Connect with us

សុខភាព

ឈ្វេងយល់ពីជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង

បានផុស

នៅ

ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឱ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឱ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះរោគសញ្ញា ធ្វើឱ្យមានភាពចុករោយសាច់ដុំ ឬក៏រមួលក្រពើ (Crampes Musculaires)។ ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue) ស្ពឹក ស្រពន់ដៃជើង ដូចស្រមោចវារ (Paresthésie des extrémités à type de picotement et fourmillements) ក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure) ព្រមទាំងចុះថយទំហំ ឬស្វិតសាច់ដុំ (Amyotrophie)។

ការធ្វើរោគវិនិច្ឆ័យ គឺជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស ធ្វើការវាស់មុខងារសរសៃប្រសាទ និងសាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយម៉ាស៊ីនវាស់សរសៃ និងសាច់ដុំ (ENMG, électroneuromyogramme)។

ប្រសិនបើលោកអ្នកមានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់ទៅជួបពិគ្រោះប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសម្រេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់។

កាលពីពេលកន្លងទៅ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការសេពគ្រឿងស្រវឹង មិនមានផលចំណេញអ្វីនោះទេ មានតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពមនុស្ស និងខាតបង់ទាំងថិវិកាថែមទៀត។ លើសពីនេះ ការទទួលទានគ្រឿងធ្វើឱ្យខូចសិរីរាង្គមនុស្ស ដូចជា ខូចថ្លើម លំពែង រលាកក្រពះពោះរៀន ឬមហារីក្រពះពោះវៀន មហារីកមាត់ បំពង់ក ព្រមទាំងបណ្តាលឱ្យបាត់បង់បញ្ញាណ និងកើតជំងឺផ្សេងៗជាច្រើនមុខទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម