Connect with us

សុខភាព

ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?

បានផុស

នៅ

តាម​គោលការណ៍​ចាក់​វ៉ាក់សាំង គឺ​ត្រូវ​ចាក់​តាម​ថ្ងៃ​កំណត់​ឲ្យ​គ្រប់​ដូស្ត​ទើប​មាន​ប្រសិទ្ធភាព ឯការ​ចាក់​មុន ឬ​ពន្យារ​ពេល​ចាក់វ៉ាក់សាំងមិន​ល្អ​នោះ​ទេ។ ចុះ​បើ​កូន​ក្តៅ​ខ្លួន ឬ​ផ្តាសាយ ចំ​ថ្ងៃ​ត្រូវ​ចាក់​វ៉ាក់​សាំង អាច​ចាក់​វ៉ាក់សាំង​បាន​អត់? ឬ​ក៏​ត្រូវ​ពន្យារ​ពេល?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បកស្រាយ​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លងរបស់អាមេរិក (CDC) ក្មេងៗ​នៅ​តែ​អាច​ចាក់​វ៉ាក់សាំង​បាន បើ​ទោះ​បី​ជា​មាន​អាការៈ​គ្រុន​ក្តៅ ឬ​ឈឺ​ល្មមៗ ព្រោះ​បញ្ហា​ទាំង​នេះ​មិន​ប៉ះពាល់​ដល់​រាងកាយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វ៉ាក់សាំង​នោះ​ទេ។

ក្នុង​លក្ខខណ្ឌ​ក្មេងៗ​មានឈឺ​ជំងឺ​តិចតួចមួយ​ចំនួន​ខាង​ក្រោម​នេះ ម៉ាក់ប៉ា​កុំ​ពន្យារ​ពេល​អី ត្រូវ​នាំកូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ពេល​កំណត់។

– ក្តៅខ្លួនតិចៗ
– ផ្តាសាយ តឹងច្រមុះ ឬក្អក
– ឆ្លងរោគនៅត្រចៀក
– រាកល្មមៗ

CDC ពន្យល់​ថា ការ​ដែល​រង់ចាំ​ឲ្យ​កូន​ជា​ពី​ជំងឺ​តិចតួច ចាំ​នាំ​ទៅ​ចាក់​វ៉ាក់សាំង​នោះ​គ្មាន​ប្រយោជន៍​អី​ចំពោះ​សុខភាព​ទេ។ ការ​ដែល​សំខាន់ គឺ​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ថ្ងៃ​កំណត់ ទើប​អាច​ការពារ​ពួកគេ​ពី​ជំងឺ​ធ្ងន់ធ្ងរ​បាន ម្យ៉ាង​វិញ​ទៀត ការ​ចាក់​វ៉ាក់សាំង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​តិចតួច​របស់​ក្មេង​ដែល​កំពុង​តែ​មាន​ទៅ​ជា​ធ្ងន់ធ្ងរ​ឡើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរចាក់ឲ្យបានគ្រប់គ្នា

ចុចអាន៖ វេជ្ជបណ្ឌិត​ហាម​ផឹក​ស្រា​ដាច់ខាត​មុន​ចាក់​វ៉ាក់សាំង ហើយ​ត្រូវ​ទទួលទាន​អាហារ​ជីវជាតិ និង​ទឹក​ឲ្យ​គ្រប់គ្រាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម