Connect with us

សុខភាព

តើសុរាមានផលប៉ះពាល់អ្វីខ្លះ​ដល់សុខភាព?

បានផុស

នៅ

​នាពេល​បច្ចុប្បន្ន យើង​សង្កេតឃើញថា ចំនួន​អ្នក​សេព​គ្រឿង​ស្រវឹង នៅលើ​ពិភពលោក​កំពុងតែ​កើនឡើង​យ៉ាងច្រើន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ដោយ​មើល​ឃើញតែ​ភាពសប្បាយ នៅពេល​សេព​គ្រឿង​ស្រវឹង អ្នកប្រើប្រាស់​ភាគច្រើន​បាន​មើលរំលង​នូវ​ផលប៉ះពាល់​ជាច្រើន​របស់​សុរា ហើយ​នៅតែ​បន្ត​ប្រើប្រាស់​នៅក្នុង​កម្រិត​មួយ​ដែល​មិន​ត្រឹមត្រូវ និង​គ្រោះថ្នាក់​ដោយ​មិនដឹង​ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) តើ​អ្នកប្រើប្រាស់​នឹង​ប្រឈម​នូវ​កត្តា​អ្វីខ្លះ​ពេល​សេពសុរា​ហួស​កម្រិត​?

– ជាបឋម ដោយ​មិនអាច​ប្រកែក​បាន សុរា​ប៉ះពាល់​យ៉ាង​ខ្លះ​ទៅលើ​សុខភាព នូវពេល​ប្រើប្រាស់​នៅក្នុង​កម្រិត​មួយ​មិន​ត្រឹមត្រូវ​។ ជា​ឧទាហរណ៍ ស្រា​អាច​បង្កឲ្យមាន ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា ជំងឺ​រលាក​លំពែង ជំងឺ​រលាក​ថ្លើម និង ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ជំងឺ​ក្រិន​ថ្លើម ដែល​អាច​បង្កឲ្យមាន ជំងឺ​ទាច​ទឹក ហូរឈាម​តាម​បំពង់​អាហារ និង ជំងឺមហារីក​ថ្លើម​។​

– ក្រៅពីនេះ សុរា​ក៏​ចូលរួម​ជា​កត្តា​ដែល បង្កឲ្យមាន ជំងឺលើសឈាម ជំងឺ​សរសៃឈាម ជំងឺខ្សោយបេះដូង និង​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ផងដែរ​។​

– ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ សុរា​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ កូន​នៅក្នុង​ផ្ទៃ ដែល​អាច​បង្កឲ្យ​ទារក​កើតមក​មាន​ភាព​មិន​ប្រក្រតី​លើ​រូបរាងកាយ ឬ ស្មារតី​។​

២) តើ​គ្រឿង​ស្រវឹង ប៉ះពាល់​តែ​លើ​សុខភាព​មួយ​មុខ​ទេ​ឬ​?

– គេ​សង្កេតឃើញថា ការបើកបរ​យានយន្ត​ដោយ​ស្ថិតនៅក្នុង​ភាពស្រវឹង ប្រឈម​យ៉ាងខ្លាំង​ទៅនឹង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ខ្លួនឯង ដល់​អ្នករួមដំណើរ និង​ដល់​អ្នកដទៃ​។​

– ម្យ៉ាងទៀត សុរា​ក៏​ជា​មូលហេតុ​ចម្បង ដែល​បង្កឲ្យមាន​អំពើ​ហិង្សា​​ក្នុង​គ្រួសារ ក្នុងសង្គម ការសេព​គ្រឿងញៀន ហើយ​ពេលខ្លះ​អាច​ឈានទៅ​ការរំលោភ​សេពសន្ថវៈ ដោយសារតែ​ការបាត់បង់​ស្មារតី មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន​។​

“​ជា​សរុប​យើង​សង្កេតឃើញថា គ្រឿង​ស្រវឹង​មិនមែន​ត្រឹមតែ ប៉ះពាល់​ដល់​ខ្លួន​យើង​នោះទេ តែ​វា​ក៏​ប៉ះពាល់​ដល់​អ្នកដទៃ​ដែល​នៅ​ជុំវិញខ្លួន​យើង​ដែរ​។ ដូច្នេះ​ជា​ជម្រើស​ដ៍​ល្អ ប្រជាពលរដ្ឋ​គ្រប់រូប​គួរតែ ជៀសវាង​ឲ្យ​បាន​ពី​គ្រឿង​ស្រវឹង និង​ងាក​មករក​ការហាត់​ប្រាណ និង​ការបរិភោគ​ប្រកបដោយ​សុវត្ថិភាព ផាសុខភាព​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ពង្រឹង​សុខភាពឲ្យ​កាន់តែ​ល្អប្រសើរ​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៦ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម