាប់ទៅទទួលសេវាព្យាបាលបង្ការ ប្រឹពនេះ ក្នុងអំឡុងពេលគ្រោះថ្នាក់ នៃការឆ្លងមេរោគអេដស៍ដូចជា មុតម្ជុល ឬ បែកស្រោមអនាម័យរយៈពេល ៧២ ម៉ោង។

លោកវេជ្ជបណ្ឌិតបានបន្តថា «បន្តិចទៀតយើងមានប្រឹពសម្រាប់ដាក់កងស្បូនសម្រាប់ស្ត្រីដូចជា ប្រភេទប្រឹពដាក់កងក្នុងស្បូនសម្រាប់បង្ការការឆ្លងមេរោគអេដស៍រយៈពេល ២៨ ថ្ងៃ។ ប្រឹពប្រភេទនេះ បានមកដល់ស្រុកយើង ហើយនឹងប្រើប្រាស់ ដើម្បីផ្តល់ជាជម្រើសថ្មីមួយទៀតក្នុងការបង្ការមេរោគអេដស៍ ក្រៅពីការប្រើប្រាស់ស្រោមអនាម័យ»។

លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ធ្ងរថា ការប្រើប្រាស់ស្រោមអនាម័យនៅតែជាជម្រើសដ៏ប្រសើរបំផុតក្នុងការបង្ការមេរោគអេដស៍ ព្រោះវាបង្ការការចម្លងទាំងមេរោគអេដស៍ កាមរោគ និងការពារភាពមានកូន។ ទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និង ជាប់លាប់ ព្រមទាំងជ្រើសរើសវិធីសាស្ត្របង្ការផ្សេងៗ ដូចជា ប្រឹពលេប ប្រឹពដាក់កងក្នុងស្បូន និងប្រឹពប្រភេទចាក់ដែលនឹងដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗ ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ប្រភេទប្រឹពដាក់កងស្បូន និងការពារកុំឱ្យមានកូនបច្ចុប្បន្ននេះ នៅមិនទាន់មានទេ ក្រុមហ៊ុនកំពុងតែសិក្សា និងផលិត៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ