Connect with us

សុខភាព

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

បានផុស

នៅ

ជំងឺមហារីកគ្រាប់ឈាម គឺជាប្រភេទជំងឺដ៏គ្រោះថ្នាក់មួយ ដែលអាចកើតមានលើមនុស្សគ្រប់វ័យ ប៉ុន្ដែ ប្រសិនបើអ្នកជំងឺឆាប់ទទួលបានការព្យាបាលទាន់ពេលវេលា នោះលទ្ធផលនៃការព្យាបាលក៏មានភាពល្អប្រសើរច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha អ្នកឯកទេសព្យាបាលជំងឺមហារីកគ្រាប់ឈាម និងជំងឺឈាមទូទៅ នៃមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក Parkway Cancer Centre នៅប្រទេសសិង្ហបុរី បានលើកឡើងថា ជំងឺមហារីកគ្រាប់ឈាម គឺបណ្ដាលមកពីសរីរាង្គកាយផលិតកោសិកាឈាមខុសធម្មតា ពោលគឺគ្រាប់ឈាមស មានកើនឡើងលើសលុប ធ្វើឲ្យគ្រាប់ឈាមដទៃទៀតមានចំនួនមិនគ្រប់គ្រាន់ ហើយអ្នកជំងឺតែងតែមានអាការៈ ឧស្សាហ៍ក្ដៅខ្លួន និងអស់កម្លាំងជាដើម។

បើតាមលោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha បានគូសបញ្ជាក់ថា ជំងឺមហារីកគ្រាប់ឈាមមានបែងចែកជា ២ប្រភេទធំៗ រួមមាន ជំងឺមហារីកគ្រាប់ឈាមស្រួចស្រាល់ (Acute Leukaemia ) ដែលជាប្រភេទជំងឺមហារីកធ្ងន់ធ្ងរ ទាមទារឲ្យមានការព្យាលបាលភ្លាមៗ។ និងជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃ (Chronic Leukamemia) ដែលជាប្រភេទជំងឺមហារីក ដែលត្រូវការតាមដាន និងព្យាបាលក្នុងរយៈពេលយូរ។

ចំពោះការព្យាបាលជំងឺមហារីកគ្រាប់ឈាមវិញ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha អះអាងថា ត្រូវធ្វើឡើងទៅតាមរបៀបផ្សេងៗគ្នា និងអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ ដូចជាការព្យាបាលដោយចាក់ថ្នាំគីមី, ការចាក់បណ្ដុះកោសិកាថ្មី ដែលមាននៅក្នុងខ្លួនអ្នកជំងឺផ្ទាល់ ដើម្បីប្រឆាំងជំងឺមហារីក (Stem Cell Transplantation) និងការចាក់បណ្ដុះកោសិកាថ្មី ដែលយកចេញពីអ្នកដទៃ ដែលមានសុខភាពល្អ ហើយចាក់បញ្ចូលផ្ស៊ាំជាមួយនឹងកោសិការបស់អ្នកជំងឺ (Allogeneic Stem Cell Transplantation)។ យោងតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត ការព្យាបាលជំងឺមហារីកគ្រាប់ឈាមតាមរយៈ ការចាក់គីមីតែម្យ៉ាង គឺមិនគ្រប់គ្រាន់នោះឡើយ ដូច្នេះហើយ ពេលខ្លះ ក្រុមវេជ្ជបណ្ឌិតជំនាញតែងតែប្រើវិធីសាស្ត្រទំនើប គឺការចាក់បណ្ដុះកោសិការបស់អ្នកជំងឺ (Stem Cell Transplantation) ដើម្បីប្រយុទ្ធតតាំងនឹងជំងឺមហារីក។ ការប្រើប្រាស់វិធីសាស្ត្រនេះ សម្រាប់ព្យាបាលអ្នកជំងឺមហារីកគ្រាប់ឈាមស្រួលស្រាល់ ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ហើយក្នុងករណីដែលកោសិកាអ្នកជំងឺខ្សោយខ្លាំង គេអាចប្រើវិធីសាស្ត្រមួយទៀត គឺយកកោសិកាអ្នកដទៃ ដែលមានសុខភាពល្អ មកចាក់បញ្ចូលផ្ស៊ាំជាមួយនឹងកោសិការបស់អ្នកជំងឺតែម្ដង ដើម្បីឲ្យកោសិកាអ្នកជំងឺវិលមករកភាពខ្លាំង អាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។

បើតាមវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺមហារីកគ្រាប់ឈាមពីសង្ហបុរីដដែលនេះ នៅមានវិធីសាស្ត្រដ៏ទំនើបថ្មីមួយទៀត ក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមដែរ នោះគឺ CAR T-Cell ដែលគេដកយកកោសិការបស់អ្នកជំងឺដែលខ្សោយ ហើយយកមកបំប្លែងឲ្យវាមានភាពស៊ាំ និងប្រព័ន្ធការពារខ្លាំងជាងមុន ហើយធ្វើការចាក់បញ្ចូលទៅក្នុងខ្លួនអ្នកជំងឺវិញ ដើម្បីឲ្យវាចូលទៅសម្លាប់មេរោគកោសិកាមហារីកដោយខ្លួនឯង។

ទោះយ៉ាងណា ការព្យាបាលជំងឺមហារីកគ្រាប់ឈាម មិនមែនមានតែគ្រូពេទ្យជំនាញតែម្នាក់ អាចព្យាបាលអ្នកជំងឺបាននោះទេ ប៉ុន្ដែ ត្រូវការការចូលរួមព្យាបាលជាក្រុមតែម្ដង។ ជាក់ស្ដែង បើតាមលោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha ការព្យាបាលជំងឺមហារីកគ្រាប់ឈាមនៅមជ្ឈមណ្ឌល Parkways Cancer Centre មានក្រុមវេជ្ជបណ្ឌិតជំនាញផ្សេងៗគ្នា ធ្វើការងាររួមគ្នា ដើម្បីតាមដាន និងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់បំផុត។ លើសពីនេះ ចំពោះការព្យាបាលនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកនៃប្រទេសសិង្ហបុរីមួយនេះ មិនត្រឹមតែ ផ្ដល់នូវថ្នាំ និងវិធីព្យាបាលវេជ្ជសាស្ត្រទំនើបចុងក្រោយប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មានក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ តែងតែមើលថែទាំ និងលើកទឹកចិត្តអ្នកជំងឺទាំងផ្នែកស្មារតី និងផ្លូវអារម្មណ៍ ដើម្បីឲ្យពួកគេទទួលបានភាពកក់ក្ដៅ និងឆាប់ជាសះស្បើយ៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៥ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣១ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

Sokha Hotels

ព័ត៌មានពេញនិយម