សុខភាព
ប្រការគួរ និងមិនគួរធ្វើ អំឡុងអាកាសធាតុក្តៅខ្លាំង
ចូលដល់ខែចែត្រ អាកាសធាតុចាប់ផ្តើមក្តៅខ្លាំង ពេលខ្លះអាចហក់ឡើងក្បែរ ៤០អង្សារសេ អ៊ីចឹងយើងចាំបាច់ត្រូវថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នា។ ខាងក្រោមនេះជាប្រការគួរធ្វើ និងមិនគួរធ្វើអំឡុងអាកាសធាតុក្តៅខ្លាំង ណែនាំដោយក្រសួងសុខាភិបាលនាពេលកន្លងមក។

១. ប្រការគួរធ្វើ
មិនក្មេង ឬមនុស្សចាស់នោះទេ យើងចាំបាច់ថែទាំសុខភាពនារដូវក្តៅឲ្យបានល្អ តាមរយៈការអនុវត្តនូវវិធានការងាយៗខាងក្រោមនេះ។

– កាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យពេលថ្ងៃ ដោយជ្រកក្រោមម្លប់ឲ្យបានច្រើន
– ស្លៀកសម្លៀកបំពាក់រលុង សាច់ស្តើងៗ ហើយពណ៌ស្រាលៗ
– ងូតទឹកត្រជាក់ ឬទឹកធម្មតាឲ្យបានញឹកញាប់
– ផឹកទឹកស្អាតឲ្យបានច្រើនជាងពេលធម្មតា មិនត្រូវរង់ចាំដល់ពេលស្រេកនោះទេ
– ត្រូវមានអនាម័យជាប់ជានិច្ច ដោយលាងដៃនឹងសាប៊ូ
– លាបឡេការពារកម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និងវ៉ែនតាពេលចេញក្រៅ។
២. ប្រការមិនគួរធ្វើ

ក្រៅពីយើងព្យាយាមធ្វើនូវប៉ុន្មានរឿងខាងលើ ក៏នៅមានប្រការគួរចៀសវាងមួយចំនួនខាងក្រោមដែរ នោះទើបមិនមានបញ្ហាចោទចំពោះសុខភាព ទោះបីអាកាសក្តៅយ៉ាងណាក៏ដោយ។
– ចៀសវាងនៅក្រោមថ្ងៃផ្ទាល់
– កុំផឹកគ្រឿងស្រវឹង និងភេសជ្ជៈដែលមានកំហាប់ជាតិស្ករខ្ពស់
– ចៀសវាងអាហារក្តៅៗ ឬញ៉ាំអាហារច្រើនហួសកម្រិត
– កុំញ៉ាំភេសជ្ជៈត្រជាក់ខ្លាំង បណ្តាលឲ្យរមូលក្រពះ៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជំនាញព្រមានគ្រោះថ្នាក់ដោយការពាក់ម៉ាស អំឡុងសីតុណ្ហភាពក្ដៅខ្លាំង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ