សុខភាព
៣ ចំណុចដែលស្ត្រីមានហានិភ័យស្លាប់ដោយសារជំងឺកូវីដ-១៩ទាបជាងបុរស
ផ្អែកតាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់នៅទូទាំងពិភពលោកប្រមាណ ៦៣% គឺជាបុរស។ នេះបង្ហាញថា តួលេខមរណភាពរបស់ស្ត្រីស្ថិតក្នុងកម្រិតទាបគួរឱ្យកត់សម្គាល់។
ដោយឡែក ការសិក្សាមួយផ្សេងទៀតដែលត្រូវបានចេញផ្សាយនៅក្នុង Annals of Internal Medicine បានបង្ហាញថា បុរសធាត់វ័យក្មេងងាយនឹងស្លាប់ដោយសារវីរុសកូវីដ-១៩ ខ្លាំងជាងស្ត្រីផងដែរ។
តើមកពីមូលហេតុអ្វីទើបស្ត្រីមិនងាយឆ្លងវីរុសកូវីដ-១៩? ហើយហេតុអ្វីបានជាបុរសប្រឈមហានិភ័យរោគធ្ងន់ធ្ងរនិងមិនឆាប់ធូរស្រាល?
អង់ស៊ីម ACE-2

វីរុសកូវីដ-១៩ ធ្វើទុក្ខបុកម្នេញខ្លាំងទៅលើអង់ស៊ីម ACE2 ដើម្បីចូលទៅក្នុងកោសិកានៃខ្លួនមនុស្ស។ ចំពោះបុរស ពួកគេមានកំហាប់ ACE2 ខ្ពស់ជាង បើប្រៀបធៀបទៅនឹងស្ត្រី។ ដូច្នេះទើបស្ត្រីមានហានិភ័យនៃការវិវត្តទៅរករោគសញ្ញាធ្ងន់ធ្ងរតិច និងងាយជាសះស្បើយជាងប្រុសៗ។
តួនាទីនៃអរម៉ូន អ៊ឹស្ត្រូសែន (estrogen ) និង តេស្តូស្តេរ៉ូន (testosterone)

យោងតាមរបាយការណ៍របស់សារព័ត៌មាន Times Now ស្ត្រីមានរាងកាយធន់នឹងប្រព័ន្ធភាពស៊ាំខ្លាំងជាងបុរស។ នេះដោយសារតែ អរម៉ូនអ៊ឹស្ត្រូសែនក្នុងរាងកាយស្ត្រីរំញោចការឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំរហ័សដែលជួយក្នុងការប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបស់វីរុស។
ចំណែកបុរស ពួកគេមានកម្រិត តេស្តូស្តេរ៉ូនខ្ពស់ដែលរារាំងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ ហេតុនេះហើយទើបពួកគេងាយនឹងឆ្លងមេរោគ និងកម្រជាសះស្បើយ។
ក្រូម៉ូសូម X

ហេតុផលមួយទៀតដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ដដែល បង្ហាញថា ក្រូម៉ូសូម X នៅក្នុងហ្សែនជួយកំណត់ភ្នាក់ងារបង្កជំងឺនិងឆ្លើយតបប្រឆាំងនឹងវីរុស។ ក្នុងនោះ បុរសមានក្រូម៉ូសូម X តែមួយ ចំណែកស្ត្រីមានក្រូម៉ូសូម 2X ។ ដូច្នេះទើបធ្វើឱ្យការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរបស់មនុស្សស្រីខ្លាំងជាងបុរស។
មួយវិញទៀត អ្នកជំនាញសុខាភិបាលបានរកឃើញថា រាងកាយស្ត្រីមានលទ្ធភាពបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩លឿនជាងបុរស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ thehindubusinessline
ចុចអាន៖ មូលហេតុសំខាន់មួយដែលបុរសមានហានិភ័យឆ្លងនិងស្លាប់ដោយសារកូវីដច្រើនជាងស្ត្រី
ចុចអាន៖ ការសិក្សា៖ ស្ត្រីវ័យក្មេងរងផលប៉ះពាល់ខ្លាំងជាងបុរស ក្រោយចាក់វ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ