Connect with us

សុខភាព

តើកុមារមានលក្ខណៈពិសេសអ្វី បានជាប្រឈមនឹងកូវីដតិចជាងមនុស្សចាស់?

បានផុស

នៅ

តើវីរុសកូវីដ-១៩ប៉ះពាល់លើកុមារដែរឬទេ?

Coronavirus disease (COVID-19): What parents should know | UNICEF Viet Nam
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូវីដ-១៩ជាវីរុសមួយ ដែលក្រុមអ្នកជំនាញមិនទាន់ដឹងច្បាស់ថា វាអាបង្កផលប៉ះពាល់ដល់កុមារយ៉ាងដូចម្តេចនោះទេ។ រហូតមកដល់ពេលនេះ មានករណីតិចតួចណាស់ដែលបានរាយការណ៍អំពីការឆ្លងវីរុស COVID-19 ទៅលើកុមារ។ វីរុសនេះកម្របង្កគ្រោះថ្នាក់ដល់ជីវិតក្មេងណាស់ ដែលមកទល់បច្ចុប្បន្ន ភាគច្រើននៃការស្លាប់គឺកើតឡើងតែចំពោះមនុស្សវ័យចំណាស់ដែលមានជំងឺប្រចាំកាយរួចទៅហើយប៉ុណ្ណោះ។

​យ៉ាងណាមិញ អ្វី​ដែល​ច្បាស់​​ គឺ​ក្មេង ពុំ​សូវឈឺ ពុំ​សូវ​​មាន​ជំងឺប្រឈមហានិភ័យ​ដូច​ជា​ ជំងឺ​ធាត់​ជ្រុល លើសឈាម ឬ​ទឹកនោម​ផ្អែមទេ ទើបនាំឱ្យអត្រាឆ្លង ស្ថិតក្នុងកម្រិតទាប។

បើ​និយាយ​អំពី​របៀប​ធ្វើ​សកម្មភាព​​របស់​វីរុស សរីរាង្គ​ក្មេង​ដូច​ជា​មិន​សូវ​ចាប់​ ឬមិន​ងាយ​ទទួល​យក​មេរោគ​កូរ៉ូណាឬមិន​សូវ​ឆ្លង និង​ចម្លង​មេរោគ​​ដូច​មនុស្ស​ចាស់ឡើយ ព្រោះប្រព័ន្ធសរីរាង្គ​ក្មេង​បញ្ចេញ​ប្រតិកម្ម​ដាក់​មេរោគ​​ខុស​ពី​មនុស្ស​ចាស់។

Podcast: Evaluating the Risk of Summer Activities for Your Kids Amid COVID-19  | Patient Care

អ៊ីចឹង​ហើយ! ​បាន​មាន​ការសិក្សា​ច្រើន​ណាស់ ជុំ​វិញ​​ប្រព័ន្ធ​ការពារ​ខ្លួន​របស់​កុមារ។ សកម្មភាពនៃ​​ប្រព័ន្ធការពារ​ខ្លួន​​របស់ក្មេង​ ដែល​ទំនង​ជា​ខុស​ពី​ប្រព័ន្ធការពារ​ខ្លួន​របស់​មនុស្ស​ចាស់ ទើប​ក្មេង​ប្រឈមឈ្នះ​​នឹង​កូវីដ១៩​ ខុ​សឆ្ងាយខ្លាំង​ពី​​មនុស្ស​ចាស់។​​ ប៉ុន្តែ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​​សិក្សាស្រាវជ្រាវ​នៅ​ឡើយ។ ​កូវីដ-១៩ នៅ​តែជា​ចំណោទ​​និង​ចម្ងល់​ដ៏​ធំរបស់​​អ្នក​វិទ្យាសាស្ត្រដដែល។

តើគួរធ្វើដូចម្តេច ប្រសិនបើកូនមានរោគសញ្ញានៃវីរុសកូវីដ-១៩?

What Is Protecting Kids Against the Coronavirus? | Freethink

ប្រសិនសង្កេតឃើញក្មេងៗ មានរោគសញ្ញាពាក់ព័ន្ធកូវីដ សូមសុំយោបល់ពីគ្រូពេទ្យ ប៉ុន្តែត្រូវចងចាំថា ជំងឺផ្តាសាយនិងរោគសញ្ញានៃវីរុស COVID-19 ដូចជា ក្អកឬគ្រុនក្តៅអាចលក្ខណៈស្រដៀងគ្នា។

ទោះយ៉ាងណា ដើម្បីចៀសការចម្លងក្នុងកម្រិតទាប សូមបន្តអនុវត្តវិធានការសុខភាពនិងអនាម័យដូចជា លាងដៃឱ្យបានទៀងទាត់  និងនាំកូនទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់ ដូច្នេះកូនរបស់លោកអ្នកត្រូវបានការពារពីវីរុសនានា រួមទាំងបាក់តេរីដែលបង្កជំងឺផ្សេងៗផងដែរ។

ដូចគ្នានឹងជំងឺផ្លូវដង្ហើមដទៃទៀតដូចជា ជំងឺគ្រុនផ្តាសាយជាដើម សូមស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកឬកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ ហើយព្យាយាមជៀសវាងការធ្វើដំណើរទៅកាន់កន្លែងសាធារណៈ ដើម្បីការពារការឆ្លងរាលដាលដល់អ្នកដទៃ៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ ការស្រាវជ្រាវ៖កុមារ១ភាគ៣ដែលឆ្លងកូវីដមិនបង្ហាញរោគសញ្ញាទេ

ចុចអាន៖ រោគសញ្ញាជំងឺកូវីដដែលកើតជាទូទៅចំពោះកុមារ ខុសពីមនុស្សពេញវ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម