សុខភាព
ត្រូវពន្លឺព្រះអាទិត្យមួយថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ
អ្នកជំនាញសុខភាពនៃប្រទេសអូស្រ្តាលី បានលើកឡើងថា ក្នុងរយៈពេលមួយថ្ងៃ ការចេញឱ្យត្រូវពន្លឺព្រះអាទិត្យ ត្រឹមរយៈពេលពី ៥ ទៅ១០នាទី នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយ ឬប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ ហើយក៏ជាចំណែកមួយជួយការពារយើងពី ហានិភ័យជំងឺដែលបង្កដោយវីរុសផ្សេងៗ ពិសេសជំងឺបង្កដោយវីរុសផ្លូវដង្ហើម COVID-19ផងដែរ ។

លោកស្រីវេជ្ជបណ្ឌិត Rachel Neale អ្នកជំនាញផ្នែកសិក្សាមហារីកស្បែក នៃប្រទេសអូស្រ្តាលីបានឱ្យដឹងថា ពន្លឺនៃព្រះអាទិត្យបានជួយឱ្យស្បែក និងរាងកាយផលិតវីតាមីនD បានគ្រប់គ្រាន់ជាគុណប្រយោជន៍មិនគួរមើលរំលង។ លោកស្រី ក៏បានបន្ថែមទៀតថា កង្វះកម្រិតវីតាមីន D នៅក្នុងខ្លួន នឹងអាចបង្កជាឱកាស ដែលអាចឱ្យមេរោគមកយាយីប្រព័ន្ធការពាររាងកាយយើងបានដោយងាយ។

ដោយផ្អែកតាមការស្រាវជ្រាវលើអ្នកជំងឺប្រមាណ ៧ម៉ឺននាក់ អ្នកដែលមានកង្វះវីតាមីន D គឺមានការឈឺរ៉ាំរៃជាងអ្នកដែលទទួលបានវីតាមីន D គ្រប់គ្រាន់។
ជាមួយបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិតខាងលើ ក៏បានណែនាំ ឱ្យឆ្លៀតទៅទទួលបានពន្លឺព្រះអាទិត្យយ៉ាងហោចណាស់៥នាទី តាមរយៈសកម្មភាពផ្សេងៗ ដូចជាការទៅហាត់ប្រាណ ការធ្វើដំណើរដើម្បីទទួលបានប្រយោជន៍ពីការជំរុញភាពសកម្ម នៃប្រព័ន្ធស៊ាំនៃរាងកាយនោះ។

ដោយឡែក ការប្រើថ្នាំលេប វីតាមីនD លោកស្រីវេជ្ជបណ្ឌិតអូស្រ្តាលីខាងលើ បានបន្ថែមថា គួរប្រើសម្រាប់តែ អ្នកដែលគ្មានពេលវេលាគ្រប់គ្រាន់ ឬមិនអាចចេញទៅខាងក្រៅប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការស្រាវជ្រាវ៖ ថ្នាំអាស្ពីរីនកម្រិតទាប អាចកាត់បន្ថយហានិភ័យ មិនឱ្យអ្នកជំងឺកូវីដឈឺធ្ងន់ឬស្លាប់បាន
ចុចអាន៖ ក្រៅពីវិធានការ ៣ការពារ ៣កុំ ទាំងនេះជាវិធីប្រឆាំងការចម្លងពីវីរុសកូវីដ កំលុងនៅផ្ទះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ