Connect with us

សុខភាព

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ពុល​ចំណី​អាហារ​ និង​ពុល​ស្រា ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ ដែល​នឹង​ឈាន​ចូល​មកដល់​នៅ​ដើម​សប្ដាហ៍​ក្រោយនេះ។

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​១១ ​មេសា​ នេះ​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ តែងតែ​មាន​ការ​ជួបជុំ​សាច់ញាតិ​បងប្អូន​ និង​រៀបចំ​ចំណីអាហារ​ពោរពាស​ដែល​អាច​បណ្ដាល​ឱ្យ​មាន​ការ​ពុល​ចំណីអាហារ ប្រសិនបើ​អាហារ​ទាំងនោះ​រៀបចំ​មិន​មាន​អនាម័យ​ត្រឹមត្រូវ​ទេ​នោះ។ ដូចនេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ ចៀសវាង​ការ​កើត​មាន​ជំងឺ​ផ្សេងៗ ​ពិសេស​ការ​ពុល​ចំណីអាហារ​ និង​ការ​ពុល​ស្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ថា ដើម្បី​ចៀសវាង​ការ​ពុល​ចំណីអាហារ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខាង​មុខ​នេះ ​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​វិធានការ​មួយ​ចំនួន​ដូចជា ត្រូវ​លាងដៃ​មុន​នឹង​ចាប់​កាន់​ចំណីអាហារ មុន​ពេល​រៀបចំ​ចំណីអាហារ និង​ក្រោយពេល​ចេញពី​បន្ទោបង់ ព្រមទាំង​សម្ភារៈ​ឧបករណ៍​ប្រើប្រាស់​សម្រាប់​រៀបចំ​ចំណីអាហារ។ ត្រូវ​ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន ដាច់ដោយឡែក​ពី​គ្នា ព្រោះថា​អាហារ​ឆៅ ជាពិសេស​សាច់​សត្វ​ស្លាប ស៊ុត និង​គ្រឿង​សមុទ្រ អាច​មាន​មេរោគ​បង្ក​គ្រោះថ្នាក់ ដែល​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ចំណីអាហារ​ផ្សេងទៀត​នៅ​ពេល​រៀបចំ និង​ទុកដាក់​អាហារ​ទាំងនេះ។ ត្រូវ​ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​គ្រឿង​សមុទ្រ។ លើស​ពី​នេះ ត្រូវការ​ទុកដាក់​អាហារ​ក្នុង​សីតុណ្ហភាព​សុវត្ថិភាព ព្រោះថា​មេរោគ​អាច​បំបែក​ខ្លួន​យ៉ាង​ឆាប់រហ័ស ប្រសិនបើ​អាហារ​ត្រូវ​បាន​រក្សាទុក​ក្នុង​សីតុណ្ហភាព​ធម្មតា។ ពេល​ចម្អិន​អាហារ ​ត្រូវ​តិច​ស្ករ តិច​អំបិល​ និង​តិច​ខ្លាញ់ ដើម្បី​កាត់បន្ថយ​ជំងឺ​មិន​ឆ្លង​ដូចជា​ ជំងឺលើសឈាម ​និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម។

លោក​វេជ្ជបណ្ឌិត ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ពុល​ស្រា ស ស្រា​ថ្នាំ ផង​ដែរ ព្រោះថា​កន្លងមក​មាន​ការ​ពុល​ស្រា​នេះ​រួច​មក​ហើយ​។ ដូចនេះ​ប្រជាពលរដ្ឋ​គួរ​កាត់បន្ថយ​ការ​បរិភោគ​ស្រា​ សូម​បរិភោគ​ក្នុង​កម្រិត​តិចតួច​ និង​ទិញ​ស្រា​ដែល​មាន​ប្រភព​ច្បាស់លាស់​ និង​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ ដើម្បី​ចៀសវាង​ការ​ពុល​ស្រា។

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព​ប្រញាប់​ទាក់ទង​ទៅកាន់​លេខ ១១៥ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព១៧ វិនាទី មុន

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អាស៊ានព្រមានពីហានិភ័យអស្ថិរភាពសេដ្ឋកិច្ចសកល ជុំវិញពន្ធ​បដិការអាមេរិក

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​ក្នុងមហាសង្គ្រាន្ត​ឆ្នាំថ្មី លោក​ថាក់ស៊ីន និង​កូនស្រី​​នាយករដ្ឋមន្ត្រី ​នឹង​​ធ្វើដំណើរ​ទៅស្រុកកំណើត​​​នៅខេត្តឈៀងម៉ៃ​

ព័ត៌មានជាតិ១៨ នាទីutes មុន

រដូវនេះទិន្នផលមៀនប៉ៃលិន ធ្លាក់ចុះបន្តិច ក្រោយអាកាសធាតុមិនអំណោយផល

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម