សុខភាព
ការថយចុះជាតិកាល់ស្យូម(Ca+) នៅលើទារកអាយុតិចជាង២៨ថ្ងៃ
ក) អ្វីទៅជាការថយចុះជាតិកាល់ស្យូម?
គឺជាចំនួនកាល់ស្យូមនៅក្នុងឈាម តិចជាង ២mmol/L ចំពោះទារកកើតគ្រប់ខែ និងតិចជាង ១,៧៥mmol/L ចំពោះទារកកើតមិនគ្រប់ខែ ឬក៏ទារកដែលមានទម្ងន់តិចជាង ១៥០០g
ខ) តើទារកត្រូវបានទទួលកាល់ស្យូមពីប្រភពណា?
– នៅក្នុងផ្ទៃម្តាយកំឡុងពេលពពោះ អ្នកម្តាយ ត្រូវបានបង្កើតកាល់ស្យូម ២ ទៅ ៣ដង នៃចំនួនធម្មតា ដែលទារកត្រូវការ ៣០gm នៃកាល់ស្យូម
– ពេលទារកចាប់កំណើតរហូតដល់អាយុ៣ខែដំបូង ទារកត្រូវការកាល់ស្យូមច្រើនជាង ៣០gm ដែលបានទទួលពីអ្នកម្តាយផ្ទាល់ និងពីការបំបៅដោះ
គ) តើទារកមានរោគសញ្ញាអ្វីខ្លះពេលដែលជាតិកាល់ស្យូមចុះទាបជាងកម្រិតធម្មតា?
ពេលដែលទារកមានជាតិកាល់ស្យូមចុះទាបជាងកម្រិតធម្មតា មានរោគសញ្ញាឲ្យឃើញដូចជា ការប្រកាច់ ជារំញ័រនៅផ្នែកខាងចុងអវយវៈ ថយចុះការបៅ និងអស់កម្លាំងជាដើម។
តើមានមូលហេតុអ្វីខ្លះនាំឲ្យមានការថយចុះជាតិកាល់ស្យូមកើតលើទារក?
ការថយចុះជាតិកាល់ស្យូម ច្រើនប្រទះឃើញលើទារកមានអាយុចាប់ពី ២ ទៅ៣ថ្ងៃដំបូង នៃជីវិត ជាពិសេសកើតមានលើប្រភេទទារកដូចខាងក្រោម ៖
– ទារកកើតមិនគ្រប់ខែ
– ទារកដែលមានទម្ងន់តិចជាង ១៥០០g
– ទារកកើតមកខ្សោយ(វាយតម្លៃតាមនាទីមាស)
– ទារកដែលមានម្តាយមានជំងឺទឹកនោមផ្អែម។
ការថយចុះជាតិកាល់ស្យូមចំពោះទារក ដែលមានអាយុពី ៣ ទៅ ៧ថ្ងៃ ឬរហូតដល់ ៦ខែច្រើន មកពីមូលហេតុដូចខាងក្រោម ៖
– ការកើនឡើងជាតិផូស្វាត(Phosphate) ជាពិសេសចំពោះទារក ដែលបំបៅដោយទឹកដោះគោ ដែលមានជាតិផូស្វាតច្រើន
– ការថយចុះជាតិវីតាមីន D
– បណ្តាជំងឺខ្សោយប្រព័ន្ធស៊ាំពីកំណើត (ឧទាហរណ៍ ៖ Diaeosge Syndrom)
– ការប្រើថ្នាំប្រភេទ Gentamycine នៅ ២៤ម៉ោងដំបូងបន្ទាប់ពីកើត
– មានកត្តាផ្សេងៗដូចជា ការថយចុះជាតិម៉ាញ៉េស្យូម(Mg+) ការថយចុះអ័រម៉ូន Parathyroide ដែលម្តាយមានជំងឺ Hyperparathyroide ។ល។
ឃ) តើត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេចដែរ?
ការព្យាបាលទារកត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យ ជាពិសេសនៅពេលទារកមានការប្រកាច់។ ការព្យាបាលទាន់ពេលវេលា និងមានការតាមដានទារក អាចជួយដល់ការលូតលាស់របស់ទារកបានល្អប្រសើរ។
ការយកចិត្តទុកដាក់ពីបម្រែបម្រួលមិនធម្មតារបស់ទារក គឺជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូប ដែលនឹងឈានដល់ការមកពិគ្រោះ និងទទួលដំបូន្មានល្អៗទាន់ពេលវេលា ជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទ ៖ រស្មី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ