ព័ត៌មានជាតិ
មិនមានតែកម្ពុជា ប្រទេសចំនួន ៦០ ទៀត កំពុងប្រើប្រាស់វ៉ាក់សាំងរបស់ចិន
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាថ្លែងថា គិតមកដល់ពេលនេះមានប្រទេសចំនួន ៦០ បានប្រើប្រាស់វ៉ាក់សាំងរបស់ចិន។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វ៉ាក់សាំងជាទំនិញសាធារណៈ ដែលត្រូវការចាំបាច់សម្រាប់ប្រើប្រាស់បង្ការមេរោគជំងឺកូវីដ ១៩។ ប្រទេសមួយចំនួន បានគ្រប់គ្រងការចែកចាយវ៉ាក់សាំង ដែលនាំឲ្យប្រទេសក្រីក្រត្រូវប្រឈមមុខការរាលដាលនៃជំងឺឆ្លងតាមផ្លូវដង្ហើមនេះ។
លោកឯកអគ្គរដ្ឋទូតបានបន្តថា ចិនក៏បានផ្តល់វ៉ាក់សាំងដល់អង្គការអន្តរជាតិចំនួន ៣ ដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងកូវីដ ១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/21-03-26_kpt-1024x683.jpg)
កម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១.៥ លានដូសនៅព្រឹកនេះដែលជាការបញ្ជាទិញផ្ទាល់ពីប្រទេសចិន។ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១.៥ លានដូស រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាចំនួន ១៥ លានដុល្លារ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា កម្ពុជាគ្រោងចាក់ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបជាង ៣៤ម៉ឺននាក់។
នៅថ្ងៃ ៣១ កម្ពុជានឹងទទួលបានវ៉ាក់សាំង ៧០ ម៉ឺនដូសទៀតពីប្រទេសចិន និងការទទួលបានបន្ថែមពីគម្រោងកូវ៉ាក់នៅអំឡុងពាក់កណ្តាលខែមេសាខាងមុខ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/03/21-03-26_kampuchea-thmey-1024x683.jpg)
អត្ថបទ៖ ប៊ុណ្ណារ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត