សុខភាព
ស្ត្រីកំពុងពពោះ បើកើតកូវីដ១៩ អាចចម្លងទៅកូនដែរអត់?
ម៉ាក់ៗច្បាស់ជាកំពុងតែបារម្ភខ្លាំងហើយ ដែលពពោះចំពេលកូវីដ១៩ បែបនេះ និងចង់ដឹងឲ្យច្បាស់ថា បើម៉ាក់ៗកើតកូវីដ អាចចម្លងទៅអាអូននៅក្នុងផ្ទៃដែរឬយ៉ាងណា?
.jpg)
យ៉ាងណាមិញ តាមការសិក្សាពីសាកលវិទ្យាល័យ California San Francisco បានរកឃើញថា ទារកភាគច្រើន ដែលមានម៉ាក់ៗកើតកូវីដ១៩ គឺមានសុខភាពល្អធម្មតា គិតត្រឹមពេលដែលអាអូនកើតបានចន្លោះអាយុ៦ ទៅ៨សប្ដាហ៍។ ខណៈពេលដែលការស្រាវជ្រាវនេះកំពុងតែបន្ត ការរកឃើញនេះ ក៏អាចធ្វើឲ្យគ្រួសារដែលកើតកូវីដ១៩ មានក្តីសង្ឃឹមផងដែរ។
១.សុខភាពអាអូនដែលម៉ាក់ៗកើតកូវីដ១៩
បើយោងតាមការសិក្សាលើទារកចំនួន២៦៣នាក់ ដែលមានម៉ាក់ៗចូលរួមនៅក្នុងការចុះឈ្មោះអំពីលទ្ធផលនៃមេរោគកូវីដលើស្ត្រីមានទម្ងន់ (PRIORITY) ដែលការសិក្សានេះ ផ្ដោតលើស្ត្រីដែលបានបញ្ជាក់ថាកើតជំងឺកូវីដ១៩ ឬកំពុងស្ថិតក្នុងការសង្ស័យ។
លទ្ធផលបានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃបញ្ហាទារកកើតមិនគ្រប់ខែ និងជំងឺផ្លូវដង្ហើម គឺមិនមានភាពខុសគ្នារវាងទារកដែលកើតពីម៉ាក់ៗចំនួន១៧៩នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ អំឡុងពេលមានផ្ទៃពោះ និងម៉ាក់ៗចំនួន៨៤នាក់ផ្សេងទៀត ដែលអវិជ្ជមានជំងឺកូវីដឡើយ។

ជាមួយគ្នានេះដែរ មានទារកចំនួន២នាក់ (១,១%) ដែលមានម៉ាក់ៗ វិជ្ជមានកូវីដ១៩ ក៏កើតមានជំងឺកូវីដ១៩នេះដែរ។ ទារកម្នាក់ពុំមានបញ្ហាសុខភាពនោះទេ រីឯទារកម្នាក់ទៀតកើតមិនគ្រប់ខែ និងមានបញ្ហាសុខភាពធ្ងន់ធ្ងរ (ឧទាហរណ៍ ជំងឺខ្វះគ្រាប់ឈាមក្រហម)។ ប៉ុន្តែបញ្ហានេះ ត្រូវបានគេណែនាំថា គឺជារឿងធម្មតាសម្រាប់ទារកដែលកើតនៅអាយុ២៦សប្ដាហ៍ប៉ុណ្ណោះ ហើយទារកទាំង២នោះ ពុំត្រូវបានសម្រាកព្យាបាលសារជាថ្មីឡើយ នៅក្នុងអំឡុងពេលតាមដាននេះ។
ក្នុងចំណោមម៉ាក់ៗដែលវិជ្ជមានកូវីដ១៩ អ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅពីរសប្ដាហ៍ចុងក្រោយនៃការមានគភ៌ ទំនងជាកូនកើតមិនគ្រប់ខែ ហើយទារកក៏ត្រូវបញ្ជូនទៅផ្នែកថែទាំពិសេសផងដែរ។ ប៉ុន្តែទារកទាំងនោះមានសុខភាពល្អជាធម្មតា នៅពេលដែលពួកគេមានកើតបានអាយុ៦ ទៅ៨សប្តាហ៍។
២.ដែនកំណត់នៃការស្រាវជ្រាវ

ទោះបីជាការសិក្សានេះ ផ្ដល់ផលជាវិជ្ជមានសម្រាប់ទារក ក្នុងអំឡុងពេលជំងឺរាតត្បាតនេះយ៉ាងណាក្តី ប៉ុន្តែវាត្រូវការការស្រាវជ្រាវបន្ថែមទៀត ដោយសារតែទារកដែលធ្វើតេស្តរកកូវីដ១៩ មិនពេញលេញនៅពេលសិក្សា ដែលមានតែទិន្នន័យដែលអាចប្រើបានត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតBenaroch មានប្រសាសន៍ថា ភាគច្រើននៃការសម្រាលកូន ដែលយកមកវាយតម្លៃនៅក្នុងការសិក្សា គឺបានមកពីម៉ាក់ៗដែលឆ្លងកូវីដ១៩ នៅត្រីមាសទី៣ ដែលមានន័យថា យើងមិនអាចដឹងបានថា បើទារកកើតពីម៉ាក់ៗដែលឆ្លងកូវីដ១៩លឿនជាងនេះ មានសភាពយ៉ាងណានោះទេ។
ទោះជាយ៉ាងនេះក្តី ការស្រាវជ្រាវនេះ ក៏បានបង្ហាញពីតម្រុយបន្ថែមទៀត ដល់ក្រុមគ្រូពេទ្យ និងម៉ាក់ៗ ឲ្យជ្រួតជ្រាបពីជំងឺកូវីដ១៩កាន់តែច្បាស់ជាងមុន ពីផលប៉ះពាល់ទៅលើសុខភាពរបស់ទារកដែលទើបនឹងកើតផងដែរ។
៣.ថែរក្សាសុខភាពអំឡុងពេលជំងឺកូវីដ១៩

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងការការពារ (CDC) អាមេរិក ម៉ាក់ៗដែលកំពុងពពោះ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកសភាពធ្ងន់ធ្ងរ នៅពេលកើតមានជំងឺកូវីដ១៩ ជាងអ្នកដែលគ្មានទម្ងន់។ ដូចនេះ ក្រុមគ្រូពេទ្យទទូចឲ្យម៉ាក់ៗ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩នេះ។
ពិតណាស់ ការការពារប្រសើរជាងការព្យាបាល ហេតុនេះហើយ ម៉ាក់ៗត្រូវចាត់វិធានការឲ្យបានម៉ត់ចត់ ដើម្បីបញ្ចៀសនូវការឆ្លងជំងឺកូវីដ១៩ ដូចជារក្សាគម្លាត ពាក់ម៉ាស់ និងឧស្សាហ៍លាងសម្អាតដៃឲ្យបានញឹកញាប់ ដោយប្រើទឹកអាកុលលាងដៃ ដែលមានកម្រិតជាងអាកុលយ៉ាងតិច៦០% ឬលាងសម្អាតដៃដោយប្រើសាប៊ូឲ្យបាន២០វិនាទី។
ការថែរក្សាសុខភាពឲ្យបានល្អ នៅអំឡុងពេលពពោះ អាចជួយម៉ាក់ៗឲ្យមានអារម្មណ៍ស្រស់ស្រាយ និងចៀសឆ្ងាយពីជំងឺ។ លើសពីនេះ ចូរញ៉ាំវីតាមីននៅអំឡុងពេលមានគភ៌ សម្រាកឲ្យបានគ្រប់គ្រាន់ និងថែទាំរាងកាយឲ្យបានល្អ ជាពិសេស ត្រូវកាត់បន្ថយស្ត្រេសឲ្យនៅកម្រិតទាបតាមដែលអាចធ្វើបាន តាមរយៈការសមាធិ ឬស្អាប់ចម្រៀងជាដើម៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ របៀបថែទាំអ្នកសង្ស័យមានផ្ទុកកូវីដ-១៩ ខណៈសម្រាកនៅផ្ទះ
ចុចអាន៖ តិចនិកខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិកូវីដ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ