សុខភាព
មូលហេតុ និងរោគសញ្ញា ដែលអាចបង្កឲ្យមានជាជំងឺទាចទឹក
ជំងឺទាចទឹក (Ascites) គឺជាវត្តមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមែនជាឈាម។
ក) តើមូលហេតុអ្វីខ្លះ ដែលអាចបង្កឲ្យមានជាជំងឺទាចទឹក?
មូលហេតុសំខាន់ៗ ដែលអាចបណ្តាលឲ្យកើតទាចទឹកមាន៖
– ជំងឺក្រិនថ្លើម (Liver Cirrhosis) ដែលមានប្រមាណជា ៨០%
– ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ (Chronic Renal Failure)
– ជំងឺខ្សោយបេះដូង
– ជំងឺរបេងស្រោមពោះ ឬ ពោះវៀន
– ជំងឺមហារីកស្រោមពោះ ឬ ការរាលដាលមកក្នុងស្រោមពោះ (Peritoneal Metastases) នៃជំងឺមហារីកផ្សេងៗដូចជា មហារីកថ្លើម លំពែង ក្រពះ ពោះវៀនធំ ឬ ក្រពេញអូវែរជាដើម។


ខ) រោគសញ្ញា៖
រោគសញ្ញាដែលអាចឲ្យយើងដឹងថា អ្នកជំងឺម្នាក់មានជំងឺទាចទឹក មានដូចជា៖
– ពោះឡើងតឹងធំ និង ភ្លឺរលោង
– ផ្ចិតប៉ោងធំខុសពីធម្មតា(ករណីមានទឹកដក់ច្រើន)
– ការថយចុះនូវបរិមាណទឹកនោម
– ហើមជើងទាំងសងខាង
– ឡើងទម្ងន់ខុសពីធម្មតា ប៉ុន្តែរូបរាងអ្នកជំងឺស្គមស្គាំង (ឡើងតឹងធំតែពោះ)។
គេអាចរកឃើញទាចទឹក ដោយការពិនិត្យរាងកាយអ្នកជំងឺដោយឲ្យគាត់គេងផ្អៀង រួចសង្កេតមើលទៅលើពោះ និងយកដៃស្ទាប ហើយគោះលើពោះរកសំឡេងទឹកក្នុងស្រោមពោះ។គ្រូពេទ្យអាចស្វែងរកឃើញនូវរោគសញ្ញានៃជំងឺផ្សេងៗ ដែលជាមូលហេតុដូចបានរៀបរាប់ខាងលើផងដែរ។

ករណីទាចទឹក ដែលមានបរិមាណតិចតួច ការធ្វីរោគវិនិច្ឆ័យអាចធ្វើទៅបានតាមរយះរូបភាពវេជ្ជសាស្ត្រផ្សេងៗដូចជា អេកូសាស្ត្រ (Abdomen Ultrasound) ឬស៊ីធីស្កែន (CT Scan)។
ចំណាំ៖ ករណីមួយចំនួន អាចបង្កឲ្យពោះរបស់អ្នកឡើងរីកតឹងធំខុសពីធម្មតា ដែលវាមិនមែនជាជំងឺទាចទឹកដូចជាៈ
– ប្លោកនោម ដែលពេញទៅដោយទឹកនោម នៅពេលស្ទះទឹកនោម
– ពេលមានផ្ទៃពោះ (ចំពោះស្ត្រី)
– ខ្យល់ក្នុងពោះវៀន ករណីស្ទះពោះវៀន
– ដុំគីសនៅក្នុងដៃស្បូន (ចំពោះស្ត្រី) ។ល។
ដូច្នេះមានតែការទៅជួបពិគ្រោះជាមួយគ្រួពេទ្យទេ ដែលអាចបញ្ជាក់ច្បាស់ពីរោគវិនិច្ឆ័យនេះបាន។

គ) តើអ្នកគួរធ្វើដូចម្តេច នៅពេលដែលអ្នកសង្ស័យថាមានជំងឺទាចទឹក?
អ្នកគួរទៅជួបពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យរកមូលហេតុ និងធ្វើការព្យាបាលតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ។ មូលហេតុមួយចំនួនអាចព្យាបាលជាសះស្បើយដូចជាជំងឺរបេងស្រោមពោះ ឬ របេងពោះវៀន។ល។ ផ្ទុយទៅវិញ មូលហេតុផ្សេងៗទៀត អាចក្លាយជាជំងឺរ៉ាំរ៉ៃ ឬអាចបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតលោកអ្នកទៀតផង។ ជៀសវាងការប្រើប្របាស់ឱសថដោយខ្លួនឯង ដោយពុំមានវេជ្ជបញ្ជា និងថ្នាំបុរាណទាំងឡាយណាដែលពុំមានប្រភពច្បាស់លាស់ ។

បញ្ជាក់ៈ ជំងឺក្រិនថ្លើម(Liver cirrhosis) ជាមូលហេតុចម្បងនៃជំងឺទាចទឹក។ ជំងឺក្រិនថ្លើមនេះ អាចបណ្តាលមកពីជំងឺរលាកថ្លើមរ៉ាំរ៉ៃបង្កដោយ វីរុស បេ និង សេ (Hepatitis B and C) ឫការទទួលទានស្រាលើសកម្រិតយូររ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើម(Steato-Hepatitis)។ “សូមមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសជំងឺថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុនៃជំងឺទាំងនេះ និងទទួលយកការព្យាបាលឲ្យទាន់ពេលវេលា។“៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើការធ្លាក់ឈាមស្រស់ៗនៅពេលបន្ទោបង់លាមក សុទ្ធតែជាជំងឺឫសដូងបាតឬ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ