សុខភាព
កត្តា៥យ៉ាងនេះ ធ្វើឲ្យអ្នកឆ្លងវីរុសកូវីដ មានស្ថានភាពខុសៗគ្នា
អ្វីដែលធ្វើឲ្យវីរុស COVID-19កាន់តែគួរភ័យខ្លាច និងព្រួយបារម្ភគឺគេមិនទាន់ដឹងច្បាស់ថាតើវីរុសនឹងផ្តល់ផលប៉ះពាល់យ៉ាងម៉េចខ្លះដល់បុគ្គលនីមួយៗនៅឡើយទេ។ យោងតាមមជ្ឈមណ្ឌលប្រឆាំងវីរុសនៅសហរដ្ឋអាមេរិក ៨៨%នៃអ្នកឆ្លងវីរុសនេះមានរោគសញ្ញាស្រាល និងអ្នកនៅសល់គឺពឹងផ្អែកទៅលើម៉ាស៊ីនបញ្ចូលអុកស៊ីសែនដើម្បីជំនួយដល់ការដកដង្ហើម។
អ្នកវិទ្យាសាស្ត្របានបន្តការសិក្សាទៅលើវីរុស ហើយបានចាប់ផ្តើមស្វែងយល់ទៅលើប្រភេទមនុស្សដែលទទួលផលប៉ះពាល់ខ្លាំង។ អត្ថបទនេះនឹងបង្ហាញពីកត្តាដែលបង្កើនហានិភ័យនៃការមានរោគសញ្ញាធ្ងន់ធ្ងរពីវីរុស COVID-19។
១. កត្តាអាយុ
អ្នកវិទ្យាសាស្ត្រចិនជាមនុស្សដំបូងដែលកំណត់ថាមនុស្សអាយុច្រើនជាង៦០ឆ្នាំគឺមានហានិភ័យខ្ពស់បំផុតក្នុងការមានរោគសញ្ញាធ្ងន់ធ្ងរ។ ការសិក្សាផ្សេងៗគ្នាជាច្រើនបានកំណត់ថារោគសញ្ញាធ្ងន់ធ្ងរមានលក្ខណៈខុសគ្នាបន្តិចបន្តួច ប៉ុន្តែសុទ្ធតែមានបញ្ហាពិបាកក្នុងការដកដង្ហើម គ្រុនក្ដៅ និង អាការៈភាន់ភាំង។ ប្រសិនជាមានអាការៈធ្ងន់ធ្ងរ អ្នកជំងឺត្រូវការការព្យាបាលបន្ទាន់។ នៅសហរដ្ឋអាមេរិក ៣១–៥៩%នៃអ្នកមានអាយុពី៧៥ទៅ៨៤ឆ្នាំគឺមានរោគសញ្ញាធ្ងន់ធ្ងរដែលត្រូវសម្រាកក្នុងមន្ទីរពេទ្យបើធៀបនឹងអ្នកជំងឺអាយុពី២០ទៅ៤៤ឆ្នាំមានត្រឹមតែ ១៤–២១%។ ដូចនេះហើយអ្នកស្ថិតនៅក្នុងក្រុមអាយុច្រើនជាង៦០ឆ្នាំត្រូវមានការការពារបន្ថែមដើម្បីការពារការឆ្លងវីរុសនេះ។
២. កត្តាវេជ្ជសាស្ត្រផ្សេងៗ
មនុស្សចាស់ជរាភាគច្រើនគឺមានបញ្ហាសុខភាពស្រាប់ដែលអាចធ្វើឲ្យរោគសញ្ញាវីរុស COVID-19កាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែអ្នកទាំងនោះមិនមែនជាក្រុមមនុស្សតែមួយដែលអាចមានបញ្ហាសុខភាពស្រាប់ទេ។ មនុស្សគ្រប់វ័យសុទ្ធតែមានបញ្ហាសុខភាពដែលអាចបង្កើនហានិភ័យនេះ។
អ្នកដែលមានជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺមហារីកអាចមានភាគរយច្រើនក្នុងការមានរោគសញ្ញាធ្ងន់ធ្ងរ និងអាចស្លាប់ផងដែរ ហើយភាគច្រើនអ្នជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យ។
ម៉្យាងទៀត ជំងឺមួយចំនួនអាចធ្វើឲ្យដំណើរការសរីរាង្គដូចជាបេះដូង និងសរីរាង្គដែលពាក់ព័ន្ធនឹងដំណើរការរបស់ប្រព័ន្ធភាពស៊ាំចុះខ្សោយ។ អ្នកជំងឺសួតរ៉ាំរ៉ៃ និងអ្នកជក់បារីអាចបង្កើនការខូចខាតសួត និងធ្វើឲ្យរោគសញ្ញាវីរុស COVID-19កាន់តែធ្ងន់ធ្ងរ។
៣. កត្តាហ្សែន
អ្នកវិទ្យាសាស្ត្រអន្តរជាតិជាច្រើនក្រុមបានកំពុងធ្វើការស្វែងយល់បន្ថែមថាតើហ្សែនអាចមានឥទ្ធិពលដល់ភាពធ្ងន់ធ្ងររបស់វីរុស COVID-19 ឬទេ។ វីរុស COVID-19 ឆ្លងទៅមនុស្សដោយភ្ជាប់ខ្លួនរបស់វាទៅនឹងរ៉េស៊ិបទ័រឈ្មោះ ACE2 ដើម្បីប្រើជាច្រកចូលទៅក្នុងកោសិកា។ ការខុសគ្នាបន្តិចបន្តួចនៃហ្សែនសម្រាប់រ៉េស៊ិបទ័រនេះអាចជាកត្តាមួយដែលធ្វើឲ្យស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ ឬស្រាល។
ក្រុមអ្នកវិទ្យាសាស្ត្រផ្សេងទៀតក៏បានសិក្សាទៅលើប្រភេទឈាមដែលកំណត់ដោយហ្សែនអាចផ្លាស់ប្តូរភាពធ្ងន់ធ្ងរនៃរោគសញ្ញាវីរុស COVID-19។ ការសិក្សាលើកដំបូងធ្វើឡើងនៅទីក្រុងស៊ិនចិន និងអ៊ូហាន ប្រទេសចិនរកឃើញថាអ្នកជំងឺមានឈាមប្រភេទ Aមានរោគសញ្ញាធ្ងន់ធ្ងរច្រើនជាងអ្នកមានឈាមប្រភេទ O។ អ្នកវិទ្យាសាស្ត្រដែលធ្វើការសិក្សានេះបានព្រមានថាវាលឿនពេកហើយក្នុងការសន្និដ្ឋានបែបនេះ។
៤. កត្តាភេទ
អ្នកវិទ្យាសាស្ត្រនៅប្រទេសចិនបានរកឃើញថា ៥៨%នៃអ្នកជំងឺស្នាក់នៅមន្ទីរពេទ្យគឺជាភេទប្រុស ហើយនៅសហរដ្ឋអាមេរិក និងប្រទេសអ៊ីតាលីមានភាពអសមតុលុ្យស្រដៀងប្រទេសចិនដែរ។
នេះអាចមកពីទម្លាប់ក្នុងការប្រាស្រ័យទាក់ទងរបស់មនុស្សប្រុសដែលធ្វើឲ្យអ្នកទាំងនោះងាយនឹងឆ្លងវីរុសនេះ។ ប៉ុន្តែនេះក៏អាចមកពីគេជឿថាមនុស្សប្រុសមានប្រព័ន្ធភាពស៊ាំខ្សោយ និងមានបញ្ហាសុខភាពផ្សេងៗច្រើនជាងជាងស្ត្រី។
ប្រព័ន្ធភាពស៊ាំរបស់ស្ត្រីអាចជាកត្តាមួយដែរ។ អ្នកជំនាញយល់ស្របថាភាពខុសគ្នានៃភេទដូចជាក្រូម៉ូសូមភេទ និងអរម៉ូនភេទមានឥទ្ធិពលលើការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងមេរោគ។ ស្ត្រីជាទូទៅអាចបង្កើនភាពស៊ាំខ្លាំងចំពោះការឆ្លង និងការចាក់វ៉ាក់សាំងផ្សេងៗ។
ការសិក្សាទៅលើកណ្តុរទាក់ទងនឹងវីរុសកូរ៉ូណាមុនៗបានឲ្យដឹងថាអរម៉ូនអ៊ឺស្ត្រូហ្សែនអាចដើរតួនាទីជាអ្នកការពារ។ ក្នុងការសិក្សាដដែលនោះ អ្នកវិទ្យាសាស្ត្រសម្គាល់ថាប្រព័ន្ធភាពស៊ាំរបស់កណ្តុរឈ្មោលគឺមានការឆ្លើយតបរបស់ Cytokine មានកម្រិតខ្លាំង ដែលអាចនាំអោយជាលិកាសួតខូចខាត និងធ្វើឲ្យធ្លាយសរសៃឈាមសួត។
៥. កត្តាការចាក់វ៉ាក់សាំងពីមុនមក
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានសង្កេតឃើញថាប្រទេសដែលតម្រូវឲ្យប្រជាជនខ្លួនចាក់វ៉ាក់សាំងការពារជំងឺរបេងគឺមានករណីឆ្លង និងស្លាប់ដោយសារវីរុស COVID-19ទាប។ ប្រទេសដែលមានករណីឆ្លង និងអ្នកស្លាប់ច្រើនដោយសារវីរុស COVID-19ដូចជាប្រទេសអ៊ីតាលី ហូល្លង់ និងសហរដ្ឋអាមេរិកគឺមិនមានកម្មវិធីចាក់វ៉ាក់សាំងជាសកលទេ។
នេះមិនមែនជាលើកដំបូងទេដែលអ្នកវិទ្យាសាស្ត្ររកឃើញថាវ៉ាក់សាំងជំងឺរបេងមានប្រសិទ្ធភាពក្នុងការប្រឆាំងជំងឺក្រៅពីជំងឺរបេង។ វ៉ាក់សាំងនេះក៏ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកប្លោកនោមនៅដំណាក់កាលដំបូង និងបង្ការជំងឺឃ្លង់ (leprosy)។ ការសិក្សាមួយដែលមានទាក់ទងទៅនឹងវីរុស COVID-19 បានរកឃើញថាវ៉ាក់សាំងនេះអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃការឆ្លងប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោមដែលបង្កដោយវីរុស។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រនៅប្រទេសអូស្ត្រាលី និងហូឡង់កំពុងចាប់ផ្តើមការតេស្ដសាកល្បងទៅវ៉ាក់សាំងជំងឺរបេងនេះដើម្បីដឹងថាតើអាចការពារ និងកាត់បន្ថយភាពធ្ងន់ធ្ងរនៃវីរុស COVID-19 បានឬយ៉ាងណា៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ តើអ្នកជាពីជំងឺកូវីដ-១៩អាចមានអង់ទីគ័រការពារខ្លួនទេ?
ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក