សុខភាព
តើការធ្លាក់ឈាមស្រស់ៗនៅពេលបន្ទោបង់លាមក សុទ្ធតែជាជំងឺឫសដូងបាតឬ?
នៅក្នុងសង្គមយើងបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើននៅពេលដែលបន្ទោបង់មក មានធ្លាក់ឈាមស្រស់តាមទ្វារលាមក តែងគិតថាវាជាជំងឺឬសដូងបាត។
បន្ទាប់មក អ្នកជំងឺបានចាប់យកការព្យាបាលជំងឺឫសដូងបាតតាមបែបមិនត្រឹមត្រូវ ដោយមិនបានធ្វើការពិគ្រោះ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ជាមួយគ្រូពេទ្យឯកទេសដែលទាំងអស់នេះអាចនាំឲ្យខាតបង់ពេលវេលា ថវិកា មិនបានលទ្ធផល ព្រមទាំងអាចមានផលវិបាកធ្ងន់ធ្ងរថែមទៀត ពីព្រោះការធ្លាក់ឈាមស្រស់មានមូលហេតុច្រើនដូចជា៖
– ជំងឺឫសដូងបាត
– ជំងឺប្រេះទ្វារលាមក
– រលាកទ្វារលាមក
– ជំងឺមហារីកទ្វារលាមក រឺផ្នែកខាងចុងនៃពោះវៀនធំ។ល។



ជាផលវិបាកនៃការព្យាបាលមិនត្រឹមត្រូវនេះប្រសិនបើអ្នកជំងឺបន្ទោបង់មានធ្លាក់ឈាមស្រស់ដែលបណ្តាលមកពីជំងឺមហារីក តែអ្នកជំងឺបែរជាទទួលការព្យាបាលឫសដូងបាត ដែលខុសទិសដៅនោះ វានឹងធ្វើឲ្យយឺតពេលក្នុងការព្យាបាលជំងឺមហារីក។ ដូចនេះជំងឺមហារីកនឹងវិវត្តន៍ឬលូតលាស់ទៅរកដំណាក់កាលធ្ងន់ធ្ងរ ដែលពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយ។
ដំបូន្មាន៖
រាល់មានការធ្លាក់ឈាមស្រស់នៅទ្វារលាមកពេលបន្ទោបង់ សូមលោកអ្នកមកពិនិត្យ ពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកមូលហេតុឲ្យបានច្បាស់លាស់ មុនឈានទៅរកការព្យាបាលចំទិសដៅ ព្រមទាំងទទួលបានជោគជ័យខ្ពស់។

វេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត រង់ចាំផ្តល់ការប្រឹក្សា និងដំបូន្មានល្អៗជូនលោកអ្នក៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើសុរាមានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង