សុខភាព
អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ
ក្នុងពេលពិភពលោកកំពុងមានភាពចលាចលពីជំងឺ COVID-19 ត្រូវការឲ្យយើងគ្រប់គ្នាថែទាំសុខភាពបានល្អ ទាំងអនាម័យ និងអាហារដែលញ៉ាំរាល់ថ្ងៃដើម្បីសុខភាព ប៉ុន្តែមានអាហារមួយចំនួនដែលមិនត្រូវញ៉ាំក្នុងពេលនេះទេ ព្រោះវាអាចប៉ះពាល់ប្រព័ន្ធការពាររាងកាយរបស់យើងខ្លាំង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានប្រាប់ឲ្យដឹងពីប្រភេទអាហារប៉ុន្មានខាងក្រោមដែល មិនល្អចំពោះប្រព័ន្ធការពាររបស់យើង បើញ៉ាំញឹកញាប់រួមមាន៖
១. Fast food
ការញ៉ាំអាហារ fast food ជាប្រចាំអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំមានការប្រែប្រួលចំពោះការឆ្លើយតបទៅនឹងបញ្ហាសំខាន់ផ្សេងៗដោយ ធ្វើឲ្យស្ថានភាពប្រុងប្រយ័ត្នខ្ពស់របស់ប្រព័ន្ធភាពស៊ាំដំណើរការក្នុងរយៈពេលយូរ។
២. អាហារមានជាតិស្ករខ្ពស់
ស្ករមានផលប៉ះពាល់ដោយផ្ទាល់ទៅលើប្រព័ន្ធភាពស៊ាំ ដោយស្ករប្រជែងយកកន្លែងរបស់វីតាមីន C ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំក្នុងការដំណើរការ។ នៅពេលមានជាតិស្ករច្រើនក្នុងរាងកាយ ប្រព័ន្ធភាពស៊ាំកាន់តែមានការលំបាកក្នុងការទទួលវីតាមីន C ដែលនេះធ្វើឲ្យប្រព័ន្ធភាពស៊ាំបាត់បង់ប្រសិទ្ធភាពដល់ ៤០% និងមានរយៈពេលច្រើនម៉ោងក្រោយពីញ៉ាំជាតិស្ករ។
៣. ទឹកក្រូចគ្មានជាតិស្ករ (Diet Soda)
ត្បិតតែវាគ្មានជាតិស្ករ ក៏ប៉ុន្តែទឹកក្រូចគ្មានជាតិស្ករពោរពេញទៅដោយគ្រឿងផ្សំសិប្បនិម្មិត រួមមានសារធាតុធ្វើឲ្យផ្អែមដូចជា aspartame saccharin និង sucralose សុទ្ធតែជាសារធាតុដែលមិនជំនួយដល់ប្រព័ន្ធភាពស៊ាំទេ។ សារធាតុទាំងនេះ អាចកាត់បន្ថយកម្រិតនៃបាក់តេរីល្អនៅក្នងគ្រឿងក្នុង និងមានឥទ្ធិពលអាក្រក់ទៅលើការធ្វើមេតាប៉ូលីស ជាតិស្ករ ដែលធ្វើឲ្យរាងកាយពិបាកក្នុងការឆ្លើយតបនឹងបញ្ហានានា។
៤.ភេសជ្ជៈមានជាតិអាល់កុល
ការផឹកស្រាមួយកែវយូរៗម្តង វាមិនមានប៉ះពាល់អីដល់សុខភាពទេ ប៉ុន្តែអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការផឹកស្រាញឹកញាប់អាចប៉ះពាល់ដល់ដំណើរការធម្មតារបស់ប្រព័ន្ធភាពស៊ាំ។ លើសពីនេះ ការផឹកស្រាអាចប៉ះពាល់ដល់អ័រម៉ូនដែលរំខានដល់ចង្វាក់ Circadian ហើយវាក៏អាចប៉ះពាល់ដល់វដ្ដនៃការគេងបានដែរ ព្រោះវាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងមុខងារប្រព័ន្ធភាពស៊ាំរបស់យើង។
៥. ជាតិកាហ្វេអ៊ីន
នៅពេលព្រឹកបើបានដាក់កាហ្វមួយកែវ អារម្មណ៍ដឹងតែស្រស់ថ្លាតែម្តង តែការដែលផឹកកាហ្វេហើយធ្វើឲ្យយើងមានអារម្មណ៍ស្វាងនៅពេលព្រឹក អាចប៉ះពាល់ដល់ការជម្រុញកម្រិតអ័រម៉ូន Cortisol ជាហេតុដែលអាចបណ្តាលឲ្យមានផលប៉ះពាល់មួយចំនួនដល់ដំណើរការប្រព័ន្ធភាពស៊ាំផងដែរ៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ សម័យកូវីដ ចេះវិធីទាំងនេះទើបជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ
ចុចអាន៖ ៧ចំណុច ជឿថាលែងស្ត្រេសពេលសម្ងំនៅផ្ទះ អំឡុងកូវីដកំពុងរាតត្បាត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ