Connect with us

សុខភាព

ស្វែងយល់​អំពី​ ជំងឺ​ដុំ​សាច់​របស់​ស្រោម​ខួរក្បាល​!

បានផុស

នៅ

​ដុំ​សាច់​នេះ​ គឺ​វា​បានកើត​ឡើង​ពី​ស្រោមខួរ​ក្បាល​របស់​យើង ហើយ​គេ​សង្កេតឃើញថា ​វា​កើត​លើ​ស្ត្រី​ច្រើនជាង​បុរស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វីខ្លះ​?

– ការរីកលូតលាស់​រប​ស់​ដុំ​សាច់​នេះ​មាន​សភាព​យឺតយ៉ាវ ដូច្នេះ​រោគសញ្ញា​របស់​វា​អាស្រ័យ​ទៅតាម​ទំហំ និង ទីកន្លែង​របស់​វា ។​

– រោគសញ្ញា​ដែល​ជួបប្រទះ​ញឹកញាប់​ដូចជា​៖

• ឈឺក្បាល​

• ប្រកាច់​

• មើល​ពុំ​ច្បាស់​

• ភាព​ខ្សោយ​អវយវៈ​

• និង​ប្រសិនបើ​ដុំ​សាច់​នោះ​ធំ​ខ្លាំង​អាច​បណ្តាលឲ្យ​សន្លប់​បាត់ស្មារតី​។​

​ខ​) មូលហេតុ​៖

​រហូតមកដល់​បច្ចុប្បន្ន​នេះ នៅ​ពុំទាន់​មានការ​សិក្សា​ស្រាវជ្រាវ​គ្រប់គ្រាន់ ដែល​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​របស់​ជំងឺ​នេះ​នៅឡើយ​ទេ​។​

​គ​) តើ​មាន​មធ្យោបាយ​អ្វីដែល​អាចឲ្យ​យើង​ដឹងថា ​មាន​ដុំ​សាច់​ប្រភេទ​នេះ​?

– កា​ថត​ដោយ​ម៉ាស៊ីន CT Scan ឬ MRI អាចឲ្យ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន​។​

​ឃ​) ការព្យាបាល​៖

– ការវះកាត់​ជា​មធ្យោបាយ និង​ជា​ជម្រើស​ដំបូង​បំផុត ដើម្បី​ព្យាបាល ដុំ​សាច់​ប្រភេទ​នេះ ហើយ​ប្រសិនបើ​ការវះកាត់​នោះ​ពុំ​អាច​យក ដុំ​សាច់​នោះ​ចេញ​អស់ យើង​ត្រូវ​បន្ត​ការព្យាបាល​ដោយ​បាញ់​កាំរស្មី (Radiation therapy)​។ លើសពីនេះទៅទៀត ប្រសិនបើ​ដុំ​សាច់​នេះ​តូច ហើយ​ស្ថិតនៅ​ទីកន្លែង​ដែល​លំបាក និង​គ្រោះថ្នាក់​បំផុត គេ​អាចធ្វើ​ការព្យាបាល​ដោយ Radiosurgery ។​

«​ដោយសារតែ​ភាពស្មុគស្មាញ​នៃ​រោគវិនិច្ឆ័យ និង​ការកំណត់​វិធីសាស្ត្រ​នៃ​ការព្យាបាល ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ និង​រោគសញ្ញា​ដូច​បាន​ជម្រាបជូន​ខាងលើ សូមមេត្តា​អញ្ជើញ​មកជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការកំណត់​រោគវិន្និច្ឆ័យ និង​ទទួល​ការព្យាបាល​ទាន់ពេលវេលា ប្រកបដោយ​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​សមត្ថភាព​ជំនាញ​ពហុ​ឯកទេស និង​អមដោយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ចុងក្រោយ​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ការឆ្លុះ​ក្រពះ​ពោះវៀន​ ដោយ​បច្ចេកទេស​ទំនើប ស្វែងរក​ជំងឺមហារីក​ក្រពះ​ពោះវៀន ក្នុងដំណាក់កាល​ដំបូង​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ១២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម