សុខភាព
ផលវិបាកនៃការថយចុះជាតិកាល់ស្យូម (Ca+) នៅលើទារកអាយុតិចជាង២៨ថ្ងៃ!
ក) អ្វីទៅជាការថយចុះជាតិកាល់ស្យូម?
គឺជាចំនួនកាល់ស្យូមនៅក្នុងឈាមតិចជាង ២mmol/L ចំពោះទារកកើតគ្រប់ខែ និងតិចជាង ១,៧៥mmol/L ចំពោះទារកកើតមិនគ្រប់ខែ ឬក៏ទារកដែលមានទម្ងន់តិចជាង ១៥០០g។
ខ) តើទារកត្រូវបានទទួលកាល់ស្យូមពីប្រភពណា?
– នៅក្នុងផ្ទៃម្តាយអំឡុងពេលពពោះ អ្នកម្តាយត្រូវបានបង្កើតកាល់ស្យូម ២ ទៅ ៣ដងនៃចំនួនធម្មតា ដែលទារកត្រូវការ ៣០gm នៃកាល់ស្យូម។
– ពេលទារកចាប់កំណើតរហូតដល់អាយុ ៣ខែដំបូង ទារកត្រូវការកាល់ស្យូមច្រើនជាង ៣០gm ដែលបានទទួលពីអ្នកម្តាយផ្ទាល់ និងពីការបំបៅដោះ។
គ) តើទារកមានផលវិបាក ឬរោគសញ្ញាអ្វីខ្លះ ពេលដែលជាតិកាល់ស្យូមចុះទាបជាងកម្រិតធម្មតា?
ពេលដែលទារកមានជាតិកាល់ស្យូមចុះទាបជាងកម្រិតធម្មតា ទារកមានរោគសញ្ញាឲ្យឃើញដូចជា ការប្រកាច់ ជារំញ័រនៅផ្នែកខាងចុងអវយវៈ ថយចុះការបៅ និងអស់កម្លាំងជាដើម។
តើមានមូលហេតុអ្វីខ្លះនាំឲ្យមានការថយចុះជាតិកាល់ស្យូមកើតលើទារក?
ការថយចុះជាតិកាល់ស្យូម ច្រើនប្រទះឃើញលើទារកមានអាយុចាប់ពី ២ ទៅ ៣ថ្ងៃដំបូងនៃជីវិត ជាពិសេសកើតមានលើប្រភេទទារកដូចខាងក្រោម៖
– ទារកកើតមិនគ្រប់ខែ
– ទារកដែលមានទម្ងន់តិចជាង ១៥០០g
– ទារកកើតមកខ្សោយ (វាយតម្លៃតាមនាទីមាស)
– ទារកដែលមានម្តាយមានជំងឺទឹកនោមផ្អែម។

ការថយចុះជាតិកាល់ស្យូមចំពោះទារក ដែលមានអាយុពី ៣ ទៅ ៧ថ្ងៃ ឬរហូតដល់ ៦ខែ ច្រើនមកពីមូលហេតុដូចខាងក្រោម៖
– ការកើនឡើងជាតិផូស្វាត (Phosphate) ជាពិសេសចំពោះទារក ដែលបំបៅដោយទឹកដោះគោ ដែលមានជាតិផូស្វាតច្រើន
– ការថយចុះជាតិវីតាមីន D
– បណ្តាជំងឺខ្សោយប្រព័ន្ធស៊ាំពីកំណើត (ឧទាហរណ៍៖ Diaeosge Syndrom)
– ការប្រើថ្នាំប្រភេទ Gentamycine នៅ ២៤ម៉ោងដំបូងបន្ទាប់ពីកើត
– មានកត្តាផ្សេងៗដូចជា ការថយចុះជាតិម៉ាញ៉េស្យូម(Mg+) ការថយចុះអ័រម៉ូន Parathyroide ដែលម្តាយមានជំងឺ Hyperparathyroide ។ល។
ឃ) តើត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេចដែរ?
ការព្យាបាលទារកត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យ ជាពិសេសនៅពេលទារកមានការប្រកាច់។ ការព្យាបាលទាន់ពេលវេលា និងមានការតាមដានទារក អាចជួយដល់ការលូតលាស់របស់ទារកបានល្អប្រសើរ។


“ការយកចិត្តទុកដាក់ពីបម្រែបម្រួលមិនធម្មតារបស់ទារក គឺជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូប ដែលនឹងឈានដល់ការមកពិគ្រោះ និងទទួលដំបូន្មានល្អៗទាន់ពេលវេលា ជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្វែងយល់អំពី ជំងឺដុំសាច់របស់ស្រោមខួរក្បាល!

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ