សុខភាព
ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹមដល់ការព្យាបាលជាក់លាក់មួយលើកូវីដ
អ្នកវិទ្យាសាស្ត្ររបស់អង់គ្លេសនឹងចាប់ផ្តើមធ្វើតេស្ដការព្យាបាលថ្មីមួយដែលគេសង្ឃឹមថាអាចប្រឆាំងផលប៉ះពាល់របស់ COVID-19 មាននៅលើអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ។

សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ ថា អ្នកវិទ្យាសាស្រ្តបានរកឃើញថាអ្នកជំងឺ COVID-19 ស្ថានភាពធ្ងន់ធ្ងរមានចំនួនកោសិកាប្រព័ន្ធភាពស៊ាំប្រភេទ T-cell ទាបខ្លាំង។ T-cell គឺជាកោសិកាប្រព័ន្ធភាពស៊ាំដែលជួយកម្ចាត់ការឆ្លងមេរោគក្នុងរាងកាយ។
ការព្យាបាលសាកល្បងនឹងវាយតម្លៃទៅលើថ្នាំឈ្មោះ interleukin 7 ជួយបង្កើនចំនួនកោសិកា T-cell នេះដែលជួយឲ្យអ្នកជំងឺជាសះស្បើយ។ ការព្យាបាលសាកល្បងនេះមានការចូលរួមពីវិទ្យាស្ថាន Francis Crick មន្ទីរពេទ្យ St Thomas’ និង King’s College London។ អ្នកវិទ្យាសាស្ត្របានសិក្សាទៅលើកោសិកាប្រព័ន្ធភាពស៊ាំនៅក្នុងឈាមរបស់អ្នកជំងឺ COVID-19 និងរកឃើញថាមានការរាំងស្ទះការបង្កើតកោសិកា T-cell នេះ។

កោសិកា T-cell នេះព្យាយាមការពារអ្នកជំងឺពេលឆ្លងវីរុស ប៉ុន្តែវីរុសកូរ៉ូណាថ្មីហាក់ដូចជាមានសកម្មភាពទប់ស្កាត់មិនឲ្យមានការបង្កើតកោសិកានេះបាន ដែលធ្វើឲ្យចំនួនកោសិកានេះធ្លាក់ចុះយ៉ាងខ្លាំង។ អ្នកស្រាវជ្រាវរកឃើញថានៅក្នុងឈាមរបស់អ្នកមានសុខភាពល្អ ១មីក្រូលីត្រឈាមមានកោសិកា T-cell ពី២ ០០០ ទៅ ៤ ០០០កោសិកា។ ប៉ុន្តែសម្រាប់អ្នកជំងឺ COVID-19 មានត្រឹមតែពី២០០ ទៅ១ ២០០កោសិកាប៉ុណ្ណោះ។
លោក Manu Shankar-Hari ទីប្រឹក្សាផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ St Thomas’ បានលើកឡើងថាក្រុមគ្រូពេទ្យសង្ឃឹមថានៅពេលដែលគេអាចបង្កើនចំនួនកោសិកា នោះវីរុសក្នុងរាងកាយក៏នឹងត្រូវកម្ចាត់អស់។ នេះមកពីអ្នកជំងឺ COVID-19 ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរមានចំនួនកោសិកា T-cell នេះចន្លោះពី ៤០០ទៅ៨០០ប៉ុណ្ណោះក្នុងឈាមមួយមីក្រូលីត្រ។ លោកបានបន្ថែមទៀតថានៅពេលអ្នកចាប់ផ្ដើមជាសះស្បើយ ចំនួនកោសិកានេះនឹងចាប់ផ្តើមត្រលប់មកដូចធម្មតាវិញ។

អ្នកវិទ្យាសាស្ត្របានលើកឡើងថាការរកឃើញអំពីទំនាក់ទំនងរវាងវីរុស និងប្រព័ន្ធភាពស៊ាំអាចជួយដល់ពួកគេក្នុងការបង្កើតតេស្ដដើម្បីពិនិត្យមើលកម្រិតកោសិកា T-cell ក្នុងឈាមដែលអាចផ្ដល់នូវការដឹងមុនថាអ្នកណាខ្លះអាចមានស្ថានភាពជំងឺធ្ងន់ធ្ងរ។ ម៉្យាងទៀតក៏អាចផ្តល់នូវវិធីព្យាបាលជាក់លាក់សម្រាប់ទប់ស្កាត់ការថយចុះនៃកោសិកាប្រព័ន្ធភាពស៊ាំប្រភេទ T-cell នេះដែរ។
អ្នកវិទ្យាសាស្រ្តបានចាប់ផ្ដើមតេស្ដថ្នាំ Interleukin 7 ទៅលើក្រុមអ្នកជំងឺតូចមួយដែលមាន Sepsis (ករណីមានបាក់តេរីនៅក្នុងឈាម) និងឃើញថាថ្នាំនេះមានសុវត្ថិភាពក្នុងការបង្កើនការផលិតកោសិកា T-cell។ ក្នុងការសាកល្បងនេះ គេនឹងឲ្យថ្នាំនេះដល់អ្នកជំងឺដែលមានកោសិកានេះទាប និងស្ថិតក្នុងផ្នែកសង្គ្រោះបន្ទាន់ច្រើនជាង៣ថ្ងៃ។

ការសិក្សានេះដែរក៏អាចផ្តល់ការយល់ដឹងទៅលើអន្តរកម្មរវាងវីរុស និងប្រព័ន្ធភាពស៊ាំដែលលោកសាស្ត្រាចារ្យ Adrian Hayday នៅវិទ្យាស្ថាន Crick ថានេះអាចជាព័ត៌មានសំខាន់ដែលអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកកំពុងសិក្សាឈ្វេងយល់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ក្រោយជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ចាំបាច់ត្រូវអនុវត្តរឿង ៦ យ៉ាងនេះ
ចុចអាន៖ ប៉ុន្មានសំណួរអំពីកូវីដ-១៩ ស្ត្រីមានផ្ទៃពោះចង់ដឹងបំផុត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល