Connect with us

សុខភាព

ទេសរដ្ឋមន្ត្រី អៀង មូលី ផ្តល់បាឋកថាពិសេសស្តីពី”ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា”

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៥ បានអញ្ជើញ​ផ្តល់​បាឋកថា​ពិសេសស្តីពី”​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​កម្ពុជា​” ជូន​មន្ត្រីរាជការ បុគ្គលិក និង​និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ជាង​៣០០​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាឋកថា​ពិសេស​នេះ មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង ជា​សកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​, លោក​អនុប្រធាន​, នាយក​ខុទ្ទកាល័យ​, អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។

បទ​បាឋកថា​ពិសេស​របស់លោក​ទេសរដ្ឋមន្ត្រី អៀង មូលី បានផ្តល់​នូវ​ពុទ្ធិ​ដ៏​មានតម្លៃ ព្រមទាំង​បាន​បង្ហាញ​ពី​បទពិសោធ និង​ការខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ឆាក​ជាតិ និង​អន្តរជាតិ ទាក់ទង​នឹង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍។

ក្នុង​បទ​បាឋកថា​ពិសេស​នោះ លោក​ទេសរដ្ឋមន្ត្រី អៀង មូលី បានលើកឡើង​ពី​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨។ លោក​ទេសរដ្ឋមន្ត្រី បាន​ឆ្លុះបញ្ចាំង​ពី​គោលការណ៍​បី រួមមាន ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ស្ថាប័ន​សម្របសម្រួល និង ប្រព័ន្ធ​តាមដាន​វាយតម្លៃ​តែមួយ។

លោក​ទេសរដ្ឋមន្ត្រី បានបង្ហាញ​ពី​ចក្ខុវិស័យ​, គោលបំណង​សំខាន់ៗ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ថ្មី ការ​ស្លាប់ និង​ការបំបាត់​ការរើសអើង​អ្នក​ផ្ទុកមេរោគ​អេដស៍ ព្រមទាំង​ចំណុច​អាទិភាព​ក្នុងការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត ការបង្កើន​អន្តរាគមន៍​ផ្នែក​បង្ការ​ការពារ​, ការប្រយុទ្ធ​នឹង​ការរើសអើង​និង​មាក់ងាយ និង​ធ្វើ​សមាហរណកម្ម​សេវា​ថែទាំ​ព្យាបាល​របស់​វិស័យ​ឯកជន​ទៅក្នុង​ប្រព័ន្ធ​ជាតិ និង​ជាពិសេស​គោលដៅ ៩៥-៩៥-៩៥, ការពង្រឹង​ប្រព័ន្ធ​ជាតិ​ឆ្លើយតប​ជា​ពហុ​វិស័យ​ចំពោះ​មេរោគ​អេដស៍​និង​ជំងឺអេដស៍​, វិធានការ​គោលនយោបាយ ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម