សុខភាព
តើគួរធ្វើយ៉ាងណា ពេលអ្នកតឹងច្រមុះ និងហៀរសំបោរ?
ការតឹងច្រមុះ ឬហៀរសំបោរ អាចបណ្តាលមកពីជំងឺគ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅក្នុងច្រមុះ អាចបណ្តាលឲ្យមានការបង្ករោគនៅក្នុងត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកនៅក្នុងច្រមុះចំពោះមនុស្សចាស់។


ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តដូចខាងក្រោយនេះ៖
១) ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬលាងជាមួយទឹកសេរ៉ូមប្រៃ
២) មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹកសេរ៉ូមប្រៃចូលក្នុងរន្ធបច្រមុះទាំងសង្ខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល
៣) ឆ្ពង់ទឹកក្តៅ ឬទឹកសេរ៉ូមប្រៃ

៤) ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើចលនាខ្លាំងៗ។ ការញើសសំបោរអាចនាំឲ្យឈឺត្រចៀក និងមានការបង្ករោគនៅក្នុងច្រមុះ

៥) ចំពោះអ្នកដែលឈឺត្រចៀក ឬរលាកច្រមុះជាញឹកញាប់ ដែលបណ្តាលមកពីជំងឺគ្រុនផ្តាសាយ គេអាចជួយបង្ការបញ្ហាទាំងនេះបានដោយប្រើថ្នាំបន្តក់ច្រមុះបំបាត់ការតឹងច្រមុះ
៦) ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការឈឺចាប់។
ប្រយ័ត្ន៖ ការប្រើថ្នាំដំណក់បំបាត់ការតឹងច្រមុះ មិនត្រូវឲ្យលើសពី ៣ដងក្នុងមួយថ្ងៃ និងមិនត្រូវប្រើឲ្យលើសពី ៣ថ្ងៃទេ។

“សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តិចនិក៥យ៉ាង ជួយឲ្យសួតមានសុខភាពល្អ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល