ព័ត៌មានជាតិ
កម្ពុជាប្រើពេលពីរសប្តាហ៍ បញ្ជាទិញវ៉ាក់សាំងពីចិន លក់ឲ្យតម្លៃពិសេស
កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិនរបស់ក្រុមហ៊ុនស៊ីណូវ៉ាកចំនួន ១.៥ លានដូស ដែលបានដឹកមកដល់នៅព្រឹកនេះ។
លោក វ៉ាង វិនធាន ឯកអគ្គរាជទូតចិនប្រចាំនៅកម្ពុជាថ្លែងនៅព្រឹកនេះថា វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥ លានដូសនេះគឺជាការបញ្ជាទិញដោយផ្ទាល់លើកដំបូងរបស់កម្ពុជាពីប្រទេសចិន។ ក្រោមស្មារតីសហការប្រតិបត្តិការ និងជាមិត្តភ័ក្កដែកថែប រដ្ឋាភិបាលចិនបានសម្រលសម្រួលការបញ្ជាទិញប្រើប្រាស់ពេលត្រឹម ២ សប្ដាហ៍ប៉ុណ្ណោះ ហើយលក់ឲ្យក្នុងតម្លៃពិសេសបំផុត។
លោកអគ្គរាជទូតបានបន្តថា វ៉ាក់សាំងនេះនឹងបង្កើតជញ្ជាំងសុខភាពការពារប្រជាជនកម្ពុជាពីការវាយប្រហារនៃមេរោគកូវីដ១៩។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កម្ពុជាបានចំណាយថវិកាប្រមាណ ១៥ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន ១.៥ លានដូសបន្ថែមពីប្រទេសចិន។
បើតាមលោកជំទាវ វ៉ាក់សាំងស៊ីណូវ៉ាក ដែលរដ្ឋាភិបាលចិនលក់ឲ្យកម្ពុជាក្នុងតម្លៃ ១ ដូស ១០ ដុល្លារ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញវ៉ាក់សាំង ប៉ុន្តែប្រទេសធំៗជាច្រើនបានរិតត្បិតក្នុងការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ។
លោកបញ្ជាក់យ៉ាងដូច្នេះថា វ៉ាក់សាំងជាទំនិញយុទ្ធសាស្រ្ត ដែលប្រទេសលើលោកកំពុងត្រូវការ ដើម្បីប្រយុទ្ធមេរោគកូវីដ ១៩។
កម្ពុជាបានទទួលវ៉ាក់សាំងចំនួន ៦០ ម៉ឺនដូសរបស់ក្រុមហ៊ុនស៊ីណូហ្វាមជាជំនួយរបស់ប្រទេសចិន និង ៣២៤ ០០០ ដូសទៀត ក្រោមគម្រោងកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ រដ្ឋាភិបាលគ្រោងចាក់ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់ តាមរយៈការស្វះស្វែងរកពីប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបជាង ៣៤ម៉ឺននាក់។
បើតាមឯកអគ្គរដ្ឋទូតចិនបានឲ្យដឹងថា នៅថ្ងៃ ៣១ វ៉ាក់សាំង ៧០ ម៉ឺនដូសបន្ថែមទៀតពីប្រទេសចិននឹងដឹកមកដល់ប្រទេសកម្ពុជា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី