Connect with us

សុខភាព

របាយការណ៍៖ អត្រាស្លាប់ដោយជំងឺរបេង និងជំងឺគ្រុនចាញ់បន្តធ្លាក់ចុះ

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី បានបង្ហាញរបាយការណ៍ថា ពាក់ព័ន្ធការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងក្នុងរយៈកាលកន្លងមកនេះ សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះអត្រាស្លាប់ដោយជំងឺរបេង និងជំងឺគ្រុនចាញ់បន្តធ្លាក់ចុះ។

វេជ្ជបណ្ឌិត ឡូ វាសនាគីរី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពិធីបើកសន្និបាតសុខាភិបាលលើកទី ៤៤ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤  លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី មានប្រសាសន៍ថា អត្រាស្លាប់ដោយជំងឺរបេងបានធ្លាក់ចុះពី ២៣នាក់ ក្នុងប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ ២០២២ មក ២១នាក់ នៅឆ្នាំ ២០២៣  រីឯអត្រាព្យាបាលជោគជ័យជំងឺរបេងនៅរក្សាបានខ្ពស់លើសពី ៩០ ភាគរយ ក្នុងរយៈពេល២៤ឆ្នាំ ជាប់ៗគ្នា។

លោកបញ្ជាក់ទៀតថា៖«ករណីជំងឺគ្រុនចាញ់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ១៣៨៤ ករណី មកត្រឹម ៣៥៥ ករណី រីឯករណីស្លាប់ដោយជំងឺគ្រុនចាញ់បានចាប់ផ្តើមធ្លាក់ដល់ ០ ករណី ចាប់ពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២៤ »។

ចំណែក ករណីជំងឺគ្រុនឈាមបានថយចុះប្រហែល ៤ដង នៃចំនួនដែលបានព្យាករដោយសារភាពបុរេសកម្មក្នុងការធ្វើអន្តរាគមន៍ និងការទប់ស្កាត់ទុកជាមុន។ដោយឡែក ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លង អ្នកជំងឺអេដស៍ដែលកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បានកើនឡើងពី ៦៧ ៧១៧ ដល់ ៦៩ ៦៩៤ នាក់ ឬកើនឡើង ៣,៣៦ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) បានពន្យល់ថា របេង គឺជាជំងឺឆ្លង មិនមែនជាជំងឺតពូជនោះទេ។ ជំងឺនេះបង្កឡើងដោយមេរោគរបេង ឬបេកា (BK = Bacille de koch) ឬ (MTB = Mycobacterium Tuberculosis)។

លោកឱ្យដឹងថា៖«លក្ខណៈរបស់វា គឺការកើតដំបៅនៅក្នុងជាលិកា ដែលជាពិសេសនៅក្នុងសួត។ រីឯការចម្លងរោគរបេង គឺពីអ្នកជំងឺរបេងសួត ទៅអ្នកជិតខាង តាមខ្យល់ នៅពេលអ្នកជំងឺនោះក្អក កណ្តាស និយាយ ឬសើច/ច្រៀង បង្កើតបានជាតំណក់តូចៗ ដែលមានផ្ទុកមេរោគរបេង (Nuclei Droplet) អាចស្ថិតនៅក្នុងខ្យល់បានយូរ ហើយចូលទៅក្នុងសួតមនុស្សដែលនៅជិតអ្នកជំងឺតាមរយៈការដកដង្ហើមស្រូបយកខ្យល់ដែលមានមេរោគរបេងនោះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៤ នាទីutes មុន

លោក Ronaldinho ចុចឈ្មោះកីឡាករ​ម្នាក់​ដ៏​ភ្ញាក់ផ្អើល ជាកីឡាករល្អបំផុតក្នុងលោកបច្ចុប្បន្ន

ព័ត៌មានជាតិ២១ នាទីutes មុន

មិនទាន់ដល់ថ្ងៃចូលឆ្នាំ ពលរដ្ឋសម្រុកចេញ​ដើរកម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

Sokha Hotels

ព័ត៌មានពេញនិយម