សុខភាព
តិចនិក៥យ៉ាង ជួយឲ្យសួតមានសុខភាពល្អ
សួតមានសុខភាពល្អ ជួយឲ្យមនុស្សយើងអាចដកដង្ហើមបានស្រួល និងអាចផ្ដល់អុកស៊ីសែន ទៅកាន់ចរន្តឈាម ជួយឲ្យរាងកាយមានសុខភាពល្អ។ ពេលមនុស្សយើងមានសួតល្អ យើងអាចធ្វើសកម្មភាពដែលយើងពេញចិត្ត និងធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរ។

យ៉ាងណាមនុស្សយើងមួយចំនួនអាចមានសួតមិនមានសុខភាពល្អ ដោយសារការជក់បារី ជំងឺផ្សេង ឬការឆ្លងរោគជាដើម។ នៅពេលសួតយើងមានសុខភាពមិនល្អ រាងកាយ និងសកម្មភាពដែលយើងចូលចិត្តផ្សេងៗទៀតក៏មានបញ្ហាដែរ។ បើអ៊ីចឹងធ្វើម៉េចទើបជួយឲ្យសួរមានសុខភាពល្អ?
១. កុំជក់បារី

បើគ្នាយើងជក់បារីកាន់តែច្រើន កត្តាប្រឈមកើតជំងឺមហារីកសួត និងជំងឺសួតរ៉ាំរ៉ៃ ក៏កើតមានខ្ពស់ដែរ។ ការជក់បារី មិនថាតិចឬច្រើន សុទ្ធតែមិនមានសុវត្ថិភាពចំពោះសុខភាពសួត ដូចនេះជាការល្អកុំជក់បារី។
ជំងឺមហារីកសួតភាគច្រើនកើតឡើងដោយសារការជក់បារី។ ក្រោយពីឈប់ជក់បារី កត្តាប្រឈមនៃការកើតជំងឺនេះ ក៏ធ្លាក់ចុះច្រើនដូចគ្នា។ បើយើងឈប់ជក់បារីបានដប់ឆ្នាំ កត្តាប្រឈមនឹងធ្លាក់ចុះពាក់កណ្ដាល នៃលទ្ធភាពដែលយើងប្រឈមខ្ពស់កន្លងមកបើយើងនៅបន្តជក់បារី។ កត្តាប្រឈម កើតជំងឺមហារីកសួត កាន់តែថយចុះ បើយើងឈប់ជក់បារីកាន់តែយូរ។
២. ហាត់ប្រាណ

ការហាត់ប្រាណ ជួយសម្រួលដល់សួតក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់បេះដូង និងសាច់ដុំបានល្អ។ ការហាត់ប្រាណមិនមែនចាំបាច់ត្រូវតែធ្វើឲ្យសួតខ្លាំងក្លានោះទេ តែវាបានជួយឲ្យសួតដំណើរការបានប្រសើរ។
៣. តាមដានអាការៈក្អក

បើគ្នាយើងក្អកអស់ពេលលើសពីមួយខែ គួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ការក្អករ៉ាំរ៉ៃអាចជាសញ្ញាព្រមានថាយើងមានបញ្ហាសុខភាពដែលត្រូវការធ្វើរោគវិនិច្ឆ័យ។
៤. មានឥរិយាបថល្អ
ការដើរ ឬអង្គុយ ត្រូវប្រកាន់នូវឥរិយាបថល្អ ដូចជាមិនត្រូវអង្គុយចំកោងខ្លួន ឬដើរដោយកោងៗខ្នងនោះទេ។ ការមានឥរិយាបថបែបនេះ អាចធ្វើឲ្យកាត់បន្ថយសមត្ថភាពធ្វើការរបស់សួត ក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់បេះដូង និងសាច់ដុំ។
៥. ចៀសវាងកន្លែងមានខ្យល់ពុល

ដូចនឹងការជក់បារីដែរ កន្លែងមានការបំពុលបរិយាកាស ក៏មានផលប៉ះពាល់ដល់សួតរបស់យើងដែរ។ ការចេញក្រៅផ្ទះ ក្នុងបរិស្ថានបែបនេះមានគ្រោះថ្នាក់ដល់សុខភាពសួត ពិសេសចំពោះអ្នកមានជំងឺសួតស្រាប់៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារទាំង៩ប្រភេទនេះ ជួយឲ្យសុខភាពសួតរឹងមាំល្អ
ចុចអាន៖ អ្នកជំងឺកូវីដ-១៩ប្រភេទណាប្រឈមហានិភ័យអាការធ្ងន់ធ្ងរឬឆាប់ស្លាប់?

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង