Connect with us

សុខភាព

សូម​ប្រុងប្រយ័ត្ន លោកអ្នក​អាច​នឹង​កំពុង​កើត​ជំងឺមហារីក​ថ្លើម​ដោយ​មិនដឹង​ខ្លួន​បាន​!

បានផុស

នៅ

១). អ្វី​ទៅជា​ជំងឺមហារីក​ថ្លើម​?

​ជំងឺមហារីក​ថ្លើម កើតចេញពី​សាច់​ថ្លើម​ខ្លួនឯង ឬមួយ​ក៏​ឆ្លង​រាលដាល​ពី​សរីរៈ​ដទៃ​(Métastase)​។ ជំងឺមហារីក​ថ្លើម​មាន​ច្រើន​ប្រភេទ ក្នុងចំណោម​នោះ​មាន​តែមួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​កើតមាន​ញឹកញាប់ និង​កាច​សាហាវ​ជាងគេ គឺជា​ពួក​ប្រភេទ​កើតចេញពី​កោសិកា​ថ្លើម​ដែល​ក្រិន​ឈ្មោះថា CHC (Carcinome Hépato-Cellulaire)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២). មូលហេតុ​អ្វីខ្លះ​ដែល​បង្ក​ជា​ជំងឺមហារីក​ថ្លើម​?

​កត្តា​មួយចំនួន ដែលជា​មូលហេតុ​បង្ក​ជា​ជំងឺមហារីក​ថ្លើម​មាន​៖

– ពិសា​ស្រា និង​បារី ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម​

– ជំងឺ​រលាក​ថ្លើម បេ និង សេ (B, C)

– ជំងឺ​ទឹកនោមផ្អែម បា​រ៉ា​ស៊ីត ថ្នាំ​ពន្យា​រកំណើត​

– វិទ្យុសកម្ម​

– សារ​ធាតុគីមី​មួយចំនួន​

– ការ​សាយភាយ​ពី​សរីរាង្គ​ដទៃ​

៣). តើ​ជំងឺមហារីក​ថ្លើម​មាន​រោគសញ្ញា​អ្វីខ្លះ​?

​ជាទូទៅ​ក្នុងដំណាក់កាល​ដំបូង វា​មិន​ស្តែងចេញ​ជា​អាកា​រៈ​អ្វី​នោះទេ ហើយ​មាន​រោគសញ្ញា​មួយចំនួន ដែល​សង្កេតឃើញ​ក្នុងដំណាក់កាល​ជ្រៅ​ទៅ​ហើ​យ​ដូចជា​៖

– ឈឺពោះ​

– អស់កម្លាំង មិនសូវ​ឃ្លាន ស្លេកស្លាំង ស្រក​ទម្ងន់​

– មាន​ដុំ ដោយ​ស្ទាប​ប៉ះ​នៅ​ពោះ​

៤). បើ​មាន​ជំងឺមហារីក​ថ្លើម គួរ​ធ្វើ​បែបណា​?

​មាន​វិធីសាស្ត្រ​ជាច្រើន ត្រូវបាន​គេ​អនុវត្ត​មានដូចជា​៖

– វិធី​វះកាត់​យក​ដុំ​ចេញ ឬ​វះកាត់​ប្តូរ​ថ្លើម​

– ការចាក់​ថ្នាំ​គីមី ដើម្បី​បិត​សរសៃ​ឈាម​ចិញ្ចឹម​ដុំ​សាច់​

– ការដុត​ដុំ​ដោយ​ប្រើ​បច្ចេកទេស Radiofrequence ឬ Micro-onde ករណី​ដុំ​នៅ​តូច​

– បាញ់​កាំរស្មី​

៥). តើ​មាន​វិធី​ការពារ​ឬទេ​?

​យើង​អាចអនុវត្ត​វិធី​មួយចំនួន ដើម្បី​ការពារ​ជំងឺមហារីក​ថ្លើម​៖

– ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​

– បញ្ឈប់​ការ​ពិសា​ស្រា និង​បារី​

– តាមដាន​សុខភាព ចំពោះ​ការប្រើ​ថ្នាំ​ពន្យារ​កំណើត​

– កាត់បន្ថយ​ការប្រើប្រាស់ និង​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​សម្ភារៈ និង​ទីតាំង​មាន​រលក​វិទ្យុសកម្ម ដែល​ប៉ះពាល់​ដល់​សុខភាព​។​

​ជាទូទៅ​ជំងឺមហារីក​ថ្លើម​ច្រើន​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហេតុដូចនេះ​ត្រូវ​គប្បី​តាន​ដាន​សុខភាព​ជាប្រចាំ និង​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖​ តើគួរធ្វើយ៉ាងណា ពេល​អ្នក​តឹង​ច្រមុះ និង​ហៀរ​សំបោរ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម