សុខភាព
អ្វីទៅជាការឆ្លុះក្រពះពោះវៀន ដោយបច្ចេកទេសទំនើប ស្វែងរកជំងឺមហារីកក្រពះពោះវៀន ក្នុងដំណាក់កាលដំបូង!
១). អ្វីទៅជាជំងឺមហារីកក្រពះ និងពោះវៀនធំ?
ជាជំងឺមួយដែលគេជួបប្រទះភាគច្រើនលើមនុស្សចាស់ (អាយុលើសពី ៥០ឆ្នាំ)។ វាគឺជាការដុះនូវដុំសាច់ដែលមានការវិវត្តរីកធំលឿនខុសធម្មតាក្នុងក្រពះ Rពោះវៀនធំ។ តាមរយៈទិន្នន័យដែលមានកន្លងមកគេសង្កេតឃើញថា មហារីក្រពះ និងពោះវៀនមានអត្រាខ្ពស់ ហើយអត្រាមរណភាពរបស់វាក៏ខ្ពស់ក្នុងពិភពលោកទាំងមូល។ លើសពីនេះទៅទៀតក្នុងប្រទេសកម្ពុជាយើង ការសិក្សាបានបង្ហាញថា មានករណីអ្នកជំងឺដែលមានមហារីកកើតមានក្នុងអាយុតិចជាង៤០ឆ្នាំក៏មានចំនួនមិនតិចដែរ។
២). អ្វីទៅជាការឆ្លុះក្រពះពោះវៀនរុករកជំងឺមហារីកក្នុងដំណាក់កាលដំបូង? តើវាមានសារៈប្រយោជន៍អ្វីខ្លះ?
គឺជាការឆ្លុះក្រពះពោះវៀនដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី (ដោយម៉ាស៊ីន Endoscopy ទំនើប បំពាក់ដោយប្រព័ន្ធ NBI) ដែលប្រទេសជឿនលឿនជាច្រើនកំពុងអនុវត្តប្រកបដោយជោគជ័យ ដើម្បីរុករកមើលនូវវត្តមាននៃកោសិកាមហារីកក្រពះពោះវៀនក្នុងដំណាក់ដំបូង។
វាមានសារៈប្រយោជន៍សំរាប់ធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងធ្វើការព្យាបាលដោយពុំចាំបាច់ធ្វើការវះកាត់។

៣) ហេតុអ្វីចាំបាច់ត្រូវរកជំងឺមហារីកនេះអោយឃើញក្នុងដំណាក់កាលដំបូង?
ជាទូទៅជំងឺមហារីកក្រពះនិងពោះវៀន វាមិនមានលេចចេញជារោគសញ្ញាអ្វីដែលគួរអោយកត់សំគាល់ទេនៅដំណាក់កាលដំបូង។ ពេលដែលលេចចេញរោគសញ្ញា គឺបញ្ជាក់ថាជំងឺបានធ្វើការវិវត្តធ្ងន់ធ្ងររួចទៅហើយ ដែលធ្វើឲ្យការព្យាបាលមានការលំបាក និងមិនអាចធានាបានថា ជាដាច់បាន១០០% ដោយការព្យាបាលភាគច្រើនជាការសម្រន់។ ផ្ទុយទៅវិញបើយើងអាចរកឃើញជំងឺនេះ ទាន់នៅដំណាក់ការដំបូង នោះការព្យាបាលមានសភាពងាយស្រួល និងអាចជាបាន១០០% ដោយពុំចាំបាច់ធ្វើការវះកាត់ ឬប្រើថ្នាំគីមីឡើយ។

៤). តើវាមានរោគសញ្ញាអ្វីខ្លះ?
ជាទូទៅក្នុងដំណាក់កាលដំបូង ជំងឺមហារីកក្រពះពោះវៀនមិនមានរោគសញ្ញាច្បាស់លាស់ទេ។ រោគសញ្ញាអាចកើតមានលុះត្រាណាតែជំងឺមានលក្ខណៈធ្ងន់ធ្ងរ។ រោគសញ្ញាគ្រោះថ្នាក់មួយចំនួនដែលត្រូវប្រយ័ត្នរួមមាន៖
– ពិបាកលេប រឺលេបមានការឈឺចាប់តាមបំពង់អាហារ
– ក្អួតមិនបាត់
– មានភាពស្លេកស្លាំង
– ដុំពោះនៅចុងដង្ហើម
– ឈឺពោះរ៉ាំរ៉ៃ
– ឈឺងើបពេលយប់
– ប្រវត្តិគ្រួសារមានជំងឺមហារីកបំពង់អាហារ ក្រពះ ពោះវៀន និងការបត់ជើងមានឈាម។

៥). តើជំងឺមហារីកក្រពះពោះវៀនអាចបង្ការបានដែរឬទេ?
មានវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យយើងឲ្យបង្ការជំងឺមហារីកនឹងក្រពះ និងពោះវៀនធំបានដូចជា៖
– ការធ្វើតេស្ត និងព្យាបាលមេរោគក្រពះ
– បញ្ឈប់ការពិសាស្រា បារី និងជៀសវាងការបរិភោគប្រចាំថ្ងៃ នូវអាហាររហ័សនិងសាច់ក្រហម ឬអាហារកែច្នៃ (Fast food and red meat or processed food) ជៀសវាងការបរិភោគអាហារប្រៃ និងចំណីអាហារផ្អាប់
– ការធ្វើការឆ្លុះក្រពះ និងពោះវៀនចំពោះអ្នកដែលមានអាយុចាប់ពី ៤៥ឆ្នាំទៅ
– ធ្វើតេស្តរកគ្រាប់ឈាមក្រហមនៅក្នុងលាមក

« សូមលោកអ្នក អញ្ជើញមកជួបពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ជាមួយជំនួយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ដើម្បីឈានទៅរកការព្យាបាលទាន់ពេលវេលា ជៀសវាងការយឺតយាវនិងផលវិបាកអាយុជីវិត។ ការបង្ការនិងការទប់ស្កាត់ផ្តើមពីការចូលរួមរបស់យើងទាំងអស់គ្នា!»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ របបអាហារត្រឹមត្រូវ សម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?